យល់ដឹង៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នានៅពេលដែលមានដៃគូម្ខាង កំពុងតែមានអារម្មណ៍ថាធុញទ្រាន់ នឹងដៃគូម្ខាងទៀត ដោយមិនឱ្យគ្នាបានដឹងនោះវាគឺជារឿងមួយ ដែលពិតជាមាន ផលអាក្រក់ខ្លាំងណាស់ ចំពោះទំនាក់ទំនងគូសង្សារឬប្តីប្រពន្ធ ដែលកំពុងតែស្រលាញ់គ្នា។
មនុស្សប្រុស នៅពេលដែលចាប់ផ្តើម បាត់បង់ចំណាប់អារម្មណ៍ឬមានការធុញទ្រាន់ នឹងមិត្តស្រី ឬប្រពន្ធរបស់ខ្លួនឯងហើយនោះ គឺអាចនឹងពិបាកមើលដឹងបន្តិចព្រោះមនុស្សប្រុស មិនសូវចូលចិត្តបញ្ចេញអារម្មណ៍ ទៅតាមសកម្មភាព ដូចមនុស្សស្រីនោះទេហេតុនេះហើយ សញ្ញាមួយចំនួនដែលបាន រៀបរាប់នៅខាងក្រោមនេះ វានឹងអាចប្រាប់អ្នកឱ្យបាន។
សញ្ញាទាំងនេះនឹងបង្ហាញថាមិត្តប្រុស ឬប្តីរបស់អ្នក ចាប់ផ្តើមបាត់បង់ចំណាប់អារម្មណ៍និងធុញទ្រាន់នឹងអ្នកហើយ៖
១.កាត់បន្ថយនាំអ្នកចេញទៅខាងក្រៅ
សម្រាប់មនុស្សប្រុសគឺពួកគេតែងតែ ចង់មានពេលវេលាល្អៗ នៅជាមួយនឹងមនុស្សស្រី ដែលពួកគេស្រលាញ់ មិនថាត្រូវ ចំណាយពេលវេលាច្រើន ឬតិចនោះទេ គឺពួកគេនឹងមិនមាន ការធុញទ្រាន់ឡើយ។ ប៉ុន្តែប្រសិនបើ ពួកគេ ចាប់ផ្តើមបាត់បង់ ចំណាប់អារម្មណ៍និងមានការធុញទ្រាន់ ជាមួយនឹងមិត្តស្រី ឬប្រពន្ធហើយនោះ កុំថាឡើយតែពេលវេលាចេញក្រៅជាមួយគ្នា តែនៅផ្ទះជាមួយគ្នា ក៏ពួកគេមិនមានឱ្យផង។ លើសពីនេះ ប្រសិនបើគេនិយាយថា គេរវល់នោះ វាគ្រាន់តែជា លេសគេចវេស ពីការធុញទ្រាន់របស់គេ តែប៉ុណ្ណោះ។
២. នៅក្បែរអ្នកប៉ុន្តែផ្តោតទៅលើតែទូរស័ព្ទ
មនុស្សប្រុសដែលស្រលាញ់និងមិនចេះធុញទ្រាន់ នឹងមនុស្សស្រី ដែលពួកគេស្រលាញ់នោះ ភាគច្រើនគឺ ពួកគេតែងមានការយកចិត្តទុកដាក់និងមិនដែលទុកមិត្តស្រី ឬប្រពន្ធខ្លួនចោល ឱ្យមានអារម្មណ៍ថាឯកាឡើយ។ ប៉ុន្តែប្រសិនបើមនុស្សប្រុស ចាប់ផ្តើមផ្លាស់ប្តូគ្រប់ពេលដែលនៅជិតមិត្តស្រី ឬប្រពន្ធរបស់ពួកគេ ហើយផ្តោតអារម្មណ៍ ទៅលើតែទូរស័ព្ទនោះមានន័យថាមនុស្សប្រុស គេមិនបានពេញចិត្ត និងត្រេកអរជាមួយនឹងវត្តមាន របស់មិត្តស្រីឬប្រពន្ធរបស់ពួកគេនោះទេ ព្រោះពួកគេគិតថាមិត្តស្រី ឬប្រពន្ធរបស់ពួកគេ គួរឱ្យធុញទ្រាន់ខ្លាំងណាស់។
៣. គ្រប់ពេលដែលសួរអ្វីមួយគេនឹងឆ្លើយតបមួយម៉ាត់ៗយ៉ាងខ្លី
មនុស្សប្រុសនឹង ចាប់ផ្តើមបញ្ចេញ អាការៈធុញទ្រាន់ ជាមួយនឹងមិត្តស្រីឬប្រពន្ធរបស់ពួកគេ តាមរយៈការឆ្លើយតបមួយម៉ាត់ៗយ៉ាងខ្លី មកកាន់មនុស្សស្រី ដែលវានឹងធ្វើឱ្យ មនុស្សស្រីមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ ក្នុងក្រសែភ្នែក របស់មិត្តប្រុស ឬប្តីរបស់ខ្លួនឡើយ។ ព្រោះការឆ្លើយតបមួយម៉ាត់ៗ យ៉ាងខ្លីបែបនេះ វាបានបញ្ជាក់ថា មនុស្សប្រុស កំពុងតែធុញទ្រាន់ ក្នុងការនិយាយឆ្លើយឆ្លង ជាមួយនឹងមិត្តស្រី ឬប្រពន្ធរបស់ខ្លួនឯង។ ជាងនេះទៅទៀត វាក៏បានបង្ហាញថា មនុស្សប្រុសម្នាក់នោះ គឺពិតជាធុញទ្រាន់ និងគ្មានការបារម្ភអ្វីសូម្បីតែបន្តិចចំពោះមិត្តស្រី ឬប្រពន្ធរបស់ពួកគេឡើយ៕
ប្រភព៖ phunutoday