ទោះគេមិននិយាយត្រង់ តែបើគេប្រើប្រយោគទាំងនេះដាក់អ្នក អ្នកគួរតែបញ្ចប់ស្នេហានោះហើយ - TrueID

ទោះគេមិននិយាយត្រង់ តែបើគេប្រើប្រយោគទាំងនេះដាក់អ្នក អ្នកគួរតែបញ្ចប់ស្នេហានោះហើយ

July 16, 2021

ស្នេហា៖ នៅក្នុងទំនាក់ទំនងការប្រើប្រាស់ពាក្យសម្តីរវាងគ្នានឹងគ្នា​ វាក៏ជារឿងមួយ ដ៏សំខាន់ខ្លាំងដែរ ដែលមនុស្សពីរនាក់ នៅក្នុងទំនាក់ទំនងស្នេហាត្រូវដឹង ព្រោះពាក្យសម្តីមួយចំនួន ដែលប្រើប្រាស់ដាក់គ្នាហើយនោះគឺអាចធ្វើឱ្យទំនាក់ទំនងស្នេហា ងាយនឹងបែកបាក់គ្នាបំផុត។

ម្យ៉ាងវិញប្រសិនបើមិត្តប្រុសអ្នក គេចង់បែកចិត្តពីអ្នកនោះ គឺគេនឹងមិននិយាយដោយត្រង់ៗឡើយ តែគេនឹងប្រើប្រយោគ មួយចំនួនដាក់អ្នក ដែលធ្វើឱ្យអ្នកដឹងថាទំនាក់ទំនងស្នេហារវាងអ្នកនិងគេ គួរតែបញ្ចប់ហើយ ព្រោះប្រយោគទាំងនោះមនុស្សប្រុសដែលស្រលាញ់មនុស្សស្រីពិតប្រាកដ គឺគេមិនប្រើប្រយោគទាំងនោះ ដាក់ឡើយ។

មនុស្សប្រុសគេមិននិយាយត្រង់ៗទេតែបើគេនិយាយប្រយោគទាំងនេះ អ្នកគួរតែបញ្ចប់ទំនាក់ទំនងស្នេហានោះហើយ៖

១. ''បងរវល់ខ្លាំងណាស់''

រូបតំណាង
រូបតំណាង

ចំពោះមនុស្សប្រុស ដែលស្រលាញ់មនុស្សស្រីម្នាក់ យ៉ាងពិតប្រាកដដោយមិនបែកចិត្តនោះ មិនថាគេ មានការរវល់ខ្លាំងប៉ុណ្ណាទេ គឺគេនឹងឆ្លៀតពេលវេលា សម្រាប់មនុស្សស្រីដែលគេស្រលាញ់ប៉ុន្តែចំពោះមនុស្សប្រុស ដែលចង់បែកចិត្តពីអ្នកវិញទេ គឺមិនថាគេរវល់ឬទំនេរទេគេនឹងប្រើប្រយោគថា ''បងរវល់ខ្លាំងណាស់'' ដាក់អ្នក ដើម្បីជាលេសមិនចង់ជួបអ្នក ហេតុនេះហើយអ្នកគួរតែដឹងហើយថា ទំនាក់ទំនងស្នេហារវាងអ្នកនិងគេ គួរតែបញ្ចប់ហើយ។

២.​''បងចង់គិតយ៉ាងម៉េចក៏បាន''

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលស្រលាញ់គ្នាប៉ុន្តែបើមានម្ខាងបញ្ចេញសកម្មភាព ធ្វើដូចជាអ្នកដទៃនោះទោះខំប្រឹងថែរក្សា ចំណងស្នេហានោះ ឱ្យរឹងមាំខ្លាំងប៉ុណ្ណាក៏ដោយក៏វាមិនមានន័យអ្វី តទៅទៀតដែរ។ ដូច្នេះហើយ ប្រសិនបើមិត្តប្រុសអ្នក ស្រាប់តែប្រើប្រយោគ ''បងចង់គិតយ៉ាងម៉េចក៏បាន'' ដាក់អ្នកនោះ ច្បាស់ណាស់ ថាគេកំពុងតែប្រែចិត្ត ដាក់អ្នកហើយគ្រាន់តែគេមិននិយាយតាមត្រង់ តែប៉ុណ្ណោះ អញ្ចឹងហើយ ទោះបន្តទំនាក់ទំនងស្នេហានោះទៀតវាក៏មិនអាចធ្វើឱ្យអ្នក និងគេមានក្តីសុខបានដែរ។

៣. ''ឈប់បង្កបញ្ហាទៀតទៅ''

រូបតំណាង
រូបតំណាង

ជាធម្មតា ការកើតមានបញ្ហា នៅក្នុងទំនាក់ទំនងស្នេហាវាមិនមែនសុទ្ធសឹង តែកើតឡើងពីម្ខាងឡើយ តែវាក៏ជាចំណែក របស់ភាគីម្ខាងទៀតដែរ។ ហេតុនេះហើយ ប្រសិនបើមានបញ្ហា ហើយមិត្តប្រុសរបស់អ្នក ស្រាប់តែប្រើប្រយោគថា ''ឈប់បង្កបញ្ហាទៀតទៅ'' ដាក់អ្នកនោះ គឺវាកំពុងតែបង្ហាញ ពីការធុញទ្រាន់របស់គេ ដែលមាននៅក្នុងទំនាក់ទំនងស្នេហាហើយដូច្នេះហើយ មនុស្សស្រីគួរតែដឹង ហើយបញ្ចប់ទំនាក់ទំនងស្នេហានោះ ព្រោះមនុស្សប្រុស ដែលចាំតែបន្ទោសអ្នក បែបនេះ គឺមិនសាកសមឱ្យអ្នក ចំណាយពេលវេលាជាមួយឡើយ៕

ប្រភព៖​ phunuvagiadinh.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...