យល់ដឹង៖ មនុស្សស្រីមួយចំនួននៅសម័យនេះគឺពិបាកនឹងទុកចិត្តខ្លាំងណាស់ ហើយក៏មានមនុស្សប្រុសជាច្រើនចាញ់បោកមនុស្សស្រីទាំងនោះដូចគ្នាព្រោះមនុស្សស្រីជាមនុស្សដែលអាចយកសម្រស់និងភាពទន់ភ្លន់របស់ខ្លួន ទៅបោកប្រាស់ចិត្តរបស់មនុស្សប្រុសបានដោយងាយ។
ដូច្នេះសម្រាប់មនុស្សប្រុស ដែលមិនចង់ចាញ់បោកមនុស្សស្រីឬត្រូវបានមិត្តស្រីខ្លួនបោកប្រាស់បង្វិលបានតាមចិត្តទេនោះ កុំឈ្លក់វង្វេងខ្លាំងពេកគួរតែសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងបានដឹងថាមិត្តស្រីអ្នកកំពុងបោកចិត្តអ្នកពិតមែនឬក៏អត់ហើយ។
ស្រីៗឥឡូវពិបាកទុកចិត្តណាស់! ៥សញ្ញាបង្ហាញថាមិត្តស្រីអ្នកកំពុងបោកអ្នក៖
១. នាងលែងស្និទ្ធស្នាលជាមួយអ្នកដូចមុន
ចង់ដឹងថាមិត្តស្រីអ្នកកំពុងបោកអ្នកមែនឬក៏អត់ អ្នកអាចសង្កេតមើលលើសកម្មភាព និងភាពស្និទ្ធស្នាលរវាងអ្នកនិងនាង ថាមានអ្វីដែលប្រែប្រួលដែរឬទេប្រសិនជាទំនាក់ទំនងស្នេហារវាងអ្នកនិងនាងចាប់ផ្តើមបាត់បង់ភាពស្និទ្ធស្នាល លែងដូចមុនហើយនោះ គឺវាអាចបញ្ជាក់ឱ្យអ្នកបានដឹងហើយថា ក្តីស្រលាញ់របស់នាងចំពោះអ្នក ក៏បាត់បង់ទៅតាមហ្នឹងដែរ នាងបន្តនៅជាមួយអ្នក គ្រាន់តែចង់បោកអ្នកតែប៉ុណ្ណោះ។
២.មិនចង់បើកបង្ហាញពីទំនាក់ទំនង
មិនមែនមនុស្សស្រីដែលមិនចង់បើកបង្ហាញ ពីទំនាក់ទំនងទាំងអស់ គឺសុទ្ធតែបោកចិត្តអ្នកនោះទេគ្រាន់តែគេបើកបង្ហាញមានកម្រិតមិនដូចជាមនុស្សស្រីមួយចំនួន ដែលមិនចង់បើកបង្ហាញសូម្បីតែក្បែរគ្នានៅខាងក្រៅនោះទេ ព្រោះខ្លាចគ្មានប្រុសផ្សេងតាមញ៉ែនាងទៀត ដូច្នេះល្មមភ្ញាក់ខ្លួនហើយប្រសិនជានាងមិនចង់បើកបង្ហាញពីទំនាក់ទំនងស្នេហារវាងនាងនិងអ្នកនោះ។
៣.ហួងហែងរឿងទូរស័ព្ទដៃនាង
ស្រលាញ់គ្នាគឺជាការទុកចិត្តលើគ្នាទៅវិញទៅមកក៏ពិតមែនប៉ុន្តែប្រសិនបើមិត្តស្រីអ្នក ចេញកាយវិការហួងហែងរឿងទូរស័ព្ទដៃរបស់នាងខ្លាំងនោះ វាអាចជាសញ្ញាដែលអ្នកគួរតែសង្ស័យថានាងកំពុងតែលួចបោកចិត្តអ្នកហើយ ព្រោះមានតែមនុស្សដែលធ្វើខុសទេ ទើបចេះតែភ័យខ្លាចថាគេនឹងចាប់កំហុសខ្លួន អញ្ចឹងហើយសញ្ញានេះល្មមអាចឱ្យអ្នកដឹងថានាងកំពុងតែបោកចិត្តអ្នកហើយ។
៤.សម្តីផ្អែមតែពេលដែលនាងចង់បានអ្វីមួយពីអ្នក
មនុស្សស្រីប្រសិនជានាងស្រលាញ់អ្នក នៅពេលដែលនាងចង់បានអ្វីមួយពីអ្នក អ្នកនឹងសំខាន់សម្រាប់នាងនៅពេលនោះភ្លាម ដែលទាំងអស់នេះអាចឱ្យអ្នកបានភ្លឺភ្នែកហើយថា នាងមិនបានស្រលាញ់អ្នកពិតឡើយនាងស្រលាញ់អ្នកដើម្បីបោកប្រាស់ចិត្តអ្នក ឬយកនូវអ្វីដែលនាងចង់បានពីអ្នកតែប៉ុណ្ណោះ។
៥.មិនខ្វល់ពីអារម្មណ៍អ្នក
ថ្វីត្បិតតែមនុស្សស្រីជាមនុស្សដែលយល់តែពីចិត្តខ្លួនឯង ចង់ឱ្យតែមនុស្សប្រុសយល់ពីនាងក៏ពិតមែន តែបើចំពោះមនុស្សដែលនាងស្រលាញ់ពិត នាងនឹងព្យាយាមយល់ពីគេម្នាក់នោះ ប៉ុន្តែចំពោះមនុស្សស្រីដែលស្រលាញ់ដើម្បីតែបោកចិត្តអ្នកនាងនឹងមិនខ្វល់ថាអ្នកមានអារម្មណ៍បែបណាឡើយ ដោយបែបនេះ គេមិនហៅថាជាក្តីស្រលាញ់ពិតទេតែជាក្តីស្រលាញ់បោកប្រាស់៕