វិធី៣យ៉ាង អាចជួយឱ្យអ្នករួចផុតពី ភាពសោកសៅនៃការបែកគ្នា - TrueID

វិធី៣យ៉ាង អាចជួយឱ្យអ្នករួចផុតពី ភាពសោកសៅនៃការបែកគ្នា

October 27, 2022

ស្នេហា៖រាល់ការបែកបាក់គ្នា វាតែងតែនាំមកនូវភាពឈឺចាប់ និងភាពសោកសៅជាខ្លាំង ព្រោះថាការដែលបែកពីមនុស្សដែលខ្លួនស្រលាញ់ វាពិតជាឈឺចាប់និងពិបាកទទួលយកខ្លាំងណាស់តែទោះជាយ៉ាងណាក៏ដោយ បើដើរមកដល់ផ្លូវបំបែកហើយមានតែទទួលយក ហើយកាត់ចិត្ត។

ជាងនេះទៅទៀត បើទោះបីជាដឹងថាការដែលបែកបាក់គ្នាវាជារឿងដ៏សោកសៅក៏ពិតមែន តែអ្នករាល់គ្នាក៏មិនគួររស់នៅក្នុងអតីតកាលដែរហេតុនេះគួរតែរកវិធីក្នុងការរួចផុតពីភាពសោកសៅទាំងនោះ ដូចជាវិធីសាស្ត្រខាងក្រោមនេះវានឹងជួយឱ្យអ្នករួចផុតពីភាពសោកសៅបានយ៉ាងលឿនបំផុត។

វិធី៣យ៉ាងដែលអាចជួយឱ្យអ្នករួចផុតពីភាពសោកសៅនៃការបែកគ្នា៖

១. បណ្តោយឱ្យខ្លួនឯងសោកសៅមួយរយៈ

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលខុសឬសបញ្ជាក់ថាអ្នកជាមនុស្សទន់ជ្រាយនោះទេ បើគ្រាន់តែអ្នកបណ្តោយឱ្យខ្លួនឯងសោកសៅមួយរយៈពេលព្រោះការបែកបាក់ពីមនុស្សដែលខ្លួនស្រលាញ់ វាពិតជាឈឺចាប់ខ្លាំងណាស់ហើយនៅពេលដែលអ្នកបណ្តោយឱ្យខ្លួនឯងសោកសៅមួយរយៈពេលរួចមក អារម្មណ៍ឈឺចាប់ទាំងអស់នោះវានឹងរសាយបាត់បន្តិចម្តងៗ ដែលជាហេតុធ្វើឱ្យអ្នកអាចឆាប់រួចផុតពីភាពសោកសៅទាំងនោះ។

២. ងាកមកយកចិត្តទុកដាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

ក្រោយពីបែកគេ អ្នកក៏ត្រូវទទួលរងនូវការសោកសៅជាខ្លាំងនោះក៏ព្រោះតែអ្នកស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯង ប៉ុន្តែនៅពេលដែលអ្នកចេះងាកមកស្រលាញ់និងយកចិត្តទុកដាក់ជាមួយខ្លួនឯងវិញ អារម្មណ៍របស់អ្នកនឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកក៏អាចនឹងរួចផុតពីភាពសោកសៅនៃការបែកបាក់គ្នានោះបានយ៉ាងលឿនបំផុត​ដែរ។

៣.ផ្តាច់ទំនាក់ទំនងចោលទាំងអស់

រូបតំណាង
រូបតំណាង

កុំនៅអាលោះអាល័យមនុស្សដែលគេសម្រេចចិត្តដើរចេញពីអ្នកហើយ គឺបានន័យថាគេមិនបានស្រលាញ់អ្នកពិតឡើយដូច្នេះកុំនៅស្រណោះ ទោះដឹងថាពិបាកធ្វើចិត្តក៏ដោយ តែបើអ្នកនៅតែមានទំនាក់ទំនង នៅអាលោះអាល័យនឹងគេទៀតអ្នកគ្មានថ្ងៃចាកចេញពីភាពសោកសៅនោះបានឡើយ អញ្ចឹងហើយ អ្នកត្រូវតែផ្តាច់ទំនាក់ទំនងជាមួយគេចោលឱ្យអស់ទើបអ្នកអាចរួចផុតពីភាពសោកសៅទាំងនោះបាន៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...