ស្នេហា៖មនុស្សដែលស្រលាញ់អ្នកអាចនឹងមិនពិបាករក ប៉ុន្តែមនុស្សដែលស្រលាញ់អ្នកហើយអ្នកក៏ស្រលាញ់គេវិញយ៉ាងពិតប្រាកដទើបពិបាករក ជាងនេះទៅទៀត មនុស្សដែលអ្នកស្រលាញ់ពិត គេនឹងធ្វើឱ្យអ្នកទទួលបាននូវអារម្មណ៍ប្លែកៗដែលអ្នកមិនធ្លាប់ទទួលបានពីនរណាម្នាក់ទាល់តែសោះ។
ដូច្នេះប្រសិនបើអ្នក ពិតជាចង់ដឹងថាខ្លួនអ្នកបានជួបមនុស្សដែលអ្នកស្រលាញ់ពិតហើយឬនៅអ្នកអាចលួចសង្កេតមើលអារម្មណ៍ដែលអ្នកទទួលបានពីមនុស្សម្នាក់នោះហើយប្រសិនបើអ្នកតែងតែទទួលបាននូវអារម្មណ៍ប្លែកៗ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះច្បាស់ណាស់មនុស្សម្នាក់នោះជាមនុស្សដែលអ្នកស្រលាញ់យ៉ាងពិតប្រាកដ។
នៅពេលដែលអ្នកបានជួបមនុស្សដែលអ្នកស្រលាញ់ពិតអ្នកនឹងទទួលបានអារម្មណ៍ទាំងអស់នេះ៖
១. អ្នកនឹងមានអារម្មណ៍កក់ក្តៅ
នៅថ្ងៃណាមួយដែលអ្នកបានជួបមនុស្សដែលស្រលាញ់អ្នកហើយអ្នកស្រលាញ់គេយ៉ាងពិតប្រាកដ អារម្មណ៍ដែលអ្នកនឹងទទួលបាន គឺជាអារម្មណ៍ដ៏កក់ក្តៅមួយ ដែលអ្នកមិនធ្លាប់ទទួលបាននាពេលកន្លងមកហើយវាក៏ជាអារម្មណ៍មួយ ដែលតែងដក់ជាប់នៅក្នុងបេះដូង និងការចងចាំរបស់អ្នកជានិច្ច។
២. គ្មានសម្ពាធ ហើយអាចធ្វើជាខ្លួនឯង
អ្នកនឹងមិនទទួលបានសម្ពាធនោះទេផ្ទុយទៅវិញ នៅពេលដែលអ្នកបានជួបនឹងមនុស្សដែលអ្នកស្រលាញ់ពិតអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព ដែលអាចធ្វើជាខ្លួនឯងដោយមិនចាំបាច់ភ័យខ្លាចថាមនុស្សដែលអ្នកស្រលាញ់ គេនឹងប្រកាន់ចំពោះអ្នកឡើយនោះហើយជាអារម្មណ៍ដែលអ្នកនឹងទទួលបាន ពេលដែលអ្នកបានជួបមនុស្សដែលអ្នកស្រលាញ់ពិត។
៣. អ្នកនឹងនៅតែទទួលយកគេទោះដឹងថាគេមិនល្អ
វាជាការពិត នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់យ៉ាងពិតប្រាកដ មិនថាគេជាមនុស្សបែបណា មានចំណុចមិនល្អច្រើនប៉ុណ្ណានោះទេអ្នកក៏នៅតែអាចទទួលនូវអ្វីដែលជាខ្លួនគេបានទាំងនោះមកពីក្តីស្រលាញ់ពិត ដែលអ្នកមានចំពោះគេ ទើបអាចធ្វើឱ្យអ្នកហ៊ានទទួលយកភាពជាខ្លួនគេបើទោះបីជាដឹងថា ពេលខ្លះនឹងត្រូវកើតទុក្ខដោយសារតែគេក៏ដោយ។
៤.អ្នកនឹងយល់ថាពិភពលោកនេះពិតជាស្រស់ស្អាត
ទោះអ្នកមិនមានអ្វីដែលអស្ចារ្យដូចជាគេក៏ដោយឱ្យតែអ្នកមានមនុស្សដែលអ្នកស្រលាញ់ពិត អ្នកនឹងយល់ឃើញថា ពិភពលោកមួយនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ព្រោះតែអ្នកមានមនុស្សដែលស្រលាញ់អ្នក ហើយអ្នកក៏ស្រលាញ់គេពិតដែលទាំងនោះគេហៅថាជាស្នេហ៍ពិតដែលមនុស្សម្នាក់ៗខំទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ៕
ប្រភព៖ lifehack