៤សំណួរដែលស្រីៗចូលចិត្តសួរ តែធ្វើឱ្យមនុស្សប្រុសធុញ - TrueID

៤សំណួរដែលស្រីៗចូលចិត្តសួរ តែធ្វើឱ្យមនុស្សប្រុសធុញ

November 3, 2022

ស្នេហា៖ ធម្មជាតិរបស់មនុស្សស្រីគឺចូលចិត្តឆ្ងល់ច្រើន គិតច្រើន និងចង់ដឹងច្រើន ខុសប្លែកពីមនុស្សប្រុស ដែលជាហេតុធ្វើឱ្យមនុស្សប្រុសពេលខ្លះមានការធុញទ្រាន់ជាខ្លាំង ទោះស្រលាញ់ខ្លាំងក៏ដោយ នោះក៏ដោយសារតែមនុស្សប្រុសមិនទាន់យល់ពីមនុស្សស្រី។

ជាងនេះទៅទៀតមនុស្សស្រីតែងតែចូលចិត្តសួរនូវសំណួរមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅកាន់មនុស្សប្រុសដែលគេស្រលាញ់ ទោះដឹងថាវាជាសំណួរដែលអាចធ្វើឱ្យមនុស្សប្រុសធុញទ្រាន់នឹងពួកគេក៏ដោយតែពួកគេនៅតែសួរម្តងហើយម្តងទៀត តែទាំងនោះក៏ព្រោះតែនាងស្រលាញ់។

៤សំណួរដែលស្រីៗចូលចិត្តសួរតែធ្វើឱ្យមនុស្សប្រុសធុញ៖

១. «បង ស្រលាញ់អូនទេ?»

រូបតំណាង
រូបតំណាង

សំណួរនេះជាសំណួរដែលមនុស្សស្រីគ្រប់រូប តែងតែចូលចិត្តសួរទៅកាន់មនុស្សប្រុសដែលនាងស្រលាញ់ម្តងហើយម្តងទៀតទោះដឹងថាជាសំណួរដែលធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ក៏ដោយតែសម្រាប់មនុស្សស្រី គ្រាន់តែចង់ស្តាប់លឺពាក្យថាស្រលាញ់ ចេញពីមាត់មនុស្សប្រុសដែលនាងស្រលាញ់ប៉ុណ្ណោះ តែមនុស្សប្រុសពេលខ្លះ ក៏ធុញទ្រាន់ខ្លាំងដែរ។

២. «រវាងអូននិងសង្សារចាស់បង ម្នាក់ណាល្អជាង?»

រូបតំណាង
រូបតំណាង

ស្រីៗគួរតែដឹងហើយក៏មិនគួរសួរសំណួរបែបនេះទៅកាន់សង្សាររបស់អ្នកដែរព្រោះថាវាជាសំណួរដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកទាំងពីរខ្លាំងណាស់ ហើយមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ គឺមិនសូវជាពេញចិត្តនឹងសំណួរប្រភេនេះប៉ុន្មានទេអញ្ចឹងហើយ មនុស្សស្រីគួរតែកុំសួរល្អជាង ទោះបីជាចង់ដឹងចម្លើយយ៉ាងណាក៏ដោយ។

៣. «ម្នាក់នេះជាអ្នកណាម្នាក់នោះជាអ្នកណា?»

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងការទុកចិត្តនិងជឿជាក់លើគ្នា វាជារឿងដែលសំខាន់ខ្លាំងណាស់តែប្រសិនបើអ្នកចូលចិត្តសួរសំណួរបែបនេះទៅកាន់មនុស្សប្រុសដែលអ្នកស្រលាញ់ទំនាក់ទំនងរវាងអ្នកទាំងពីរនឹងចាប់ផ្តើមមានបញ្ហានឹងគ្នា ដោយសារតែកើតចេញពីចិត្តសង្ស័យចំពោះគ្នាអញ្ចឹងហើយ ប្រសិនបើអ្នកទុកចិត្តលើសង្សារអ្នកហើយ កុំសួរនាំច្រើននាំតែធ្វើឱ្យគេធុញទ្រាន់នឹងអ្នក ហើយគិតថាអ្នកជាមនុស្សហួងហែងខ្លាំង។

៤. «អូនស្អាតទេ?»

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីភាគស្រស់ស្អាតជាអ្វីមួយដែលសំខាន់បំផុត ហើយក៏មិនមែនជារឿងដែលខុសអ្វីនោះដែរ បើមនុស្សស្រីគ្រាន់តែចង់លឺពាក្យសរសើរចេញពីមាត់មនុស្សប្រុសដែលនាងស្រលាញ់នោះគ្រាន់តែថាសំណួរនេះ ប្រសិនបើសួរច្រើនដងពេក អាចនឹងធ្វើឱ្យមនុស្សប្រុសគេធុញទ្រាន់ហើយកាន់តែមិនចង់នៅក្បែរអ្នកទៀតផង៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...