ស្នេហា៖ជាទូទៅមនុស្សស្រីភាគច្រើន តែងតែយល់ថាមនុស្សប្រុសឱ្យតែចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗគឺមនុស្សប្រុសច្បាស់ជាកំពុងតែមានរឿងអ្វីមួយលាក់បាំង ឬក៏កំពុងតែអស់ចិត្តស្រលាញ់ពីពួកគេហើយប៉ុន្តែមនុស្សស្រីភាគច្រើន បែរមិនព្យាយាមចាប់អារម្មណ៍ ឬសង្កេតមើលទៅលើមនុស្សប្រុសដែលខ្លួនស្រលាញ់ទេផ្ទុយទៅវិញ បែរជាសង្ស័យនេះ សង្ស័យនោះ ហើយយកមកដេកកើតទុក្ខតែម្នាក់ឯងទៅវិញ។
អាចនិយាយបានថាមនុស្សប្រុសទាំងអស់ មិនមែនឱ្យតែបញ្ចេញសកម្មភាពប្លែកៗ គឺដឹងតែអស់ចិត្តស្រលាញ់នោះទេព្រោះចំពោះមនុស្សស្រីមួយចំនួន ពេលខ្លះក៏បញ្ចេញសកម្មភាពប្លែកៗមក ទាំងមិនដឹងខ្លួនទៀតផងហេតុនេះហើយ មនុស្សប្រុសប្រសិនបើគេបញ្ចេញសកម្មភាពប្លែកៗ វាក៏មិនមែនជារឿងអ្វី ដែលចម្លែកខ្លាំងនោះដែរ។
អញ្ចឹងហើយ មនុស្សស្រីនៅពេលដែលឃើញមនុស្សប្រុសដែលខ្លួនស្រលាញ់ចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗហើយ គួរណាតែព្យាយាមសង្កេត មើលទៅលើអារម្មណ៍របស់មនុស្សប្រុសដែលខ្លួនស្រលាញ់ថាគេកំពុងតែមានបញ្ហាអ្វី ឬកំពុងតែមានរឿងពិបាកចិត្តអ្វី ទើបធ្វើឱ្យពួកគេបញ្ចេញសកម្មភាពប្លែកៗបែបនេះ ប៉ុន្តែបែរជាមនុស្សស្រីភាគច្រើន ឱ្យតែមនុស្សប្រុសដែលខ្លួនស្រលាញ់ ចាប់ផ្តើមប្លែកតែបន្តិចមនុស្សស្រីដឹងតែលួចតូចចិត្តតែម្នាក់ឯង ហើយគិតថាគេអស់ចិត្តស្រលញ់ខ្លួន ទៀតផង។
ដូច្នេះហើយ មនុស្សស្រីចូរកុំគិតច្រើនតែម្នាក់ឯង បើគេប្លែកគួរណាតែសួរតាមត្រង់ កុំដេកសង្ស័យ ហើយគិតខុសតែម្នាក់ឯងព្រោះវាមានតែធ្វើឱ្យទំនាក់ទំនង រវាងអ្នកនិងមនុស្សប្រុសដែលអ្នកស្រលាញ់ យល់ខុសចំពោះគ្នាទេ។មួយវិញទៀត ប្រសិនបើចង់ដឹងថាមនុស្សប្រុស គេពិតជាអស់ចិត្តស្រលាញ់មែនឬក៏អត់នោះគួរតែព្យាយាមមើលលើទង្វើ និងសង្កេតឱ្យបានច្រើន មិនមែនឱ្យតែឃើញគេប្លែក គឺដឹងតែគេអស់ចិត្តស្រលាញ់នោះទេ។
ជារួមមក មនុស្សប្រុសដែលបញ្ចេញសកម្មភាពប្លែកៗដាក់មនុស្សស្រីមិនប្រាកដថាគេអស់ចិត្តស្រលាញ់នោះទេ ព្រោះនៅពេលខ្លះ មនុស្សប្រុសគេក៏ចេះមានមានរឿងពិបាកចិត្ត និងមានសម្ពាធដែរ ទើបជាហេតុធ្វើឱ្យគេមានសកម្មភាពប្លែកៗ ហេតុនេះហើយ ចំពោះមនុស្សស្រី ប្រសិនបើឃើញគេប្លែកហើយ កុំទាន់គិតថាគេអស់ចិត្តស្រលាញ់ គួរណាតែនៅក្បែរគេឱ្យបានច្រើន ដើម្បីប្រាកដចិត្តថាគេពិតជាអស់ចិត្តស្រលាញ់មែនឬក៏អត់ លើសពីនេះ ថាមិនត្រូវ គេកំពុងតែត្រូវការអ្នក ឱ្យនៅក្បែរគេទៀតផង៕
ប្រភព៖ iheartintelligence