ស្នេហា៖ ជាទូទៅ មនុស្សប្រុសងាយនឹងស្រលាញ់ក៏ពិតមែនតែមិនងាយនឹងច្បាស់លាស់ ហើយស្រលាញ់ស្មោះស្ម័គ្រជាមួយមនុស្សស្រីណាម្នាក់ឡើយ តែងតែលួចមានម្នាក់នេះម្នាក់នោះជានិច្ច តែបើគេបានជួបមនុស្សស្រីម្នាក់ដែលធ្វើឱ្យគេពេញចិត្តគេនឹងស្រលាញ់ស្មោះស្ម័គ្រតែម្នាក់។
ដូច្នេះហើយប្រសិនជាអ្នករាល់គ្នាចង់ឱ្យមនុស្សប្រុសដែលអ្នកស្រលាញ់ គេស្រលាញ់ស្ម័គ្រស្មោះជាមួយអ្នកតែម្នាក់គត់ដោយមិនអាចទៅលួចមានអ្នកផ្សេងបាន អ្នកគួរតែធ្វើតាមវិធីមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះបានមនុស្សប្រុសគេច្បាស់ជាស្រលាញ់អ្នកតែម្នាក់គត់ជាក់ជាមិនខាន។
ធ្វើម៉េចទើបធ្វើឱ្យមនុស្សប្រុសស្រលាញ់អ្នកតែម្នាក់?
១.ធ្វើខ្លួនឱ្យមានតម្លៃ
នៅពេលដែលអ្នកធ្វើឱ្យខ្លួនឯងកាន់តែមានតម្លៃនិងមិនបន្ទាបតម្លៃដោយសារតែអ្នកណាម្នាក់ វានឹងធ្វើឱ្យមនុស្សប្រុសដែលអ្នកស្រលាញ់ មិនហ៊ានក្បត់ចិត្តអ្នកទៅមានអ្នកណាទៀតឡើយ ព្រោះតែគេគិតថាបើគេសាវ៉ា ហើយត្រូវអ្នកចាប់បាន គេច្បាស់ជាត្រូវបាត់បង់មនុស្សស្រី ដែលមានតម្លៃដូចជាអ្នកជាក់ជាមិនខាន អញ្ចឹងហើយគេនឹងស្រលាញ់អ្នកតែម្នាក់។
២. ចិត្តដាច់
មនុស្សស្រីទាល់តែចេះចិត្តដាច់ខ្លះទើបមនុស្សប្រុសមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ហើយក៏អាចធ្វើឱ្យគេស្រលាញ់អ្នកតែម្នាក់បានដែរព្រោះតែមនុស្សប្រុសគេក៏មិនចង់ឱ្យខ្លួនឯង ត្រូវបានមនុស្សស្រីជាអ្នកបោះបង់គេចោល ដោយសារតែចរិកសាវ៉ាមិនចេះកែរបស់គេទេ ហេតុនេះគេនឹងស្រលាញ់តែអ្នក និងមិនហ៊ានមានពីរបីទៀតឡើយ។
៣. ហ្មត់ចត់
ជាការពិតភាពហ្មត់ចត់របស់មនុស្សស្រី អាចធ្វើឱ្យមនុស្សប្រុសខ្លាចបាន ព្រោះនៅពេលដែលមនុស្សស្រីមានភាពហ្មត់ចត់អ្វីដែលនាងនិយាយ គឺនាងតែងតែធ្វើ ហើយបើនាងថាដើរចេញគឺនាងនឹងដើរចេញដោយគ្មានពាក្យថាស្តាយក្រោយឡើយ អញ្ចឹងហើយមនុស្សប្រុសមិនមានហ៊ានលួចមានអ្នកនេះ អ្នកនោះទេ គឺស្រលាញ់តែម្នាក់គត់។
៤. ស្រលាញ់ខ្លួនឯង
ធម្មជាតិរបស់មនុស្សប្រុសទោះនិយាយថាខ្លួនគេស្រលាញ់មនុស្សស្រី ដោយមិនមើលពីសម្រស់ខាងក្រៅក៏ដោយ ក៏កុំទៅជឿសាកតែអ្នកអស់ភាពស្រស់ស្អាត គេច្បាស់ជាទៅរកស្រីផ្សេងដូច្នេះបើចង់ឱ្យគេស្រលាញ់អ្នកតែម្នាក់ ដោយគ្មានអ្នកផ្សេង អ្នកត្រូវតែចេះស្រលាញ់ខ្លួនឯងជាមុនសិនព្រោះនៅពេលដែលអ្នកចេះស្រលាញ់ខ្លួន អ្នកនឹងចេះយកចិត្តទុកដាក់ជាមួយខ្លួនឯងកាន់តែខ្លាំង៕