យល់ដឹង៖ ពិតណាស់ មនុស្សពីរនាក់ស្រលាញ់គ្នាត្រូវចេះមានការយោគយល់ និងមានការអធ្យាស្រ័យខ្ពស់ឱ្យគ្នាទៅវិញទៅមក តែក៏មិនមែនគ្រប់រឿងដែរ ដែលត្រូវមានការលើកលែងឱ្យគ្នានោះ ព្រោះរឿងខ្លះ វាពិបាកនឹងលើកលែងឱ្យខ្លាំងណាស់ជាពិសេសរឿងក្បត់ចិត្តគ្នា។
មួយវិញទៀតអំពើផិតក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនង ទោះជាទំនាក់ទំនងត្រឹមជាសង្សារក៏ដោយបើមានការក្បត់ចិត្តគ្នាឡើងមក គឺពិបាកបន្តដំណើរទៅមុខជាមួយគ្នាខ្លាំងណាស់ ម្យ៉ាងបើលើកលែងងាយៗចុងក្រោយមានតែមនុស្សស្រីទេ ដែលជាអ្នករងគ្រោះជាងគេ។
ហេតុផលដែលមនុស្សស្រីមិនគួរផ្តល់ឱកាសឱ្យប្រុសក្បត់៖
១.សន្តានមនុស្សក្បត់គ្មានថ្ងៃកែប្រែឡើយ
មូលហេតុដែលមនុស្សស្រីមិនគួរអភ័យទោសឬផ្តល់ឱកាសឱ្យមនុស្សប្រុសក្បត់នោះ គឺមកពីសន្តាននៃការក្បត់របស់មនុស្សប្រុស គឺមិនងាយកែប្រែបានឡើយហើយបើមនុស្សស្រីចាំតែផ្តល់ឱកាសឱ្យគេ គឺគេរឹតតែក្បត់ចិត្តអ្នកលើសដើម ដូច្នេះហើយបើដឹងថាគេក្បត់ចិត្តហើយ ដើរចេញមក ព្រោះបើនៅបន្ត អ្នកដែលរងគ្រោះបំផុតគឺជាអ្នក។
២. គេបានបោះបង់អ្នករួចទៅហើយ
ស្រីៗត្រូវចាំនៅពេលដែលគេក្បត់ចិត្តអ្នកទៅរកស្រីផ្សេង គឺបានន័យថាគេបោះបង់អ្នករួចទៅហើយទោះមនុស្សប្រុសប្រើលេសអ្វីក៏ដោយ តែគេបានមើលរំលងតម្លៃរបស់អ្នក ដែលខំស្រលាញ់និងលះបង់ចំពោះគេដូច្នេះអ្នកមិនគួរផ្តល់ឱកាស ដល់មនុស្សដែលមិនឱ្យតម្លៃអ្នក ហើយបោះបង់អ្នកចោលនោះទេព្រោះអ្នកស័ក្កសមនឹងមនុស្សស្មោះត្រង់ម្នាក់ដែលស្រលាញ់អ្នកពិត។
៣. អ្នកនឹងមិនត្រូវរងទុក្ខទៀត
ប្រសិនបើមនុស្សប្រុសម្នាក់ដែលអ្នកស្រលាញ់ គេក្បត់ចិត្តអ្នកមានស្រីផ្សេងអ្នកមិនត្រូវផ្តល់ឱកាសឱ្យគេនោះទេ ទោះជាស្រលាញ់ខ្លាំងប៉ុណ្ណាក៏ដោយក៏គ្រាន់បើជាងអ្នកត្រូវរស់នៅដោយភ័យខ្លាច ថានឹងត្រូវបានគេក្បត់ចិត្តម្តងទៀតនោះទេ តែបើអ្នកដើរចេញអ្នកនឹងមិនចាំបាច់ត្រូវតាមសង្ស័យ ឬបារម្ភខ្លាចគេក្បត់ចិត្តទៀតម្យ៉ាងអ្នកក៏មិនត្រូវរងទុក្ខទៀតដែរ។
៤.ភាពស្មោះត្រង់ជារឿងសំខាន់
ពិតណាស់ នៅក្នុងទំនាក់ទំនងទោះត្រឹមជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែភាពស្មោះត្រង់ចំពោះគ្នា គឺជារឿងសំខាន់ខ្លាំងបំផុតដូច្នេះហើយ បានជាមនុស្សស្រីគ្រប់រូប មិនគួរផ្តល់ឱកាសឱ្យមនុស្សប្រុស ដែលធ្លាប់ក្បត់អ្នកនោះទេទោះគេប្រឹងបង្ហាញថាគេកែប្រែខ្លួនយ៉ាងណាក៏ដោយ ព្រោះថាគេជាអ្នកដែលធ្វើឱ្យចំណងស្នេហានេះ បាត់បង់ទំនុកចិត្តដោយខ្លួនឯង៕