បើចេះតែមានអារម្មណ៍បែបនេះ ច្បាស់ណាស់ អ្នកកំពុងតែលង់ស្រលាញ់គេហើយ - TrueID

បើចេះតែមានអារម្មណ៍បែបនេះ ច្បាស់ណាស់ អ្នកកំពុងតែលង់ស្រលាញ់គេហើយ

January 27, 2022

ស្នេហា៖ ការស្រលាញ់ចំពោះនរណាម្នាក់វានឹងកើតមានឡើងនៅក្នុងចិត្តរបស់យើងម្នាក់ៗដោយមិនដឹងខ្លួន រហូតដល់ពេលខ្លះទៀត វាអាចនឹងធ្វើឱ្យយើង មើលមិនដឹងថាខ្លួនឯង កំពុងតែលង់ស្រលាញ់លើនរណាម្នាក់ទៀតផងអញ្ចឹងហើយ បានជាយើងគ្រប់គ្នាគួរតែព្យាយាមយល់ពីអារម្មណ៍ និងចិត្តខ្លួនឯងឱ្យបានកាន់តែច្បាស់ជាងនេះ។

ដូច្នេះហើយ ដើម្បីកុំឱ្យខកខានបាត់បង់មនុស្សដែលខ្លួនស្រលាញ់ឱ្យទៅអ្នកដទៃបាត់យើងត្រូវចេះសង្កេតមើលពីអារម្មណ៍ខ្លួនឯង ថាមានបែបណាចំពោះគេ ជាងនេះទៅទៀតប្រសិនបើអ្នកចេះតែមានអារម្មណ៍ប្លែកៗ មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ពិតប្រាកដណាស់ អ្នកកំពុងតែលង់ស្រលាញ់គេខ្លាំងហើយ គួរតែឆាប់សារភាព កុំឱ្យស្តាយក្រោយទាន់។

បើចេះតែមានអារម្មណ៍បែបនេះច្បាស់ណាស់អ្នកកំពុងតែលង់ស្រលាញ់គេហើយ៖

១.​អ្នកតែងតែមានអារម្មណ៍ល្អ គ្រប់ពេលដែលបាននៅក្បែរគេ

រូបតំណាង
រូបតំណាង

អារម្មណ៍ល្អចំពោះនរណាម្នាក់វាមិនចេះតែកើតឡើងគ្រប់ពេល ដែលបាននៅក្បែរនឹងមនុស្សគ្រប់គ្នានោះទេ លុះត្រាតែមនុស្សម្នាក់នោះជាមនុស្សដែលអ្នកស្រលាញ់ ទើបអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អបែបនេះបាន។ ហេតុនេះហើយ ប្រសិនបើអ្នកចេះតែមានអារម្មណ៍ថាបេះដូងខ្លួនឯងលោតមិនឈប់ ឬកើតមានអារម្មណ៍ល្អគ្រប់ពេលដែលបាននៅក្បែរគេនោះបានន័យថាអ្នកកំពុងតែលង់ស្រលាញ់គេហើយ គ្រាន់តែអ្នកមិនទាន់ហ៊ានទទួលស្គាល់។

២. ខានឃើញមុខគេតែមួយថ្ងៃអ្នកនៅមិនសុខ

រូបតំណាង
រូបតំណាង

អារម្មណ៍ស្រលាញ់មនុស្សម្នាក់វានឹងធ្វើឱ្យអ្នកនៅមិនសុខ នៅពេលដែលអ្នកមិនបានឃើញមុខគេឬមិនបានដឹងលឺអ្វីពីគេតែមួយថ្ងៃ ព្រោះអារម្មណ៍ស្រលាញ់ វានឹងធ្វើឱ្យអ្នកចេះមានការព្រួយបារម្ភក៍ដូចជានឹកនាដល់គេ ទើបធ្វើឱ្យអ្នកនៅមិនសុខបែបនេះ ហើយប្រសិនបើអ្នកអាចទៅជួបគេភ្លាមៗបានអ្នកនឹងទៅជួបគេភ្លាម នោះហើយជាអារម្មណ៍របស់មនុស្សម្នាក់ ដែលកំពុងតែលង់ស្រលាញ់គេខ្លាំង ដល់ថ្នាក់បាត់មុខគេមិនបាន។

៣. អ្នកមិនអាចបញ្ឈប់ការគិតពីគេបាន

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកចាប់ផ្តើមលង់ស្រលាញ់ នឹងនរណាម្នាក់កាន់តែខ្លាំងហើយនោះមិនថាអ្នកធ្វើអ្វីនោះទេ គេនឹងលេចឡើងនៅក្នុងខួរក្បាលរបស់អ្នកនាំឱ្យអ្នកគិតពីគេស្ទើរតែគ្រប់ដង្ហើមដកចេញចូល ដោយអារម្មណ៍បែបនេះហើយ បានន័យថាអ្នកកំពុងតែលង់ស្រលាញ់គេដោយមិនដឹងខ្លួនហើយប្រញាប់សារភាពប្រាប់គេទៅ ប្រយ័ត្នបានទៅអ្នកដទៃបាត់។

៤. ចង់ដឹង ចង់លឺរឿងគ្រប់យ៉ាងឱ្យតែទាក់ទងនឹងគេ

រូបតំណាង
រូបតំណាង

ប្រសិនបើមនុស្សម្នាក់នោះមិនមានអ្វីសំខាន់សម្រាប់អ្នកទេនោះ អ្នកនឹងមិនចំណាយពេល ចំណាយអារម្មណ៍ទៅចង់ដឹង ចង់លឺរឿងគ្រប់យ៉ាងឱ្យតែទាក់ទងនឹងគេនោះទេគឺវាបានន័យថាមនុស្សម្នាក់នោះច្បាស់ជាមានភាពសំខាន់អ្វីមួយនៅក្នុងបេះដូងរបស់អ្នកជាក់ជាមិនខានទើបធ្វើឱ្យអ្នកខ្វាយខ្វល់ចង់ដឹង ចង់លឺពីគេបែបនេះ។

៥. ដឹងថាគេមិនល្អ តែព្រមទទួលយកគ្រប់យ៉ាងដែលគេមាន

រូបតំណាង
រូបតំណាង

អារម្មណ៍ស្រលាញ់មនុស្សម្នាក់បើទោះបីជាដឹងថាគេ មិនមែនជាមនុស្សល្អ ឬគេមានចំណុចដែលនឹងពិបាកទទួលយកក៏ពិតមែនតែវានឹងធ្វើឱ្យអ្នកហ៊ានទទួលយកនូវអ្វីៗគ្រប់យ៉ាងដែលគេមាន ព្រោះការស្រលាញ់វាកើតចេញពីចិត្ត ដែលស្រលាញ់ដោយគ្មានលក្ខខណ្ឌ ទើបធ្វើឱ្យអ្នកព្រមទទួលយកនូវអ្វី ដែលជាខ្លួនគេពិតប្រាកដ៕

ប្រភព៖​ gangbeauty

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...