ស្នេហា៖ ពិតណាស់មនុស្សស្រីគឺមិនងាយនឹង លង់ស្រលាញ់នរណាម្នាក់ បានដោយងាយៗនោះទេ ដូច្នេះហើយ ទើបធ្វើឱ្យ មនុស្សប្រុសជាច្រើន តែងតែពិបាក ក្នុងការតាមស្រលាញ់ ប៉ុន្តែមានសកម្មភាពមួយចំនួន របស់មនុស្សប្រុស គឺអាចធ្វើឱ្យមនុស្សស្រី ងាយនឹងធ្លាក់អន្លង់ស្នេហ៍បាន។
បើទោះបីជាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចគេចផុត ពីការធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់មនុស្សប្រុស ដោយសកម្មភាពមួយចំនួន ដែលមាននៅខាងក្រោមនេះទេព្រោះថាសកម្មភាព ទាំងនោះហើយ ដែលអាចធ្វើឱ្យបេះដូងរបស់ មនុស្សស្រី លោតញាប់បាន។
មិនថាចិត្តរឹងខ្លាំងប៉ុណ្ណានោះទេតែសកម្មភាពរបស់ មនុស្សប្រុសទាំងនេះ អាចធ្វើឱ្យមនុស្សស្រីលង់ស្រលាញ់បានយ៉ាងងាយ៖
១. បើកទ្វាឱ្យនាងចូលមុន
ការបើកទ្វាឱ្យ មនុស្សស្រីចូលមុនវាបានបង្ហាញឱ្យឃើញថា មនុស្សប្រុសម្នាក់នោះ គឺជាមនុស្សប្រុស ដែលចេះគោរពឱ្យតម្លៃទៅលើមនុស្សស្រី និងពោរពេញដោយ ទៅភាពទន់ភ្លន់ ក្នុងការមើលថែមនុស្សជុំវិញខ្លួនដែលទង្វើនេះហើយ ដែលអាចធ្វើឱ្យ បេះដូងមនុស្សស្រី មានការរង្គោះរង្គើរ បានដោយងាយ។
២. ប្រសិនបើនិយាថាខលទៅគឺដឹងតែខលទៅ
ពាក្យសម្តីរបស់មនុស្សប្រុសគឺជាផ្នែកមួយ ដែលអាចយកបេះដូងមនុស្សស្រី បានដោយងាយហើយប្រសិនបើមនុស្សប្រុស និយាយថានឹងខលទៅរក ហើយពួកគេក៏ខល ទៅរកពិតមែននោះ វាគឺពិតជាបានបង្ហាញឱ្យ មនុស្សស្រីម្នាក់នោះ មើលឃើញពីភាពច្បាស់លាស់និងជាមនុស្សប្រុសម្នាក់ ដែលគួរឱ្យមាន ការជឿជាក់លើបាន។
៣. តែងតែចង់ជួបគ្រួសារនិងមិត្តរបស់នាង
មនុស្សប្រុស ដែលតែងតែចង់ជួបគ្រួសារនិងមិត្តរបស់មនុស្សស្រិ ដែលពួកគេស្រលាញ់ វាគឺជាអ្វី ដែលអាចបង្ហាញឱ្យឃើញថា មនុស្សប្រុសម្នាក់នោះគឺពិតជាមិនបានលេងសើច ជាមួយនឹងមនុស្សស្រីម្នាក់នោះទេ លើសពីនេះ ទង្វើបែបនេះរបស់មនុស្សប្រុសវាក៏អាចធ្វើឱ្យមនុស្សស្រី មានចិត្តទន់ ក្នុងការយកមនុស្សប្រុសម្នាក់នោះ មកគិតពិចារណាឡើងវិញផងដែរបើទោះបីជាចិត្ត រឹងខ្លាំងប៉ុណ្ណាក៏ដោយ។
៤. តែងតែបង្ហាញក្តីស្រលាញ់របស់គេចំពោះនាងជាសាធារណៈ
មនុស្សប្រុស ដែលបង្ហាញក្តីស្រលាញ់ចំពោះ មនុស្សស្រីណាម្នាក់ជាសាធារណៈនោះ គឺវាបានបង្ហាញឱ្យ មនុស្សស្រីម្នាក់នោះ បានឃើញថាការស្រលាញ់របស់ មនុស្សប្រុសម្នាក់នោះ គឺមិនបានលេងសើចឡើយហើយវាក៏បាន បង្ហាញពីភាពក្លាហាន របស់មនុស្សប្រុស ម្នាក់នោះផងដែរដែលអាចធ្វើឱ្យមនុស្សស្រី អាចគិតពិចារណា ក្នុងការទទួលយកមនុស្សប្រុស ម្នាក់នោះដែរ។
៥.គេតែងតែចង់ដឹងថាអ្នកត្រឡប់ទៅផ្ទះដោយសុវត្ថិភាពឬក៏អត់
ទង្វើនេះបើទោះបីជាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាក៏ដោយ ក៏អាចធ្លាក់ក្នុងអន្លង់ស្នេហ៍ បានយ៉ាងងាយដែរ។ ព្រោះការព្រួយបារម្ភ របស់នរណាម្នាក់ ចំពោះមនុស្សស្រី វាបានធ្វើឱ្យមនុស្សស្រី មានអារម្មណ៍ថា កក់ក្តៅជាខ្លាំងជាងនេះទៅទៀត វាក៏បានធ្វើឱ្យ បេះដូងរបស់មនុស្សស្រី កក់ក្តៅផងដែរ ដែលអាចធ្វើឱ្យមនុស្សស្រី ធ្លាក់ក្នុងអន្លង់ស្នេហ៍ មនុស្សប្រុសម្នាក់ បានមួយរំពេចទៀតផង។
៦.តែងតែលេចមុខគ្រប់ពេលដែលនាងមានបញ្ហា
វាជាពេលវេលាមួយដែលអាចធ្វើឱ្យមនុស្សស្រី ងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បានយ៉ាងឆាប់រហ័ស ព្រោះចំពោះមនុស្សស្រីនៅពេលដែលមានបញ្ហា វត្តមានមនុស្សដែល នៅក្បែរពួកគេគឺពួកគេតែងតែចាត់ទុក ជាមនុស្សដែលសំខាន់ជានិច្ច។ វាជាឱកាសមួយដ៏ល្អបំផុតមួយ ក្នុងការធ្វើឱ្យមនុស្សស្រី អាចលង់ស្រលាញ់ មនុស្សប្រុសម្នាក់បានយ៉ាងងាយ។ ដូច្នេះហើយមនុស្សប្រុសដែលតែងតែ តាមស្រលាញ់មនុស្សស្រីម្នាក់ គួរតែព្យាយាមលេចមុខនៅពេលដែលមនុស្សស្រីមានបញ្ហា៕
ប្រភព៖ phunuvagiadinh