មូលហេតុដែលCrush មិនស្រលាញ់យើងវិញ - TrueID

មូលហេតុដែលCrush មិនស្រលាញ់យើងវិញ

May 12, 2021

ស្នេហា៖ មនុស្សគ្រប់គ្នា ប្រាកដជាធ្លាប់មានបទពិសោធន៍ ស្នេហាមួយដែលស្រលាញ់គេ​ម្នាក់ឯង យ៉ាងហោចណាស់ម្តង។ វាគ្មានការចាប់ផ្តើមទេ ប៉ុន្តែវាបែរជាអាចបញ្ចប់ទៅ ដោយការមិនអស់ចិត្ត និងឈឺចាប់ទៅវិញ។ ជាពិសេសវាពិបាកណាស់ ក្នុងការស្វែងរកថា ហេតុអ្វីបានជាមនុស្សដែលអ្នកស្រលាញ់ គេមិនចាប់អារម្មណ៍អ្នកវិញ?​ 

រូបភាពតំណាង
រូបភាពតំណាង

មានមូលហេតុជាច្រើន ដែលបញ្ជាក់ថា គេមិនបានស្រលាញ់អ្នក។ មូលហេតុចំបង គេមានមនុស្សក្នុងចិត្តហើយ ចំនុចនេះមិនមែនសំដៅទៅលើ គូរស្នេហ៍តែមួយមុខនោះទេ បើគេនៅលីវ គឺគេក៏កំពុងតែលួច ស្រលាញ់នរណាម្នាក់ដូចគ្នា។ ចំពោះមនុស្សប្រុសដែលមានចិត្តស្មោះ គេនឹងមិនមានចិត្តលើអ្នកផ្សេងក្រៅពីមនុស្សដែល គេស្រលាញ់ទេ។ ជាពិសេស នៅពេលដែល អ្នកមិនមែនជាប្រភេទដែល គាត់ចូលចិត្ត អ្នកមានបុគ្គលិកលក្ខណៈផ្ទុយពីអ្វី ដែលគាត់ចង់បាន អាចនិយាយបានថាគាត់ជាមនុស្ស ដែលចូលចិត្តមនុស្សស្រីសុភាពរម្យទុំ និងស្ងៀមស្ងាត់ ប៉ុន្តែអ្នកជាមនុស្សម្នាក់ដែលលេងច្រើន។

រូបភាពតំណាង
រូបភាពតំណាង

ចំណែកចំនុចមួយទៀត គឺគាត់មិនចង់មានស្នេហា អាចមកពីរគាត់មិនជឿជាក់លើស្នេហា ព្រោះធ្លាប់ជួបបទពិសោធន៍ ដែលត្រូវគេក្បត់ ឬគាត់មិនទាន់ភ្លេចអ្នកចាស់បាន បើគាត់ធ្លាប់មានស្នេហាមួយដែលរំជើបរំជួល វាពិបាកណាស់ក្នុងការបំភ្លេចអ្នកចាស់ ឬក៏គាត់គ្មានចិត្តស្រលាញ់អ្នក គាត់ចាត់ទុកអ្នកត្រូវមិត្តភក្តិ។​ វាជាតំបន់មួយដែលឈឺចាប់ណាស់ គាត់មើលឃើញអ្នកថាជាប្អូនស្រី ឬមិត្តដែលយល់ចិត្តប៉ុណ្ណោះ។

រូបភាពតំណាង
រូបភាពតំណាង

វាមិនងាយស្រួលទេ ក្នុងការរកវិធី ព្យាបាលជំងឺបេះដូង។ វាចាំបាច់ក្នុងការប្រឈមមុខ ជាមួយពួកគេហើយបញ្ចប់ អារម្មណ៍សោកសៅដែលអ្នកមាន។ ជាការពិតណាស់ ដើម្បីប្រឈមនឹងអារម្មណ៍ទាំងនេះ វាពិតជាឈឺចាប់ និងពិបាកណាស់ ប៉ុន្តែជាការប្រសើរ បើអ្នកកំពុងកាត់ចិត្ត ពីមនុស្សម្នាក់នោះ។ គេអាចមិនពេញចិត្តនឹងអ្នក ប៉ុន្តែនៅមានមនុស្សជាច្រើនទៀត កំពុងរង់ចាំអ្នក សាកបើកចិត្តទទួលយកអ្វីដែលថ្មី។ ជីវិតរបស់អាចប្រសើរឡើង ជាងនេះក៏ថាបាន៕

ប្រភព ៖ lifehack

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

រូបភាពតំណាង
រូបភាពតំណាង
ទាក់ទងជាមួយ:
ស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...