ត្រៀមចិត្ត! សញ្ញាបង្ហាញថាអ្នក ជិតដល់ពេលត្រូវគេបោះបង់ - TrueID

ត្រៀមចិត្ត! សញ្ញាបង្ហាញថាអ្នក ជិតដល់ពេលត្រូវគេបោះបង់

May 5, 2022

ស្នេហា៖ ធ្វើជាមនុស្សស្រលាញ់អ្នកណាក៏ដោយកុំស្រលាញ់ងប់ងល់រហូតភ្លេចឱ្យតម្លៃមកលើខ្លួនឯងឱ្យសោះ ត្រូវធ្វើខ្លួនជាទំនិញដែលមានគុណភាព និងធ្វើជាទំនិញដែលអ្នកណាៗក៏ចង់បាន មិនមែនជាទំនិញដែលគ្មានគុណភាពគេចង់បោះចោលពេលណាក៏បាននោះទេ។

ដូច្នេះហើយកុំនៅងប់ងល់នឹងគេខ្លាំងពេក ត្រូវចេះវិភាគនិងចេះមើលថាគេទុកអ្នកជាអ្វីឱ្យប្រាកដ ហើយបើអ្នកសង្កេតឃើញសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺបានន័យថាគេទុកអ្នកដូចជារបស់ដែលគ្មានតម្លៃហើយអ្នកក៏ជិតត្រូវបានបោះបង់អ្នកចោលផងដែរ។

ត្រៀមចិត្ត!សញ្ញាបង្ហាញថាអ្នកជិតដល់ពេលត្រូវគេបោះបង់៖

១.អារម្មណ៍របស់គេចំពោះអ្នកប្រែប្រួលខ្លាំង

រូបតំណាង
រូបតំណាង

អ្នករាល់គ្នាត្រូវចាំថា នៅពេលដែលអ្នកអស់តម្លៃនិងត្រូវជិតបានគេបោះបង់ចោល អ្វីដែលគេបង្ហាញឱ្យអ្នកបានដឹងខ្លួននោះ គឺជាអារម្មណ៍ប្រែប្រួលខ្លាំងរបស់គេចំពោះអ្នកដូច្នេះហើយ បើមិនចង់ក្លាយទៅជាមនុស្សដែលគេបោះបង់ដោយងាយស្រួលទេ អ្នករាល់គ្នាត្រូវតែចេះរក្សាតម្លៃខ្លួនឯង។

២. តែងតែព្រងើយកន្តើយនឹងការផ្ញើរសាររបស់អ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់អ្នកគ្មានថ្ងៃប្រែប្រួលចិត្តមិនថាគេរវល់យ៉ាងណានោះទេ គេក៏នៅតែឆ្លៀតតបសាររបស់អ្នកដែរ តែបើគេចូលមើលហើយមិនព្រមតបសាររបស់អ្នកដោយថារវល់នោះអ្នកគួរតែបានដឹងហើយថាគេមិនបានឱ្យតម្លៃអ្នកទៀតនោះទេ អញ្ចឹងហើយ​ មិនយូរមិនឆាប់ អ្នកនឹងត្រូវបានគេបោះបង់ចោលជាក់ជាមិនខាន។

៣. ប្រើលេសគ្រប់ប្រភេទដាក់អ្នក

រូបតំណាង
រូបតំណាង

មនុស្សបើគេអស់ចិត្តចង់បោះបង់អ្នកចោលហើយនោះ គេនឹងប្រើគ្រប់លេសដាក់អ្នក ដើម្បីគេចចេញពីអ្នក នៅកាន់តែឆ្ងាយពីអ្នកគឺកាន់តែល្អបំផុតសម្រាប់គេ ព្រោះតែគេធុញទ្រាន់នឹងនៅជាមួយអ្នក បែបនេះហើយអ្នកគួរតែកុំតោងទាមគេច្រើនពេក ព្រោះនឹងធ្វើឱ្យអ្នកកាន់តែអស់តម្លៃ។

៤.មិនចង់ស្និទ្ធស្នាលដូចមុន

រូបតំណាង
រូបតំណាង

បើគេមិនចង់សូម្បីតែកាន់ដៃអ្នកនៅតាមសាធារណៈ ឬមិនបង្ហាញភាពស្និទ្ធស្នាល ជាមួយអ្នកដូចមុនទេនោះ វាអាចជាសញ្ញាឱ្យអ្នកបានត្រៀមចិត្តទុកមុន ព្រោះអ្នកអាចនឹងជិតបានត្រូវគេបោះបង់ចោលហើយ ដូច្នេះហើយ គួរតែរៀនសង្កេតទុកជាមុនកុំឱ្យដល់ពេលដែលត្រូវគេបោះបង់ ទទួលយកមិនបាន៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...