ប្រភេទមនុស្សស្រី ដែលធ្វើឱ្យមនុស្សប្រុស ស្រលាញ់បានតែដំបូងៗ - TrueID

ប្រភេទមនុស្សស្រី ដែលធ្វើឱ្យមនុស្សប្រុស ស្រលាញ់បានតែដំបូងៗ

December 28, 2021

យល់ដឹង៖ ការដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ វាមិនមែនជារឿងដែលពិបាកនោះទេ តែអ្វីដែលពិបាកនោះ គឺការដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ជាប់បានយូរមិនមែនស្រលាញ់បានតែដំបូងៗ ម្យ៉ាងអ្វីដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់មនុស្សស្រីបានតែដំបូង វាក៏មានកំហុសរបស់មនុស្សស្រីនៅក្នុងនឹងដែរទើបជាហេតុធ្វើឱ្យមនុស្សប្រុស ងាយអស់ចិត្តស្រលាញ់បែបនេះ។

ហេតុនេះហើយស្រីៗប្រសិនបើមិនចង់ឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រីម្នាក់ ដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់បានតែដំបូងទេនោះដាច់ខាតកុំធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សស្រី ដែលស្ថិតនៅក្នុងប្រភេទមនុស្សស្រីដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះព្រោះថាទោះមានសម្រស់ស្រស់ស្អាត ហើយពូកែយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យមនុស្សប្រុសស្រលាញ់បជាប់បានយូរដែរ។

ប្រភេទមនុស្សស្រីដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់បានតែដំបូងៗ៖

១. មនុស្សស្រីដែលមាន សម្រស់ស្រស់ស្អាតតែពីខាងក្រៅ

រូបតំណាង
រូបតំណាង

វាជាការពិតដែលសម្រស់ស្រស់ស្អាតរបស់មនុស្សស្រី អាចទាក់ទាញចិត្តឱ្យមនុស្សប្រុស ឱ្យលង់ស្រលាញ់បានមួយរំពេចប៉ុន្តែប្រសិនបើមនុស្សស្រី មានត្រឹមតែសម្រស់ស្រស់ស្អាតនៅពីខាងក្រៅ តែខាងក្នុងចិត្តវិញបែរជាមិនស្រស់ស្អាត ដូចជាសម្រស់នៅពីខាងក្រៅនោះ មនុស្សប្រុសគេនឹងលង់ស្រលាញ់បានតែដំបូងតែប៉ុណ្ណោះព្រោះភាពស្រស់ស្អាតនៅពីខាងក្រៅវាគ្រាន់តែមន្តស្នេហ៍ដែលទាក់ទាញចិត្តមនុស្សប្រុសបានតែពីដំបូង ប៉ុន្តែមិនអាចចងចិត្តឱ្យមនុស្សប្រុសស្រលាញ់ជាប់បានយូរឡើយ។

២. មនុស្សស្រីចិត្តចង្អៀត

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានចិត្តចង្អៀត ជាមួយនឹងមនុស្សជុំវិញខ្លួនគឺជាប្រភេទមនុស្សស្រី ដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់បានតែដំបូងតែប៉ុណ្ណោះព្រោះគ្មានមនុស្សប្រុសណាម្នាក់ អាចទ្រាំនៅជាមួយនឹងមនុស្សស្រី ដែលមានចិត្តចង្អៀតមិនចេះបើកចិត្តឱ្យទូលាយនោះទេ ម្យ៉ាងមនុស្សប្រុសយល់ថា បើបន្តស្រលាញ់ទៀត ទៅថ្ងៃមុខច្បាស់ជាត្រូវទ្រាំរស់នៅជាមួយជាក់ជាមិនខានហេតុនេះហើយ ទើបក្តីស្រលាញ់របស់គេចំពោះមនុស្សស្រី គឺមានតែពីដំបូងតែប៉ុណ្ណោះ។

៣. មនុស្សស្រីចូលលចិត្តប្រើប្រាស់សម្តីអសុរោះ

រូបតំណាង
រូបតំណាង

ដំបូងៗដោយសារតែស្រលាញ់ខ្លាំង មនុស្សប្រុសគេអាចនឹងទ្រាំនៅជាមួយនឹងមនុស្សស្រី ដែលចូលចិត្តប្រើប្រាស់ពាក្យសម្តីអសុរោះប៉ុន្តែប្រសិនបើច្រំដែលៗខ្លាំងពេក ក៏គ្មានមនុស្សប្រុសណាម្នាក់ គេអាចទ្រាំនៅតទៀតបានដែរ មិនថាស្រលាញ់ខ្លាំងប៉ុណ្ណានោះទេក៏អាចធ្វើឱ្យគេងាយអស់ចិត្តបានមួយរំពេចដែរ។ ម្យ៉ាងមនុស្សប្រុសភាគច្រើន តែងតែចូលចិត្តស្តាប់ពាក្យសម្តីផ្អែមល្ហែម ជាងពាក្យសម្តីគ្រោកគ្រាត ទោះពាក្យសម្តីអសុរោះទាំងនោះជាពាក្យដែលមនុស្សស្រីចង់ឱ្យមនុស្សប្រុសល្អក៏ដោយ។

៤.មនុស្សស្រីដែលពូកែតែ ខាងតុបតែងខ្លួន

រូបតំណាង
រូបតំណាង

តាមពិតទៅ មនុស្សស្រីដែលពូកែតុបតែងខ្លួនវាមិនមែនជារឿងអ្វីដែលខុសនោះទេ ព្រោះមនុស្សស្រីត្រូវតែស្អាតជានិច្ច ក៏ប៉ុន្តែ មិនមែនពូកែតែខាងតុបតែងខ្លួនតែមួយមុខ ហើយចំពោះរឿងផ្សេងទៀត មិនចេះទាល់តែសោះនោះទេ ហេតុនេះហើយ ប្រភេទមនុស្សស្រីដែលអាចធ្វើឱ្យមនុស្សប្រុស លង់ស្រលាញ់បានតែដំបូង គឺជាមនុស្សស្រីដែលពូកែតុបតែងខ្លួន ប៉ុន្តែចំពោះរឿងផ្សេងៗទៀតបែរជាមិនចេះ ទើបវាជាចំណុចមួយ ដែលធ្វើឱ្យមនុស្សប្រុសលង់ស្រលាញ់បានតែដំបូង ហើយក៏ងាយប្រែចិត្តវិញ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...