បើមិនចង់ត្រូវគេបោក ពេលមានស្នេហា មនុស្សស្រីត្រូវចងចាំរឿងទាំងនេះ - TrueID

បើមិនចង់ត្រូវគេបោក ពេលមានស្នេហា មនុស្សស្រីត្រូវចងចាំរឿងទាំងនេះ

April 21, 2022

យល់ដឹង៖ ពិតណាស់មនុស្សស្រីគ្រប់រូបឱ្យតែដល់វ័យត្រូវមានស្នេហា អ្នកណាៗក៏ចង់មានស្នេហា​ ចង់មានអ្នកថ្នាក់ថ្នមដែរ ​ក៏ប៉ុន្តែមនុស្សស្រីមួយចំនួន គឺខ្លាចនឹងត្រូវមនុស្សប្រុសបោកប្រាស់ក្តីស្រលាញ់ ទើបបានជាមិនហ៊ានមានស្នេហាសុខចិត្តនៅម្នាក់ឯង។

ហេតុនេះហើយមនុស្សស្រីគ្រប់រូបគួរតែមានស្នេហា ព្រោះមិនមែនគ្រប់មនុស្សប្រុសទាំងអស់ ដែលចូលក្នុងជីវិតអ្នកសុទ្ធតែអាក្រក់នោះទេ ហើយបើអ្នកមិនចង់ត្រូវបានគេបោកប្រាស់ អ្នកត្រូវចងចាំរឿងសំខាន់ៗមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន នោះអ្នកនឹងមិនត្រូវគេបោកឡើយ ផ្ទុយទៅវិញអាចនឹងទទួលបានប្រុសល្អម្នាក់ទៀតផង។

បើមិនចង់ត្រូវគេបោកពេលមានស្នេហា មនុស្សស្រីត្រូវចងចាំរឿងទាំងនេះ៖

១. កុំស្រលាញ់គេរហូតភ្លេចស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

ពេលមានស្នេហា បើមិនចង់ត្រូវគេបោកប្រាស់ចិត្តមនុស្សស្រីគ្រប់រូបត្រូវចងចាំថា អ្នកមិនត្រូវស្រលាញ់គេខ្លាំងពេក រហូតដល់ថ្នាក់ភ្លេចស្រលាញ់និងមើលថែខ្លួនឯងទេ ព្រោះនៅពេលដែលអ្នកស្រលាញ់គេខ្លាំងពេក វានឹងធ្វើឱ្យគេបានចិត្តគិតថាអ្នករស់ខ្វះគេមិនបាន។

២. កុំលះបង់ខ្លាំងពេក

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូបត្រូវតែចងចាំជានិច្ច ប្រសិនបើមិនចង់ឱ្យគេបោកប្រាស់ក្តីស្រលាញ់បានអ្នកមិនត្រូវលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីតែមនុស្សប្រុសម្នាក់នោះទេព្រោះវានឹងធ្វើឱ្យគេគិតថាអ្នកជាមនុស្សស្រីឆោតល្ងង់ម្នាក់ ដែលអាចឱ្យគេជិះជាន់បានតាមចិត្ត ដូច្នេះហើយ ត្រូវចងចាំថា បើអ្នកលះបង់ខ្លាំងពេក អ្នកក៏នឹងបាត់បង់តម្លៃទៅតាមហ្នឹងដែរ។

៣.​អ្វីៗតែងប្រែប្រួលជានិច្ច

រូបតំណាង
រូបតំណាង

មិនថានៅពេលនេះគេស្រលាញ់និងស្ម័គ្រស្មោះជាមួយនឹងអ្នកប៉ុណ្ណានោះទេ អ្នកក៏ត្រូវតែចងចាំដែរថា ថ្ងៃណាមួយគេនឹងប្រែប្រួលចិត្តចំពោះអ្នក ទៅមានអ្នកផ្សេងជាក់ជាមិនខាន អញ្ចឹងហើយ ទើបមិនធ្វើឱ្យអ្នកស្រលាញ់គេងប់ងុលខ្លាំង ដល់ថ្នាក់មិនដឹងថាគេបោកប្រាស់ចិត្ត ហើយអ្នកក៏ត្រូវតែចងចាំទៀតដែរថា អ្វីៗតែងប្រែប្រួលជានិច្ច ជាពិសេសចិត្តរបស់មនុស្សប្រុស៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...