មនុស្សប្រុសឈឺចាប់បំផុត ពេលលឺពាក្យសម្តីទាំងនេះ - TrueID

មនុស្សប្រុសឈឺចាប់បំផុត ពេលលឺពាក្យសម្តីទាំងនេះ

August 30, 2022

ស្នេហា៖ បើទោះបីមនុស្សប្រុសជាមនុស្សដែលមិនសូវបង្ហាញអារម្មណ៍ចេញមកខាងក្រៅ ដូចជាមនុស្សស្រីក៏ពិតមែន ប៉ុន្តែក៏មិនមែនបានន័យថាមនុស្សប្រុស មិនមានអារម្មណ៍មិនចេះឈឺនោះទេដូច្នេះកុំអាងតែគេស្រលាញ់ខ្លាំង អ្នកនិយាយអ្វីក៏បានស្រេចតែចិត្តនោះ។

ជាងនេះទៅទៀត ពាក្យសម្តីដែលមនុស្សស្រីចូលចិត្តនិយាយមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នៅរាល់ពេលខឹងគឺជាពាក្យសម្តីដែលធ្វើឱ្យមនុស្សប្រុសឈឺចាប់ខ្លាំងបំផុត ទោះមនុស្សប្រុសគេមិនបង្ហាញថាគេឈឺប៉ុន្តែការឈឺចាប់ដែលគេលាក់ទុកនោះ អាចឱ្យគេដើរចេញពីអ្នកបាន។

ពាក្យសម្តីទាំងនេះរបស់មនុស្សស្រីធ្វើឱ្យមនុស្សប្រុសឈឺចាប់បំផុត៖

១. «មើលសង្សារគេផង»

រូបតំណាង
រូបតំណាង

មនុស្សស្រីបើទោះបីជាអ្នកចង់ឱ្យសង្សារអ្នក យកចិត្តទុកដាក់ជាមួយអ្នកឱ្យបានច្រើនប៉ុណ្ណាក៏ដោយអ្នកក៏មិនគួរនិយាយប្រៀបធៀបសង្សារអ្នក ទៅនឹងសង្សារអ្នកដទៃដែរ ព្រោះពាក្យសម្តីនេះធ្វើឱ្យមនុស្សប្រុសគេគិតថាខ្លួនគេ មិនមានសម្ថភាពគ្រប់គ្រាន់ក្នុងការមើលថែអ្នកហើយវាក៏ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេជាខ្លាំងដែរ។

២.«អ្នកចាស់ខ្ញុំល្អជាង»

រូបតំណាង
រូបតំណាង

ទោះអ្នកចាស់ល្អជាងអ្នកថ្មីក៏ពិតមែន តែអ្នកក៏មិនគួរនិយាយពីអ្នកចាស់ឱ្យសង្សារអ្នកគេបានលឺដែរព្រោះគ្មានអ្នកណាម្នាក់់សប្បាយចិត្ត នឹងសង្សារខ្លួនឯងដែលរំលឹកពីអ្នកចាស់ ហើយក៏គ្មានអ្នកណាម្នាក់ ទ្រាំស្តាប់នូវពាក្យដដែលៗ ថាអ្នកចាស់ល្អជាងខ្លួននោះទេព្រោះវានឹងធ្វើឱ្យគេដើរចេញដោយខ្លួនឯង ដោយសារតែមនុស្សប្រុស គេក៏មានចិត្តចេះឈឺដែរ។

៣. «ចង់ទៅណាក៏ទៅៗ»

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាខឹងប៉ុណ្ណាទេដាច់ខាតកុំប្រើពាក្យដេញមនុស្សដែលខ្លួនស្រលាញ់ចេញឱ្យសោះ ហើយអ្នកក៏ប្រហែលជាគិតថាវាគ្មានបញ្ហាអ្វីប៉ុន្តែសម្រាប់មនុស្សប្រុស ពាក្យទាំងនេះគឺឈឺខ្លាំងណាស់ ទោះមិនបញ្ចេញអារម្មណ៍តែការប្រើពាក្យដេញបែបនេះយូរៗទៅមនុស្សប្រុសគឺច្បាស់ជាធ្វើតាមនូវអ្វីដែលអ្នកនិយាយជាក់ជាមិនខាន។

៤.«បងជាមនុស្សគ្មានបានការ»

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុសពាក្យនេះគឺធ្វើមនុស្សប្រុសយល់ថា មនុស្សស្រីដែលគេស្រលាញ់ មិនឱ្យតម្លៃនិងមើលឃើញពីការលះបង់របស់គេហេតុនេះហើយ មនុស្សស្រីមិនគួរប្រើប្រាស់ពាក្យពេចន៍នេះដាក់មនុស្សប្រុសឡើយទោះគេធ្វើអ្វីខុសយ៉ាងណាក៏ដោយ ក៏អ្នកមិនមានសិទ្ធអ្វី ទៅមើលងាយគេបែបនេះដែរ។

៥. «បែកគ្នាទៅ»

រូបតំណាង
រូបតំណាង

ពិតណាស់ពាក្យនេះគឺតែងតែលឺចេញពីមាត់មនុស្សស្រី រាល់ពេលដែលមានការឈ្លោះប្រកែកគ្នាប៉ុន្តែពាក្យនេះវាមិនមែនជាពាក្យល្អឡើយ សម្រាប់មនុស្សប្រុស ម្យ៉ាងដូចដែលគេថា អារម្មណ៍អ្នកនិយាយ មិនដូចអារម្មណ៍អ្នកដែលស្តាប់លឺ ដូច្នេះហើយ គ្រប់មនុស្សប្រុសឱ្យតែបានលឺពាក្យនេះ គឺមិនសប្បាយចិត្តឡើយ​ មានតែចាប់ផ្តើមអស់ចិត្ត៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...