ធំៗអស់ហើយ ស្រលាញ់អ្នកណាម្នាក់ ត្រូវយល់ពីហេតុផលទាំងនេះ - TrueID

ធំៗអស់ហើយ ស្រលាញ់អ្នកណាម្នាក់ ត្រូវយល់ពីហេតុផលទាំងនេះ

September 15, 2022

ស្នេហា៖ មនុស្សអស់ធំហើយមិនមែនចេះតែធ្វើអ្វីបានដូចចិត្តដែលខ្លួនចង់បានគ្រប់ពេលនោះទេត្រូវរៀនចេះយល់ពីមនុស្សជុំវិញខ្លួន យកចិត្តគេដាក់ចិត្តខ្លួនឯងជាពិសេសចំពោះរឿងស្នេហា មិនចេះតែបានដូចចិត្តឡើយ ហើយក៏ត្រូវរៀនយល់ពីហេតុផលខ្លះដែរ។

ជាងនេះទៅទៀតនៅវ័យដែលមនុស្សគ្រប់គ្នាត្រូវមានស្នេហា គឺជាពេលដែលមិនអាចប្រើចរិតកូនក្មេងបានទៀតឡើយ ស្រលាញ់អ្នកណាម្នាក់ត្រូវរៀនយល់ពីហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបមិនក្លាយជាមនុស្សអាត្មានិយមហើយក៏មិនធ្វើឱ្យខ្លួនឯងឈឺចាប់ដោយសារស្នេហា។

ធំៗអស់ហើយស្រលាញ់អ្នកណាម្នាក់ ត្រូវយល់ពីហេតុផលទាំងនេះ៖

១. ស្រលាញ់មិនប្រាកដថាយកគេឱ្យបាន

រូបតំណាង
រូបតំណាង

ធំៗអស់ហើយយើងរាល់គ្នាត្រូវដឹងថានៅពេលដែលយើងស្រលាញ់អ្នកណាម្នាក់ខ្លាំង គឺមិនប្រាកដថាយើងត្រូវតែយកគេឱ្យបានមកធ្វើជារបស់ផ្ទាល់ខ្លួននោះទេសំខាន់ឱ្យតែគេមានក្តីសុខ ទោះមនុស្សដែលនៅក្បែរគេ មិនមែនជាយើងក៏ដោយ តែក្តីសុខរបស់មនុស្សដែលយើងស្រលាញ់ក៏ជាក្តីសុខរបស់យើងព្រោះបើគេមិនបានស្រលាញ់យើង នៅជាមួយយើងក៏គេគ្មានក្តីសុខដែរ។

២.ស្រលាញ់មិនប្រាកដថាគេត្រូវតែស្រលាញ់អ្នកវិញទេ

រូបតំណាង
រូបតំណាង

ក្តីស្រលាញ់និងការលះបង់ដែលមានចំពោះអ្នកណាម្នាក់ វាមិនប្រាកដថាអ្នកត្រូវតែទទួលបានមកវិញពីមនុស្សដែលខ្លួនស្រលាញ់នោះទេក្តីស្រលាញ់គ្មានការតបស្នងឡើយ ព្រោះថាក្តីសុខរបស់យើងរាល់គ្នា គឺនៅពេលដែលបានឃើញស្នាមញញឹមនិងភាពសប្បាយរីករាយរបស់មនុស្សដែលខ្លួនស្រលាញ់ ដោយមិនចាំបាច់រំពឹងថាគេនឹងស្រលាញ់យើងវិញ។

៣. ស្រលាញ់មិនមែនគ្រប់គ្រងលើជីវិតគេទេ

រូបតំណាង
រូបតំណាង

កុំឱ្យក្តីស្រលាញ់ងប់ងល់របស់អ្នកមកគ្របដណ្តប់លើខ្លួនអ្នកបានឱ្យសោះ ព្រោះក្តីស្រលាញ់នេះមួយ អាចបញ្ជារឱ្យមនុស្សធ្វើបានគ្រប់យ៉ាង ហេតុនេះបើស្រលាញ់អ្នកណាម្នាក់ ទោះស្រលាញ់ឬខ្លាចបាត់បង់គេខ្លាំងប៉ុណ្ណាក៏ដោយក៏អ្នកមិនត្រូវទៅគ្រប់គ្រងលើជីវិតរបស់គេដែរស្រលាញ់មិនមែនបានន័យថាអ្នកមានសិទ្ធក្នុងការគ្រប់គ្រងលើជីវិតគេទេ។

៤. ស្រលាញ់ត្រូវចេះគោរពលើការសម្រេចចិត្តរបស់គេ

រូបតំណាង
រូបតំណាង

ធំៗអស់ហើយកុំប្រើចរិតកូនក្មេងមកទៀត ស្រលាញ់អ្នកណាម្នាក់ ត្រូវចេះគោរពលើការសម្រេចចិត្តរបស់គេទោះគេស្រលាញ់អ្នកណា ឬជ្រើសរើសយកអ្នកណាម្នាក់ក្រៅពីអ្នកក៏ដោយក៏អ្នកត្រូវចេះទទួលយកការពិតចំពោះការសម្រេចចិត្តរបស់គេ ម្យ៉ាងក្តីស្រលាញ់មិនអាចបង្ខិតបង្ខំបានឡើយ សំខាន់ឱ្យតែមនុស្សដែលអ្នកស្រលាញ់គេមានក្តីសុខ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...