យល់ដឹង៖ មនុស្សស្រីមួយចំនួន ចូលចិត្តស្រលាញ់ទៅលើតែមនុស្សប្រុសណាដែលគេមិនបានស្រលាញ់វិញ ទោះមានមនុស្សប្រុសល្អជាច្រើន តាមស្រលាញ់ តាមចែចង់រាប់មិនអស់ក៏ដោយក៏មនុស្សស្រីទាំងនោះ មិនចាប់អារម្មណ៍ទៅលើវិញដែរ គឺចាប់អារម្មណ៍ទៅលើតែមនុស្សប្រុសណា ដែលគេគ្មានថ្ងៃស្រលាញ់ទៅវិញ។
អញ្ចឹងហើយស្រីៗអាចឆ្លើយបានទេ! ហេតុអ្វីទៅ ទើបបានជាចូលចិត្តតែស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់វិញអញ្ចឹង?បើទោះបីជាដឹងថា ស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់វិញ វាត្រូវទទួលរងនូវការឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយក៏មិនប្តូរចិត្តស្រលាញ់វិញដែរ ម្យ៉ាងអាចនឹងមកពីមូលហេតុ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះក៏ថាបាន ទើបមនុស្សស្រីទាំងនោះ ចូលចិត្តតែស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់វិញ។
ហេតុអ្វីស្រីៗ ចូលចិត្តតែស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់ខ្លួនវិញអញ្ចឹង?៖
១.ស្រលាញ់រកតែមនុស្សប្រុសមានស្តង់ដាខ្ពស់
មនុស្សស្រីភាគច្រើន ដែលចូលចិត្តតែស្រលាញ់លើមនុស្សប្រុស ដែលគេមិនបានស្រលាញ់វិញនោះគឺមកពីមនុស្សស្រីទាំងនោះ ចូលចិត្តស្រលាញ់រកតែមនុស្សប្រុសណា ដែលមានស្តង់ដាខ្ពស់និងជាមនុស្សប្រុសក្នុងក្តីស្រមៃរបស់ពួកគេ ទើបជាហេតុធ្វើឱ្យមនុស្សស្រីទាំងនោះ ចូលចិត្តតែលង់ចិត្តស្រលាញ់ទៅលើមនុស្សប្រុស ដែលគេមិនបានចាប់អារម្មណ៍សូម្បីតែបន្តិច។
២. ស្រីៗចូលចិត្តមនុស្សប្រុសព្រងើយៗ
វាជាការពិតរបស់មនុស្សស្រីនៅពេលដែលមានមនុស្សប្រុសជាច្រើន តាមTakeCare និងតាមចែចង់កាន់តែខ្លាំង មនុស្សស្រីគឺកាន់តែមិនចូលចិត្តព្រោះមនុស្សស្រីភាគច្រើន ចូលចិត្តតែមនុស្សប្រុសណា ដែលធ្វើចរិតព្រងើយៗដាក់ពួកគេទើបជាហេតុធ្វើឱ្យពួកគេ កាន់តែលង់ចិត្តស្រលាញ់ខ្លាំងឡើងៗ ទៅលើមនុស្សប្រុសដែលតែងតែព្រងើយកន្តើយដាក់គេ បើទោះបីជាដឹងថា មនុស្សប្រុសដែលគេស្រលាញ់គ្មានថ្ងៃមកស្រលាញ់ពួកគេវិញក៏ដោយ។
៣. ដោយសារតែសេចក្តីស្រលាញ់
សេចក្តីស្រលាញ់គឺមិនអាចបង្ខំបានឡើយហើយអ្វីដែលធ្វើឱ្យមនុស្សស្រី ចូលចិត្តតែស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់វិញ នោះក៏ព្រោះតែសេចក្តីស្រលាញ់និងអារម្មណ៍ល្អៗដែលមានចំពោះមនុស្សប្រុសម្នាក់នោះបើទោះបីជាដឹងថា គេមិនបានចាប់អារម្មណ៍ មិនបានស្រលាញ់វិញក៏ដោយក៏មនុស្សស្រីភាគច្រើន មិនអាចកាត់ចិត្តបានឡើយ គឺនៅតែស្រលាញ់រហូតទាល់តែគេមានសង្សារ៕