សង្សារមាន៥ចំណុចនេះ ជាសង្សារដែលអ្នកមិនគួរបោះបង់ - TrueID

សង្សារមាន៥ចំណុចនេះ ជាសង្សារដែលអ្នកមិនគួរបោះបង់

August 26, 2022

យល់ដឹង៖ ការរកបានសង្សារល្អម្នាក់វាមិនមែនជារឿងដែលងាយឡើយ ហើយបើអ្នកបានជួបសង្សារល្អម្នាក់ហើយ តែណ្តោយឱ្យបាត់បង់ អ្នកនឹងមិនអាចរកបានសង្សារល្អបែបនេះទៀតបានឡើយ ព្រោះសំណាងរបស់មនុស្ស វាមិនចេះតែកើតមាននោះទេ។

ដូច្នេះហើយ បើសង្សារអ្នកគេមានចំណុចល្អៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គេគឺជាសង្សារល្អម្នាក់ ដែលអ្នកមិនគួរបោះបង់ចោល ព្រោះបើអ្នកបោះបង់ចោលអ្នកច្បាស់ជាស្តាយក្រោយអស់មួយជីវិត ម្យ៉ាងសង្សារងាយរកបានក៏ពិតមែន តែមិនប្រាកដថាអ្នកអាចរកបានសង្សារ ដែលមានចំណុចល្អទាំងនេះដែរ។

សង្សារមាន៥ចំណុចនេះជាសង្សារដែលអ្នកមិនគួរបោះបង់៖

១.សង្សារដែលតែងតែនៅក្បែរអ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកមានសង្សារល្អម្នាក់ដែលគេតែងតែនៅក្បែរអ្នកគ្រប់ពេល ជាពិសេសនៅគ្រាដែលអ្នកជួបការលំបាកនោះគេគឺជាសង្សារម្នាក់ដែលអ្នកមិនគួរបោះបង់គេចោល មិនថាស្ថិតនៅក្នុងបញ្ហាណាមួយ ឬហេតុផលណាមួយនោះទេ ដាច់ខាតកុំបោះបង់គេចោល ព្រោះសង្សារបែបេនះ អ្នកនឹងមិនងាយរកបានឡើយ ប្រសិនបើអ្នកបាត់បង់។

២.សង្សារដែលស្រលាញ់និងយកចិត្តទុកដាក់លើអ្នក

រូបតំណាង
រូបតំណាង

សង្សារដែលនិយាយថាស្រលាញ់អ្នកបានតែមាត់រកនៅទីណាក៏បាន ប៉ុន្តែចំពោះសង្សារដែលនិយាយថាស្រលាញ់អ្នកហើយ ប៉ុន្តែគេតែងតែបង្ហាញតាមរយៈទង្វើនិងមានការយកចិត្តទុកដាក់លើអ្នកគ្រប់យ៉ាង មិនឱ្យអ្នកមានអារម្មណ៍ថាឯកានោះអ្នកគួរតែថែរក្សាឱ្យបានល្អ និងមិនគួរបោះបង់សង្សារបែបនេះចោលឡើយ។

៣.សង្សារដែលហ៊ានបង្ហាញថាអ្នកជាសង្សារគេ

រូបតំណាង
រូបតំណាង

អ្នកមិនគួរបោះបង់សង្សារណាដែលគេហ៊ានបង្ហាញថាអ្នកជាសង្សារគេ ឱ្យមនុស្សគ្រប់គ្នាបានដឹងនោះទេព្រោះការដែលគេហ៊ានបង្ហាញបែបនេះ គឺបានន័យថាគេឱ្យតម្លៃអ្នកក្នុងនាមជាសង្សារគេណាស់អញ្ចឹងហើយ កុំមានបញ្ហាអ្វីបន្តិចបន្តួច អ្នកក៏បោះបង់គេចោលឱ្យសោះត្រូវចេះចាប់ឱ្យជាប់ បើមិនអញ្ចឹង អ្នកច្បាស់ជាស្តាយក្រោយ។

៤. សង្សារដែលហ៊ាននិយាយត្រង់ៗជាមួយអ្នក

រូបតំណាង
រូបតំណាង

អ្នកនឹងមិនងាយរកបានសង្សារណា ដែលហ៊ាននិយាយជាមួយអ្នកត្រង់ៗដោយមិនចេះលាក់លៀមជាមួយអ្នកបាននោះទេ ប្រសិនបើអ្នកបោះបង់សង្សារដែលមានភាពស្មោះត្រង់ចំពោះអ្នក ព្រោះសង្សារបែបនេះ គ្មានថ្ងៃក្បត់ចិត្តអ្នកបានឡើយ ដូច្នេះសង្សារស្មោះត្រង់ប៉ុណ្ណេះហើយអ្នកត្រូវតែចេះថែរក្សាឱ្យបានល្អ ទើបមិនមានវិប្បដិសារីទៅថ្ងៃក្រោយ។

៥. សង្សារដែលចង់សាងអនាគតជាមួយអ្នក

រូបតំណាង
រូបតំណាង

សង្សារដែលចង់សាងអនាគតជាមួយអ្នកគឺជាសង្សារម្នាក់ ដែលមានភាពច្បាស់លាស់ជាមួយអ្នកដោយមិនបានស្រលាញ់អ្នក គ្រាន់តែស្រលាញ់ឱ្យតែបាននោះទេ តែគេថែមទាំងចង់មានអនាគតជាមួយនឹងអ្នកទៀតផង ដូច្នេះមានសង្សារបែបនេះ ទើបអាចរីកចម្រើនទៅមុខជាមួយគ្នាបាន តែបើអ្នកបោះបង់គេចោល អ្នកនឹងមិនងាយរកសង្សារល្អបែបនេះបានមកវិញទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...