ស្រី​ៗត្រូវចាំ!​ បុរសបើគេ​​ស្រលាញ់ យើងពិត​ប្រាកដ គេមិន​ខ្លាច នឹង​ឲ្យយើង​ ដឹងរឿងទាំងនេះ នោះទេ ​ - TrueID

ស្រី​ៗត្រូវចាំ!​ បុរសបើគេ​​ស្រលាញ់ យើងពិត​ប្រាកដ គេមិន​ខ្លាច នឹង​ឲ្យយើង​ ដឹងរឿងទាំងនេះ នោះទេ ​

May 26, 2021

ស្នេហា៖ មនុស្សប្រុសក៏មានរបស់ និងរឿងសម្ងាត់ មិនចង់ឲ្យ នរណាដឹងដូចជានារីដែរ។ ដូចជារបស់ផ្ទាល់ខ្លួនណាមួយ ដែលគេស្រលាញ់ខ្លាំង។ វាជាកម្មសិទ្ធិរបស់គេ គេមិនចូលចិត្ត ឲ្យនរណាប៉ះពាល់វាទេ។ ជាពិសេសបុរសគឺជាភេទ ដែលរឹងមាំ គេមិនងាយឲ្យនរណាបានដឹង ពីចំណុចខ្សោយ របស់គេនោះទេ។

សំខាន់បំផុត បុរសត្រូវការភាពទុកចិត្ត និងសេរីភាពពី មនុស្សស្រី ដែលគេស្រលាញ់។ អ្នកគួរកុំព្យាយាម ហាមឃាត់ ឬឃាត់ឃាំងគាត់ នៅពេលគាត់ធ្វើអ្វីមួយ ដែលគាត់ចូលចិត្ត។ ប្រសិនបើ អ្នកមិនចូលចិត្ត រឿងដែលគាត់កំពុងធ្វើទេ អ្នកអាចនិយាយ ជាមួយគាត់តាមសម្រួល ព្យាយាមលើកហេតុផល សមរម្យណាមួយ ដែលគាត់អ្នកទទួលយកបាន។ បើគាត់ពិតជា ស្រលាញ់អ្នកមែន គាត់នឹងព្យាយាម កែទម្លាប់អាក្រក់ ទាំងនោះដើម្បីអ្នក។

បុរសត្រូវការពាក្យ សម្តីលួងលោម និងផ្អែមល្ហែម។ ជាពិសេសនៅពេល ដែលគាត់ពិបាកចិត្ត អ្នកគួរតែនិយាយលើកចិត្តគាត់ និងធ្វើឲ្យគាត់មាន អារម្មណ៍ថាកក់ក្តៅ ដែលមានអ្នកនៅក្បែរ។ នៅពេលដែល អ្នកធ្វើឲ្យគាត់ទុកចិត្តហើយគាត់នឹងឲ្យ អ្នកដឹងរឿង គ្រប់យ៉ាងរបស់គាត់ ដោយមិនលាក់បាំង អ្វីទាំងអស់។

ខាងក្រោម ជារឿងទាំង៤ ដែលមានតែបុរសដែល ស្រលាញ់អ្នកពិតប៉ុណ្ណោះ ដែលអាចឲ្យអ្នកប៉ះ ឬដឹង៖

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

១. កាបូប

បុរសតែងតែមាន រឿងពីរយ៉ាងសំខាន់ ដែលត្រូវតែទុកជាមួយគេ ដោយមិនចូលចិត្ត​ឲ្យ នរណាប៉ះពាល់ទេ នោះគឺជាការគោរពខ្លួនឯង និងកាបូបប្រាក់។ បុរសម្នាក់ នឹងមិនអនុញ្ញាត ឱ្យនរណាម្នាក់ ប៉ះកាបូបលុយរបស់គាត់ តាមអំពើចិត្តទេ ប្រសិនបើវាមិនមែន ជាមនុស្សដែល គាត់ទុកចិត្តបំផុត។ ដូច្នេះប្រសិនបើអ្នក អាចប៉ះកាបូបរបស់គាត់ វាបង្ហាញថា គាត់ពិតជាទុកចិត្តអ្នក។ ហើយប្រសិនបើ បុរសម្នាក់សុខចិត្តប្រគល់ កាបូបរបស់គាត់ ទៅអ្នកដើម្បីរក្សាវា បង្ហាញថាគាត់ ចង់ផ្តល់ជីវិតរបស់គាត់ដល់អ្នក។

រូបភាពតំណាង
រូបភាពតំណាង

២.​​ ទូរស័ព្ទ

នៅក្នុងទូរស័ព្ទដៃ គឺជាពិភពផ្ទាល់ខ្លួន របស់មនុស្សម្នាក់ៗ។ មានព័ត៌មាន ផ្ទាល់ខ្លួនទាំងអស់ អំពីទំនាក់ទំនង នៅក្នុងជីវិត។ សម្រាប់បុរស ទូរស័ព្ទមានអាថ៌កំបាំងបំផុត។ ប៉ុន្តែប្រសិនបើអ្នក ជាមនុស្សតែម្នាក់គត់ ដែលដឹងពីលេខសម្ងាត់នៅក្នុងទូរស័ព្ទរបស់គាត់នោះ អ្នកពិតជាមនុស្សពិសេស ណាស់សម្រាប់គាត់។ 

រូបភាពតំណាង
រូបភាពតំណាង

៣. បេះដូង

បុរសគ្រប់រូប ចង់ការពារមនុស្ស ដែលខ្លួនស្រឡាញ់។ ដោយសារតែពួកគេ ត្រូវបានគេស្គាល់ថា ជាមនុស្សខ្លាំង ពួកគេមិនត្រូវទន់ខ្សោយ នៅចំពោះមុខអ្នកដទៃឡើយ។ ប៉ុន្តែនៅក្នុង បេះដូងរបស់បុរស ក៏មានទុក្ខព្រួយផងដែរ។ ដូច្នេះនៅពេលដែល គាត់ត្រៀមបើក បេះដូងរបស់គាត់ ដើម្បីទទួលការលួងលោម និងការលើកទឹកចិត្តរបស់អ្នក វាបង្ហាញថា គាត់មិនចង់បាត់បង់អ្នកទេ។ នៅពេលមាន ស្នេហាពិតប្រាកដ បុរសម្នាក់នឹង ប្រាប់អ្នកទាំងអស់ អំពីបុគ្គលិកលក្ខណៈរបស់គាត់។

រូបភាពតំណាង
រូបភាពតំណាង

៤. ភាពទន់ខ្សោយ

មនុស្សគ្រប់គ្នាសុទ្ធតែ មានចំណុចខ្សោយ ប៉ុន្តែបុរសមិនចង់អោយ នរណាម្នាក់មើលឃើញវាទេ។ គាត់តែងតែលាក់បាំង ចំណុចទាំងនះ ដូចជាគាត់មិនល្អចំពោះអ្វីមួយ មានគុណវិបត្តិនៅក្នុង ចរិតលក្ខណៈរបស់គាត់ ឬគាត់ខ្លាចសត្វល្អិតណាមួយ។ គាត់ខ្លាចថា បើមាននរណាម្នាក់បានដឹង ពួកគេនឹងសើចចំអកឲ្យគាត់។ ប្រសិនបើគាត់ប្រាប់ អ្នកគ្រប់យ៉ាង មានន័យថាគាត់ចង់ឲ្យ អ្នកស្គាល់កាត់កាន់តែច្បាស់ ហើយមិនចង់មាន រឿងលាក់បាំងនឹងអ្នកទេ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព : phunutoday

ទាក់ទងជាមួយ:
ស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...