គូស្នេហ៍បើចេញសញ្ញាទាំងនេះ ហានិភ័យនៃការបែកគ្នាគឺខ្ពស់ណាស់ - TrueID

គូស្នេហ៍បើចេញសញ្ញាទាំងនេះ ហានិភ័យនៃការបែកគ្នាគឺខ្ពស់ណាស់

May 10, 2022

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហាគ្មានអ្នកណាម្នាក់ចង់ជួបនូវការបែកបាក់គ្នានោះទេ ព្រោះម្នាក់ៗខំចំណាយទាំងក្តីស្រលាញ់ពេលវេលានិងក្តីសង្ឃឹមទាំងអស់ឱ្យគ្នាទៅវិញទៅមកប៉ុន្តែបើជួបរឿងដែលធ្វើឱ្យទំនាក់ទំនងមិនអាចដើរទៅមុខទៀតបានហើយនោះ គឺមានតែបង្ខំចិត្តបែកគ្នា។

អញ្ចឹងហើយបើចង់ដឹងថាទំនាក់ទំនងស្នេហារវាងអ្នកនិងគូស្នេហ៍មានហានិយភ័យនៃការបែកគ្នាខ្ពស់ឬក៏អត់ អាចសង្កេតមើលលើសញ្ញាមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន បើចេញសញ្ញាទាំងនេះឡើងមក ត្រៀមចិត្តឱ្យហើយទៅមិនយូរមិនឆាប់ស្នេហាអ្នកនឹងត្រូវបែកបាក់គ្នាជាមិនខាន។

គូស្នេហ៍បើចេញសញ្ញាទាំង៥នេះហានិភ័យនៃការបែកគ្នាគឺខ្ពស់ណាស់៖

១.តែងតែស្ងៀមស្ងាត់ដាក់គ្នា

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ប្រសិនបើចាប់ផ្តើមមានការស្ងៀមស្ងាត់ដាក់គ្នា ទាំងដែលកំពុងតែឈ្លោះប្រកែកគ្នាទៀតនោះទេ វាជាសញ្ញាហានិភ័យនៃការបែកបាក់គ្នាមួយសម្រាប់គូស្នេហ៍ ព្រោះវាបង្ហាញពីការដែលម្នាក់ៗមិនខ្វាយខ្វល់ឬខ្លាចការបែកបាក់គ្នា ទើបតែងតែស្ងៀមស្ងាត់ដាក់គ្នា។

២.ចាប់ផ្តើមមានការគិតខុសគ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់អាចនៅក្បែរគ្នាដោយមានក្តីសុខបានមិនមែនមានតែការស្រលាញ់គ្នាតែមួយមុខទេ តែក៏ត្រូវមានការចុះសម្រុង និងមានការគិតស្រដៀងនឹងគ្នាដែរទើបនៅក្បែរគ្នាមិនសូវមានបញ្ហា ឬពិបាករស់នៅជាមួយគ្នាប៉ុន្តែបើគូស្នេហ៍ចាប់ផ្តើមមានការគិតខុសគ្នា ចេះតែខ្វែងគំនិតគ្នានោះ វាជាសញ្ញាហានិភ័យ ដែលបង្ហាញថាគូស្នេហ៍អ្នកជិតបែកបាក់គ្នាមែនទែនហើយ។

៣. ចាត់់ទុករឿងផ្សេងសំខាន់ជាងគ្នា

រូបតំណាង
រូបតំណាង

ប្រសិនបើក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ស្រាប់តែម្នាក់ៗចាត់ទុករឿងផ្សេងសំខាន់ជាងគ្នា រហូតទុកគ្នាចោលគ្រប់ពេលនោះ វាជាសញ្ញាដែលបង្ហាញឱ្យគូស្នេហ៍បានដឹងថាហានិភ័យនៃការបែកបាក់គ្នាគឺខ្ពស់ខ្លាំងណាស់ ព្រោះការរក្សាគម្លាតនៅឆ្ងាយពីគ្នាបែបនេះវានឹងធ្វើឱ្យម្នាក់ៗឆាប់អស់ចិត្តពីគ្នាដោយមិនដឹងខ្លួន។

៤.មិនដឹងពីរបៀបស្រលាញ់គ្នា

រូបតំណាង
រូបតំណាង

គូស្នេហ៍ដែលអាចបន្តដំណើរទៅមុខជាមួយគ្នាបានលុះត្រាតែម្នាក់ៗនៅក្នុងទំនាក់ទំនងស្នេហា ដឹងពីរបៀបស្រលាញ់គ្នាឱ្យបានត្រឹមត្រូវមិនមែនឱ្យតែស្រលាញ់គឺចេះតែស្រលាញ់ឱ្យតែបាននោះទេ ព្រោះការស្រលាញ់ខុសរបៀប ដូចជាការបិទសិទ្ធហួសហែងឬរករឿងគ្នាច្រើន វាជាការស្រលាញ់ខុស នាំឱ្យទំនាក់ទំនងស្នេហាកាន់តែនៅក្បែរគ្នាកាន់តែមានសម្ពាធ ហើយក៏ជាអ្វីដែលបង្ហាញថាឆាប់បែកបាក់គ្នាផងដែរ៕

ប្រភព៖​ phunutoday

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...