មនុស្សប្រុសគិតថា ជារឿងធម្មតា ប៉ុន្តែសម្រាប់ ​មនុស្សស្រីគឺ ចាត់ទុកជា ​រឿង​ធំដុំ - TrueID

មនុស្សប្រុសគិតថា ជារឿងធម្មតា ប៉ុន្តែសម្រាប់ ​មនុស្សស្រីគឺ ចាត់ទុកជា ​រឿង​ធំដុំ

June 10, 2021

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហាវាពិតជាមានផលលំបាក ខ្លាំងណាស់ ក្នុងការស្វែងយល់ពីគ្នា ប៉ុន្តែប្រសិនបើមនុស្សពីរនាក់ ព្យាយាមយល់ពីគ្នា ឱ្យបានច្រើននោះ វាក៏មិនសូវពិបាកខ្លាំងដែរ ដូច្នេះហើយមនុស្សពីរនាក់ ត្រូវតែព្យាយាមយល់ពីគ្នា និងយល់ពីរឿងរ៉ាវមួយចំនួនមុននឹងធ្វើអ្វីមួយដាក់គ្នា។

ភាគច្រើននៃមនុស្សប្រុស ដែលពួកគេតែងតែធ្វើរឿងនេះធ្វើរឿងនោះ ហើយពួកគេក៏តែងតែគិតថា វាគ្រាន់តែជាធម្មតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សស្រីវិញគឺវាពិតជាមានឥទ្ធិពលដល់ អារម្មណ៍ពួកគេខ្លាំងណាស់ ដូច្នេះហើយ មនុស្សប្រុស គួរតែព្យាយាមយល់ពីមនុស្សស្រី ឱ្យបានច្រើនជាងនេះ។

រឿងទាំងនេះដែលមនុស្សប្រុសគិតថាជារឿងធម្មតា ប៉ុន្តែវាជារឿងដែលធ្វើឱ្យ មនុស្សស្រីឈឺចាប់បំផុត៖

១.លេងសើចជាមួយនឹងមនុស្សស្រីផ្សេង

រូបតំណាង
រូបតំណាង

ការលេងសើចជាមួយនឹង មនុស្សស្រីផ្សេងមនុស្សប្រុសអាចគិតថា វាគ្រាន់តែជាការលេងសើច​ និងជារឿងដែលធម្មតាតែប៉ុណ្ណោះដែលមនុស្សស្គាល់គ្នា ឬមិត្តភក្តិលេងសើចជាមួយគ្នា​ ប៉ុន្តែសម្រាប់មនុស្សស្រីវិញ គឺវាពិតជាធ្វើឱ្យនាងឈឺចាប់ណាស់បើទោះបីដឹងថា វាជាត្រឹមតែជា ការលេងសើចតែក៏ដោយ។ ដូច្នេះហើយមនុស្សប្រុសគួរតែព្យាយាមយល់ពី ចិត្តរបស់មនុស្សស្រី ឱ្យបានច្រើន នោះអ្នកនឹងយល់ថាអ្វីៗទាំងអស់ក៏ព្រោះតែនាងស្រលាញ់អ្នក។

២. មិនដែលសួរនាំពីសុវត្ថិភាពនាង

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីនៅពេលដែលមនុស្សប្រុស ដែលពួកគេស្រលាញ់ មិនសួរនាំពី សុវត្ថិភាពរបស់នាង ពេលទៅណាមកណានោះវានឹងធ្វើឱ្យមនុស្សស្រី មានអារម្មណ៍មិនល្អ ហើយក៏លួចតូច ចិត្តឈឺចាប់ តែម្នាក់ឯងជាមិនខាន។ ដូច្នេះហើយ បើទោះបីវាជាការសួរនាំ ដែលមនុស្សប្រុសគិតថា ជារឿងធម្មតាក៏ដោយ ក៏មនុស្សប្រុសគួរតែព្យាយាមយល់ពីចិត្តនាង ហើយសួរនាំពីសុវត្ថិភាពរបស់នាង និងផ្តល់ភាពកក់ក្តៅ ឱ្យនាងឱ្យបានច្រើន។

៣. ទុកការងារ ឬការលេងហ្គេម សំខាន់ជាងនាង

រូបតំណាង
រូបតំណាង

មនុស្សប្រុស ប្រសិនបើអ្នកចំណាយពេលវេលាច្រើន ក្នុងការធ្វើការងារ ឬលេងហ្គេមហើយទុកមិត្តស្រីរបស់ អ្នកចោលនោះ វាគឺជារឿងមួយ ដែលធ្វើឱ្យមនុស្សស្រី លួចអន់ចិត្ត និងពិបាកចិត្ត តែម្នាក់ឯងខ្លាំងណាស់។ ដូច្នេះហើយ មនុស្សប្រុសមិនត្រូវគិតថា ការចំណាយពេលវេលាច្រើន ទៅលើការងារ ឬការលេងហ្គេម វាគ្រាន់តែជារឿងធម្មតានោះទេ លើសពីនេះ មនុស្សស្រីមិនមែន ហាមមិនឱ្យអ្នកធ្វើការងារ ឬចំណាយពេលលេងនោះទេ គ្រាន់តែពួកគេចង់ឱ្យអ្នកមាន ពេលវេលានៅក្បែរគេខ្លះតែប៉ុណ្ណោះ។

៤. មិនចងចាំថ្ងៃសំខាន់

រូបតំណាង
រូបតំណាង

ថ្ងៃសំខាន់របស់មនុស្សស្រី គឺមានដូចជា ថ្ងៃកំណើតរបស់នាង ថ្ងៃខួបនៃការស្រលាញ់គ្នាជាដើម ដែលវាសុទ្ធសឹងតែជាថ្ងៃ ដែលសំខាន់បំផុត សម្រាប់នាង។ ដូច្នេះហើយប្រសិនបើអ្នក មិនបានចងចាំថ្ងៃទាំងនេះទេ វានឹងធ្វើឱ្យមនុស្សស្រីចាប់ផ្តើមគិតច្រើនរួចក៏លួចអន់ចិត្ត និងឈឺចាប់តែម្នាក់ឯងជាមិនខាន អញ្ចឹងហើយមនុស្សប្រុសគួរតែ ចងចាំថ្ងៃសំខាន់ទាំងនេះព្រោះអ្នកអាចគិតថា វាជាថ្ងៃដែលមិនសូវសំខាន់ខ្លាំងតែសម្រាប់មនុស្សស្រី វាជាថ្ងៃដែលសំខាន់ខ្លាំងណាស់ ជាពិសេស ថ្ងៃខួបនៃការស្រលាញ់គ្នា៕

ប្រភព៖​ bestlifeonline

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...