រឿង៤យ៉ាង ដែលមនុស្សប្រុសនឹងធ្វើ បើគេច្បាស់លាស់ - TrueID

រឿង៤យ៉ាង ដែលមនុស្សប្រុសនឹងធ្វើ បើគេច្បាស់លាស់

November 12, 2022

ស្នេហា៖ មនុស្សប្រុសភាគច្រើន មិនងាយនឹងច្បាស់លាស់ជាមួយនឹងមនុស្សស្រីណាម្នាក់ដោយងាយឡើយហើយបើគេច្បាស់លាស់ជាមួយហើយបានន័យថាមនុស្សស្រីម្នាក់នោះ គឺជាមនុស្សស្រីម្នាក់ដែលគេដាក់ចិត្តដាក់កាយស្រលាញ់យ៉ាងពិតប្រាកដ។

ដូច្នេះហើយចង់ដឹងថាសង្សារអ្នករាល់គ្នាថ្ងៃនេះ គេស្រលាញ់អ្នកច្បាស់លាស់ពិតប្រាកដែរឬក៏អត់នោះស្រីៗអាចមើលទៅលើទង្វើមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ព្រោះទង្វើទាំងនេះគឺអាចបញ្ជាក់ថាគេមានភាពច្បាស់លាស់ជាមួយអ្នក។

រឿង៤យ៉ាងដែលមនុស្សប្រុសនឹងធ្វើ បើគេច្បាស់លាស់៖

១.នាំអ្នកទៅជួបគ្រួសារគេ

រូបតំណាង
រូបតំណាង

ស្រីៗត្រូវចងចាំមនុស្សប្រុសដែលគេចង់ច្បាស់លាស់ជាមួយអ្នក គេមិនខ្លាចនឹងនាំអ្នកទៅជួបគ្រួសារគេឡើយព្រោះថាការដែលគេនាំអ្នកទៅជួបគ្រួសារគេ គឺវាបញ្ជាក់ឱ្យអ្នកបានឃើញថា គេបានចាត់ទុកអ្នកជាអនាគតរបស់គេទៅហើយណាស់តែមនុស្សប្រុសដែលស្រលាញ់អ្នកលេងសើចប៉ុណ្ណោះ ដែលមិនហ៊ាននាំអ្នកទៅជួបគ្រួសារគេ។

២.ខិតខំពុះពារដើម្បីអ្នក

រូបតំណាង
រូបតំណាង

ភាពច្បាស់លាស់របស់មនុស្សប្រុសមិនមែនគ្រាន់តែនិយាយឱ្យតែរួចនោះទេ គឺវាត្រូវការបញ្ជាក់ពីទង្វើជាក់ស្តែង ហើយមនុស្សប្រុសដែលគេច្បាស់លាស់ជាមួយអ្នក គេនឹងបង្ហាញតាមរយៈការខិតខំពុះពាររបស់គេ ដែលទាំងនោះគឺដើម្បីអនាគតអ្នកនិងគេ តែបើគេមិនខិតខំគិតតែពីដើរលេងផឹកស៊ី គឺគេមិនមានភាពច្បាស់លាស់ជាមួយអ្នកឡើយ។

៣. ស្មោះត្រង់នឹងអ្នក

រូបតំណាង
រូបតំណាង

មនុស្សប្រុសគេនឹងស្រលាញ់ស្មោះត្រង់ជាមួយអ្នកតែម្នាក់គត់ប្រសិនបើគេមានភាពច្បាស់លាស់ជាមួយអ្នកពិតមែន ព្រោះថាភាពស្មោះត្រង់របស់មនុស្សប្រុស មិនងាយមានចំពោះមនុស្សស្រីណាពិតប្រាកដឡើយលុះត្រាតែមនុស្សស្រីម្នាក់នោះ ជាមនុស្សស្រីដែលគេស្រលាញ់ពិត និងមានភាពច្បាស់លាស់ជាមួយ។

៤.ផ្តល់ទំនុកចិត្តឱ្យអ្នក

រូបតំណាង
រូបតំណាង

រឿងនេះមួយគឺមិនចាំបាច់ឱ្យមនុស្សស្រីជាអ្នកទាមទារនោះទេ មនុស្សប្រុសបើគេស្រលាញ់ពិតនិងមានភាពច្បាស់លាស់ជាមួយ គ្រាន់តែទំនុកចិត្តឱ្យមនុស្សស្រីដែលគេស្រលាញ់វាមិនពិបាកសម្រាប់គេឡើយ ហើយគេក៏គ្មានថ្ងៃធ្វើឱ្យមនុស្សស្រីដែលគេស្រលាញ់ពិបាកចិត្តនិងកើតមានចិត្តសង្ស័យចំពោះរូបគេដែរ គេតែងតែធ្វើឱ្យមនុស្សស្រីមានភាពជឿជាក់លើគេជានិច្ច៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...