នៅឆ្ងាយគ្នាមិនជាបញ្ហា ឱ្យតែគូស្នេហ៍ចេះសម្របគ្នាជាមួយរឿងទាំងនេះ - TrueID

នៅឆ្ងាយគ្នាមិនជាបញ្ហា ឱ្យតែគូស្នេហ៍ចេះសម្របគ្នាជាមួយរឿងទាំងនេះ

June 17, 2022

ស្នេហា៖ រយៈចម្ងាយមិនអាចហាមឃាត់ក្តីស្រលាញ់រវាងមនុស្សពីរនាក់បាននោះទេមិនថានៅឆ្ងាយពីគ្នាកម្រិតណា ក្តីស្រលាញ់នឹងមិនងាយប្រែប្រួលទៅណាឡើយ ឱ្យតែក្តីស្រលាញ់នោះជាក្តីស្រលាញ់ពិត ហើយមនុស្សពីរនាក់ចេះសម្របទៅតាមគ្នាគ្មានអ្វីអាចមកបំបែកបានឡើយ។

ហេតុនេះហើយការនៅឆ្ងាយពីគ្នា វាមិនមែនជាបញ្ហាឡើយ សំខាន់ឱ្យតែមនុស្សពីរនាក់ស្រលាញ់គ្នា ចេះសម្របគ្នាជាមួយនឹងរឿងទាំងនេះទោះត្រូវនៅឆ្ងាយគ្នាដល់ជើងមេឃ ឬយូរយ៉ាងណាក៏ដោយ ក៏បេះដូងនិងចិត្តមិនប្រួលប្រែចំពោះគ្នាឡើយផ្ទុយទៅវិញ គឺមានតែស្រលាញ់គ្នាកាន់តែខ្លាំងឡើង។

នៅឆ្ងាយគ្នាមិនជាបញ្ហាឱ្យតែគូស្នេហ៍ចេះសម្របគ្នាជាមួយរឿងទាំងនេះ៖

១.ចេះជឿជាក់គ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

ទោះនៅឆ្ងាយពីគ្នាដល់ជើងមេឃក៏ដោយប្រសិនបើគូស្នេហ៍ចេះជឿជាក់លើគ្នាទៅវិញទៅមក ដោយមិនសង្ស័យនិងរករឿងគ្នាច្រើនគឺគ្មានថ្ងៃប្រែចិត្ត ឬបែកបាក់គ្នាបានឡើយព្រោះនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ ត្រូវការឱ្យមនុស្សពីរនាក់ចេះទុកចិត្តលើគ្នាទើបគ្មានអ្វីដែលអាចមកបំបែកបាន តែបើគ្មានការជឿជាក់លើគ្នាអ្នកដទៃនិយាយញុះញង់តែបន្តិច ទំនាក់ទំនងនោះច្បាស់ជាត្រូវបែកបាក់គ្នាដោយងាយ។

២.ធ្វើជាកម្លាំងចិត្តដល់គ្នា

រូបតំណាង
រូបតំណាង

នៅឆ្ងាយពីគ្នាមិនជាបញ្ហាទេ ព្រោះមនុស្សម្នាក់ៗត្រូវមានទំនួលខុសត្រូវក្នុងការបំពេញរៀងៗខ្លួន ដូច្នេះហើយដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំ ទោះត្រូវនៅឆ្ងាយពីគ្នាមនុស្សពីរនាក់ត្រូវចេះធ្វើជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក មិនមែននៅឆ្ងាយពីគ្នាហើយម្នាក់ៗចាំតែចាប់ចំណុចសង្ស័យរករឿងគ្នានោះទេព្រោះវាធ្វើឱ្យស្នេហាមួយនេះកាន់តែធុញទ្រាន់និងមានសម្ពាធ ហើយលទ្ធផលចុះក្រោយគឺមានតែការបែកគ្នា។

៣. ទោះនៅឆ្ងាយតែត្រូវដឹងពីគ្នាគ្រប់រឿង

រូបតំណាង
រូបតំណាង

ចង់ឱ្យទំនាក់ទំនងស្នេហានៅតែស្និទ្ធស្នាល និងគ្មានថ្ងៃប្រួលប្រែមនុស្សពីរនាក់ត្រូវចេះប្រាប់ឱ្យគ្នាបានដឹងគ្រប់រឿងរ៉ាវរបស់គ្នា ព្រោះនៅឆ្ងាយពីគ្នាបែបនេះប្រសិនបើកើតមានរឿងអ្វីមួយឡើងមក វាងាយនឹងធ្វើឱ្យម្នាក់ៗ មានការយល់ច្រឡំចំពោះគ្នាដែលអាចជាហេតុធ្វើឱ្យគូស្នេហ៍ដែលនៅឆ្ងាយពីគ្នា បែកបាក់គ្នាបានយ៉ាងងាយស្រួល។

៤. ខ្វល់ខ្វាយនិងយកចិត្តទុកដាក់លើគ្នា

រូបតំណាង
រូបតំណាង

កុំគិតឱ្យសោះថានៅឆ្ងាយពីគ្នាហើយម្នាក់ៗមិនត្រូវការខ្វល់ខ្វាយ និងការយកចិត្តទុកដាក់ ផ្ទុយទៅវិញមនុស្សស្រលាញ់គ្នាកាន់តែនៅឆ្ងាយពីគ្នា គឺកាន់តែត្រូវការខ្វល់ខ្វាយ និងការយកចិត្តទុកដាក់កាន់តែខ្លាំង ដូចជាការខលមកសួរនាំ ឆាតមកនិយាយគ្នាលែង ឬចែករំលែកអ្វីថ្មីៗដែលម្នាក់ៗបានជួបវាគឺជាអ្វីដែលបង្ហាញពីការខ្វល់ខ្វាយពីគ្នាហើយ តែបើនៅឆ្ងាយពីគ្នាហើយ ម្នាក់ៗគ្មានពេលវេលានឹងយកចិត្តទុកដាក់លើគ្នាទៀតត្រៀមខ្លួនចែកផ្លូវគ្នាឱ្យហើយទៅ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...