មនុស្សពីរនាក់ទាល់តែបែបនេះ ទើបអាចនៅជាមួយគ្នាបានពេញមួយជីវិត - TrueID

មនុស្សពីរនាក់ទាល់តែបែបនេះ ទើបអាចនៅជាមួយគ្នាបានពេញមួយជីវិត

May 9, 2022

ស្នេហា៖ មនុស្សពីរនាក់ដែលចង់រួមរស់នៅជាមួយគ្នាអស់មួយជីវិតគឺមិនមែនមានត្រឹមតែសេចក្តីស្រលាញ់ចំពោះគ្នា ទៅវិញទៅមកតែមួយមុខទេវាទាមទាររឿងជាច្រើន ឱ្យមនុស្សពីរនាក់ចេះឆ្លងកាត់វាជាមួយគ្នា ទើបអាចវាស់ស្ទង់ថារស់នៅជាមួយគ្នាបានឬក៏អត់ព្រោះថាដំណើរជីវិតគូនៅសល់វែងឆ្ងាយទៀត។

ជាងនេះទៅទៀតមនុស្សស្រលាញ់គ្នាពីរនាក់ ទាល់តែចេះមានសកម្មភាពមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបជាអ្វីដែលអាចបញ្ជាក់ឱ្យមនុស្សពីរនាក់បានដឹងថា មានសង្ឃឹមថានឹងបានរួមរស់នៅជាមួយគ្នាអស់មួយជីវិត មិនមែនត្រឹមតែស្រលាញ់គ្នាតែមួយមុខទេ។

មនុស្សពីរនាក់ទាល់តែបែបនេះទើបអាចនៅជាមួយគ្នាបានពេញមួយជីវិត៖

១.ទៅណាមកណាតែងតែទៅជាមួយគ្នា

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សពីរនាក់ តែងតែចំណាយពេលវេលានៅក្បែរគ្នាទៅណាមកណាតែងតែទៅជាមួយគ្នានោះ វាជារឿងដែលអាចធ្វើឱ្យមនុស្សពីរនាក់ មានសង្ឃឹមថាអាចរួមរស់នៅជាមួយគ្នាអស់មួយជីវិតបានព្រោះធ្វើឱ្យមនុស្សពីរនាក់បានដឹងថាទោះត្រូវនៅក្បែរគ្នាឬត្រូវជួបមុខគ្នារាល់ថ្ងៃ ក៏ម្នាក់ៗមិនចេះធុញទ្រាន់នឹងគ្នាដែរ។

២. កាន់តែនៅក្បែរ កាន់តែស្រលាញ់និងយល់ពីគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នាមួយចំនួនកាន់តែនៅក្បែរគ្នា គឺកាន់តែមិនយល់ពីគ្នាទៅវិញ ធ្វើឱ្យម្នាក់ៗមិនចុះសម្រុងនឹងគ្នាបានល្អ ដូច្នេះហើយ មនុស្សស្រលាញ់គ្នាពីរនាក់ ដែលអាចរួមរស់នៅជាមួយគ្នាអស់មួយជីវិតបាន គឺទាល់តែមនុស្សស្រលាញ់គ្នាពីរនាក់ កាន់តែនៅក្បែរគ្នា កាន់តែស្រលាញ់និងយល់ពីគ្នា។

៣. កែវភ្នែកតែងតែពោរពេញដោយក្តីស្រលាញ់ចំពោះគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នាទោះមិននិយាយពាក្យថាស្រលាញ់ មើលត្រឹមតែកែវភ្នែកដែលសម្លឹងមើលគ្នា ក៏អាចមើលដឹងពីទំហំនៃក្តីស្រលាញ់ ដែលមានចំពោះគ្នាខ្លាំងកម្រិតណាដែរ។ ដូច្នេះហើយ មនុស្សពីរនាក់មានសង្ឃឹមថាអាចនៅជាមួយគ្នាបានពេញមួយជីវិត គឺលុះត្រាតែម្នាក់ៗមើលឃើញពីក្តីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។

៤.ចេះផ្តល់ឱ្យគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ដែលអាចបន្តដំណើរជីវិតគូទៅមុខបានវែងឆ្ងាយជាមួយគ្នាទាល់តែមនុស្សពីរនាក់ចេះផ្តល់ឱ្យគ្នាទៅវិញទៅមក ដោយមិនមានម្ខាងណាចាំតែទាមទារឬផ្តល់ឱ្យតែម្ខាងៗ ទើបអាចរស់នៅជាមួយគ្នាដោយមានក្តីសុខបានពេញមួយជីវិត។

៥.ចេះដោះស្រាយបញ្ហាជាមួយគ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលស្រលាញ់គ្នាទាល់តែចេះដោះស្រាយបញ្ហារួមគ្នា ដោយមិនចេះរត់ចោលគ្នាទើបអាចរួមរស់នៅជាមួយគ្នាបានពេញមួយជីវិតព្រោះដំណើរជីវិតគូមិនងាយស្រួលដូចជាការគិតឡើយ ជាពិសេសក្រោយពេលដែលរៀបការហើយគឺត្រូវឆ្លងកាត់ឧបសគ្គជីវិតគូជាច្រើន ដែលមិនអាចនឹកស្មានដល់៕

ប្រភព៖​ phunuvagiadinh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...