ស្នេហា៖មនុស្សស្រីមិនងាយនឹងដាក់ចិត្តស្រលាញ់អ្នកណាម្នាក់ឡើយ ប៉ុន្តែបើដាក់ចិត្តស្រលាញ់ហើយគឺស្រលាញ់អស់ពីចិត្ត រហូតដល់ថ្នាក់ពេលខ្លះ ធ្វើឱ្យខ្លួនឯងអស់តម្លៃ ដោយសារតែស្នេហានោះទៀតផងនោះក៏ដោយសារតែក្តីស្រលាញ់ដ៏ងប់ងល់មួយពេល។
ជាងនេះទៅទៀតមនុស្សស្រីបើដាក់ចិត្តស្រលាញ់លើអ្នកណាម្នាក់ខ្លាំងហើយ ពួកគេច្បាស់ជាលេចលង់នឹងភាពឆោតល្ងង់ទាំងនេះ ដែលពួកគេតែងមានចំពោះស្នេហា ហើយនៅពេលដែលគេស្រលាញ់អ្នកណាម្នាក់ខ្លាំង គឺក្តីស្រលាញ់នោះនឹងបាំងភ្នែកគេជិត ដូច្នេះមនុស្សស្រីគួរតែកុំបណ្តោយឱ្យខ្លួនឯងទៅជាបែបនេះអី។
ទាំងនេះជាភាពឆោតល្ងង់ ដែលមនុស្សស្រីតែងមានចំពោះស្នេហា៖
១. ស្រលាញ់ខ្លាំងដល់ថ្នាក់លែងដឹងអ្វីល្អ
មនុស្សស្រីភាគច្រើន តែងឆោតល្ងង់ចំពោះស្នេហានៅពេលដែលស្រលាញ់អ្នកណាម្នាក់ខ្លាំង ហើយក្តីស្រលាញ់នោះតែងតែធ្វើឱ្យមនុស្សស្រីលែងនូវដឹងអ្វីដែលល្អនិងអ្វីដែលអាក្រក់ ហើយចុងក្រោយទៅ វាពិតជាបានធ្វើឱ្យមនុស្សស្រីក្លាយទៅជាមនុស្សស្រីម្នាក់ ដែលងាយនឹងអស់តម្លៃដោយមិនដឹងខ្លួន ដោយសារតែស្នេហាដ៏ងប់ងល់មួយពេល។
២. ហ៊ានលះបង់គ្រប់យ៉ាង
នៅពេលដែលដាក់ចិត្តថាស្រលាញ់ហើយមនុស្សស្រីតែងតែចង់លះបង់គ្រប់យ៉ាង រហូតមិនគិតពីខ្លួនឯងធ្វើយ៉ាងណាឱ្យតែមនុស្សប្រុសដែលខ្លួនស្រលាញ់មានក្តីសុខ ដែលទាំងនេះ ជាភាពឆោតល្ងង់ខ្លាំងមែនទែនដែលមនុស្សស្រីងាយនឹងមានចំពោះស្នេហា ដូច្នេះបើមិនចង់ត្រូវខកចិត្តទេកុំលះបង់ខ្លាំងពេក ទោះការស្រលាញ់ជាការលះបង់ក៏ដោយ។
៣. ជឿជាក់ដល់ថ្នាក់អ្នកណានិយាយក៏លែងស្តាប់
មនុស្សស្រលាញ់គ្នាត្រូវជឿជាក់លើគ្នា គឺជារឿងដែលត្រឹមត្រូវប៉ុន្តែកុំស្រលាញ់ដល់ថា្នក់ មនុស្សគ្រប់គ្នានិយាយអ្វីក៏លែងស្តាប់តាមឱ្យសោះព្រោះស្នេហាអាចបាំងភ្នែកនិងការគិតរបស់មនុស្សស្រីបាន ហេតុនេះហើយកុំបណ្តោយឱ្យភាពឆោតល្ងង់ចំពោះស្នេហានេះ កើតឡើងលើខ្លួនអ្នកឱ្យសោះព្រោះអ្នកអាចនឹងស្តាយទាំងពេលវេលា និងក្តីស្រលាញ់ទៅលើមនុស្សខុស។
៤. ធ្វើខ្លួនរស់ខ្វះគេមិនបាន
ក្នុងនាមជាមនុស្សស្រីអ្នកត្រូវដឹងថាអ្វីៗមិនស្ថិតស្ថេរនៅជារៀងរហូតទេ ទោះពេលនេះគេល្អ គេស្រលាញ់អ្នកប៉ុណ្ណាក៏ដោយដាច់ខាតកុំធ្វើខ្លួនស្រលាញ់គេខ្លាំងដល់ថ្នាក់រស់ខ្វះគេមិនបានឱ្យសោះព្រោះនៅពេលដែលអ្នកធ្វើខ្លួនបែបនេះ គឺនឹងធ្វើឱ្យគេបានចិត្ត ហើយបង្វិលអ្នកបានតាមតែចិត្តទេដោយសារតែគេដឹងថា ទោះគេធ្វើបែបណាដាក់អ្នក ក៏អ្នកមិនបែកពីគេដែរ ដែលទាំងនេះជាភាពឆោតល្ងង់ ដែលមនុស្សស្រីភាគច្រើនតែងមានចំពោះស្នេហា៕