មនុស្សប្រុសដែលនិយាយតែរឿង៣នេះ ភាគច្រើនជាប្រុសព្រាន - TrueID

មនុស្សប្រុសដែលនិយាយតែរឿង៣នេះ ភាគច្រើនជាប្រុសព្រាន

December 10, 2022

យល់ដឹង៖មនុស្សស្រីគ្រប់រូប មុននឹងដាក់ចិត្តស្រលាញ់ ឬទុកចិត្តលើមនុស្សប្រុសណាម្នាក់គួរណាតែបានស្គាល់ពីគេឱ្យបានច្បាស់ជាមុនសិន ថាតើគេជាមនុស្សប្រុសប្រភេទណាបើមិនអញ្ចឹងទេ អ្នកងាយនឹងត្រូវបានគេបោកប្រាស់បានខ្លាំងណាស់។

ដូច្នេះហើយដើម្បីជៀសវាងពីត្រូវបានគេបោកប្រាស់ មនុស្សស្រីគ្រប់រូបត្រូវត្រូវរៀនចេះសង្កេតមើល​ ហើយប្រសិនបើមនុស្សប្រុសម្នាក់នោះតែងតែនិយាយពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះមនុស្សប្រុសនិយាយតែរឿងទាំងនេះ ភាគច្រើនសុទ្ធតែជាប្រុសព្រាន។

មនុស្សប្រុសដែលនិយាយតែរឿង៣នេះភាគច្រើនជាប្រុសព្រាន៖

១.និយាយតែពីរូបសម្រស់របស់អ្នក

រូបតំណាង
រូបតំណាង

ប្រសិនជាអ្នកចង់ដឹងថាមនុស្សប្រុសម្នាក់នោះជាប្រុសសុភាពរាបសារអាចទុកចិត្តបានឬក៏អត់ អ្នកអាចមើលទៅលើការនិយាយស្តីគេបានព្រោះមនុស្សប្រុសសុភាពរាបសារ ស្រលាញ់អ្នកជាអ្នក គេមិននិយាយតែពីរូបសម្រស់របស់អ្នកទេគឺមានតែប្រុសព្រានតែប៉ុណ្ណោះ ដែលគេតែងតែទើសទាល់នឹងរូបសម្រស់របស់អ្នក អញ្ចឹងហើយស្រីៗត្រូវចាំថា មនុស្សប្រុសបែបនេះ ឱ្យតែជាស្រីស្អាតគឺស្រលាញ់តែទាំងអស់ទុកចិត្តមិនបានឡើយ។

២. និយាយតែពីរឿងដើរលេងផឹកស៊ី

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលនិយាយតែពីរឿងដើរលេងផឹកស៊ីសប្បាយមិនមែនជាមនុស្សប្រុស ដែលអ្នកគួរទុកចិត្តជឿជាក់លើនោះទេ ហើយក៏គ្មានមនុស្សប្រុសសុភាពឯណា ដែលចូលចិត្តដើរលេងផឹកស៊ីនោះទេ សូម្បីតែនិយាយក៏គេមិននិយាយផង​ អញ្ចឹងហើយប្រសិនបើអ្នកសង្កេតឃើញថា មនុស្សប្រុសដែលកំពុងតែនៅក្បែរអ្នក គេជាមនុស្សប្រុសដែលចូលចិត្តនិយាយតែពីរឿងដើរលេងផឹកស៊ីវាបញ្ជាក់ថាគេជាប្រុសព្រានដើរលេងដាច់យប់ មិនគួរឱ្យអ្នកផ្ញើអនាគតលើគេឡើយ។

៣. និយាយពីរឿងលើគ្រែ

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូបដាច់ខាតមិនត្រូវទុកចិត្តលើមនុស្សប្រុសណា ដែលនិយាយតែពីរឿងលើគ្រែជាមួយអ្នកនោះទេទោះនៅក្នុងឋានៈជាសង្សារ ដែលស្រលាញ់គ្នារាប់ឆ្នាំក៏ដោយព្រោះវាបង្ហាញឱ្យអ្នកបានឃើញថា គេមិនបានឱ្យតម្លៃអ្នក ម្យ៉ាងមនុស្សប្រុសល្អ គេមិននិយាយរឿងនេះឡើយផ្ទុយទៅវិញគេមានតែឱ្យតម្លៃមនុស្សស្រីដែលគេស្រលាញ់ ដូច្នេះហើយគឺមានតែប្រុសព្រានដែលចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ ដែលនិយាយតែពីរឿងស្មោកគ្រោកបែបនេះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...