ស្នេហា៖ មនុស្សស្រីភាគច្រើនមិនសូវចេះមាន ភាពផ្អែមល្អែម ជាមួយនឹងមនុស្សប្រុស ដែលខ្លួនស្រលាញ់នោះទេព្រោះពួកគេគិតថា មនុស្សប្រុសមិនសូវត្រូវការ ភាពផ្អែមល្ហែមដូចដែល ពួកគេត្រូវការនោះទេជាងនេះទៅទៀត ពេលខ្លះមនុស្សស្រីមួយចំនួន មិនដឹងពីរបៀបក្នុងការផ្តល់ ភាពផ្អែមល្អែម ឱ្យមនុស្សប្រុសដែល ពួកគេស្រលាញ់ នោះទេ។
ចំពោះមនុស្សស្រី ដែលមិនដឹងពីរបៀប ក្នុងការផ្តល់ភាពផ្អែមល្ហែម ឱ្យមនុស្សប្រុសដែល ខ្លួនស្រលាញ់នោះអ្នកអាចធ្វើនូវរឿងមួយចំនួន ដូចដែលបាន រៀបរាប់នៅខាងក្រោមនេះដែលវាក៏អាចជំនួស ឱ្យភាពផ្អែមល្អែមបាន និងដោយមិនចាំបាច់ ទាល់តែផ្តល់ភាពផ្អែមល្ហែម ទើបអាចធ្វើឱ្យមនុស្សប្រុស សប្បាយចិត្តបាននោះទេ។
មនុស្សស្រីមិនបាច់ ផ្អែមល្អែមពេកក៏បានដែរឱ្យតែអ្នកចេះធ្វើរឿងទាំងនេះ មនុស្សប្រុសច្បាស់ជា សប្បាយចិត្តបំផុត៖
១. សសើរគេនៅពីមុខមិត្តភក្តិ
ការស្ញើចសរសើរ គឺជាអ្វីដែលអាច ធ្វើឱ្យមនុស្សប្រុស សប្បាយចិត្តបំផុតបើទោះបីជាគេ មិនបង្ហាញឱ្យ មនុស្សស្រី បានដឹងក៏ដោយ ព្រោះថាការសរសើរគេ នៅចំពោះមុខមិត្តភក្តិគឺជាអ្វីដែលបង្ហាញថា គេពិតជាមនុស្សប្រុសម្នាក់ ដែលមានចំណុចល្អដែលអាចមានសមត្ថភាព ក្នុងការមើលថែមនុស្សស្រី ដែលខ្លួនស្រលាញ់ហើយ ទើបធ្វើឱ្យមនុស្សស្រីដែល គេស្រលាញ់ស្ញើចសរសើរចំពោះ គេបែបនេះ។
២.ធ្វើឱ្យគេមានអារម្មណ៍ថាគេជាមនុស្សប្រុសដែលល្អម្នាក់សម្រាប់អ្នក
មនុស្សស្រី បើទោះបីជា មិនចេះផ្អែមល្ហែម ដាក់មនុស្សប្រុសដែល ខ្លួនស្រលាញ់ក៏ដោយក៏អ្នកអាចបង្ហាញ តាមរយៈសកម្មភាពរបស់អ្នក ឱ្យមនុស្សប្រុសបានឃើញថា អ្នកពិតជាទទួលបាន ក្តីស្រលាញ់និងមានសុភមង្គល យ៉ាងពិតប្រាកដ ពីមនុស្សប្រុសដែលវាជារឿងមួយ ដែលធ្វើឱ្យមនុស្សប្រុស មានអារម្មណ៍ថាខ្លួនគេគឺជាមនុស្សប្រុស ដ៏ល្អ គ្រប់គ្រាន់ម្នាក់ សម្រាប់មនុស្សស្រី ដែលពួកគេស្រលាញ់ នោះហើយដែលជាភាពរីករាយនិងការសប្បាយចិត្តបំផុត របស់មនុស្សប្រុស ដែលមនុស្សស្រី អាចផ្តល់ជំនួស ឱ្យភាពផ្អែមល្ហែម។
៣.ចម្អិនអាហារសម្រាប់គេ
ការចម្អិនអាហារ វាមិនមែនជា ភាពផ្អែមល្ហែមអ្វីខ្លាំងនោះប៉ុន្តែសម្រាប់មនុស្សប្រុស គឺអាចធ្វើឱ្យពួកគេ ញញឹមបានពេញមួយថ្ងៃដោយសារតែ ការចម្អិនអាហារ របស់មនុស្សស្រីដែល ពួកគេស្រលាញ់។ ដូច្នេះហើយការចម្អិនអាហាររបស់មនុស្សស្រី វាក៏ជាអ្វីមួយ ដែលធ្វើឱ្យមនុស្សប្រុស មានភាពរីករាយនិងសប្បាយចិត្តជាខ្លាំង ពន់ពេកផងដែរ។
៤.តែងតែបង្ហាញការគាំទ្រដល់គេ
សម្រាប់មនុស្សប្រុស មិនថាក្នុងកាលៈទេសៈ ណានោះទេប្រសិនបើមានមនុស្សស្រី ដែលពួកគេស្រលាញ់ តែងតែចាំផ្តល់កម្លាំងចិត្ត និងគាំទ្រពួកគេ គ្រប់ជំហាននោះវាគឺជាអ្វី ដែលធ្វើឱ្យពួកគេ សប្បាយចិត្តខ្លាំងបំផុត ក្នុងជីវិតរបស់ពួកគេ។ ព្រោះថាការគាំទ្រ របស់មនុស្សស្រីដែល ពួកគេស្រលាញ់ វាគឺជាអ្វីដែល ពិសេសបំផុតដែលមនុស្សប្រុសតែងតែចង់បាន ពីមនុស្សស្រីដែលខ្លួនស្រលាញ់ បើទោះបីវាមិនមែនជា ការផ្តល់ភាពផ្អែមល្ហែមក៏ដោយតែវាពិតមានន័យ ជាងភាពផ្អែមល្ហែម ខ្លាំងណាស់។
៥. តែងតែគោរពនិងឱ្យតម្លៃគេ
នៅក្នុងទំនាក់ទំនងស្នេហា សំខាន់បំផុត គឺការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។ ដូច្នេះហើយ សម្រាប់មនុស្សស្រី មិនត្រូវអាងខ្លួនឯង ជាមនុស្សស្រី គឺចាំតែរករឿង និងប្រាប់គេឱ្យធ្វើនេះធ្វើនោះតាមតែចិត្តនោះទេ ព្រោះវាមិនបានបង្ហាញ ពីការគោរពនិង ឱ្យតម្លៃទៅលើ មនុស្សប្រុស អញ្ចឹងហើយ មនុស្សប្រុសភាគច្រើន នៅក្នុងរឿងស្នេហា គឺតែងតែចង់ ទទួលបានការគោរពនិងឱ្យតម្លៃទៅដល់ពួកគេ ហើយនៅពេលដែលពួកគេ ទទួលបានការគោរព និងឱ្យតម្លៃពីមនុស្សស្រី ដែលពួកគេស្រលាញ់ហើយនោះវាគឺជាអ្វី ដែលអាចធ្វើឱ្យ មនុស្សប្រុសមានភាពរីករាយ និងសប្បាយចិត្តបំផុត ក្នុងការបន្តទំនាក់ទំនង ស្នេហាមួយនោះ៕
ប្រភព៖ dazzling