ស្នេហា៖ សេចក្តីស្នេហាមួយដែលកើតចេញពីការខំប្រឹងតែម្ខាង ទោះខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏ស្នេហាមួយនោះមិនអាចដើរទៅមុខ ជាមួយគ្នាបានដែរ ព្រោះថាស្នេហាដែលមានភាពរឹងមាំ វាកើតចេញពីការខិតខំប្រឹងរបស់មនុស្សពីរនាក់ដែលទ្រាំតស៊ូ និងឆ្លងកាត់ការលំបាកជាមួយគ្នា មិនមែនជាស្នេហា ដែលមានការខំប្រឹងតែម្ខាងហើយម្ខាងទៀត មិនខ្វាយខ្វល់នោះទេ ហើយបើស្នេហាមួយ មានតែការខំប្រឹងតែម្ខាង វាក៏លែងជាស្នេហាទៀតដែរ។
វាជាការពិត សេចក្តីស្នេហាដែលមានការខំប្រឹងប្រឹងតែម្ខាងទោះម្ខាងទៀតប្រឹងដល់ស្លាប់ក៏ដោយ ក៏គ្មានន័យអ្វីទៀតដែរ លើសពីនេះ បើម្ខាងទៀតមិនខ្វាយខ្វល់នឹងមិនប្រឹងប្រែងក្នុងការថែរក្សាចំណងស្នេហា ជាមួយនឹងម្ខាងទៀតផងនោះ ថាតើអាចទៅមុខជាមួយគ្នាបានយ៉ាងម៉េចទៅ? ម្យ៉ាងវិញទៀតស្នេហាក៏មិនអាចបង្ខំបានឡើយ បើគេអស់ចិត្តស្រលាញ់ហើយ យើងក៏មិនអាចទៅបង្ខំឱ្យគេមកមានចិត្តស្រលាញ់យើងម្តងទៀតបានដែរ ហើយរឹតតែមិនអាចបង្ខំឱ្យគេ មកប្រឹងប្រែងចំពោះស្នេហា ដែលគេអស់ចិត្តស្រលាញ់។
ហេតុនេះហើយ បើដឹងថាស្នេហារបស់អ្នក មានការខំប្រឹងតែអ្នកម្នាក់ឯងហើយនោះអ្នកគួរតែរៀនចេះពិចារណាម្តងទៀតត្រង់ចំណុចនេះ ថាគួរផ្សះផ្សាគ្នា ឬបញ្ចប់ត្រឹមហ្នឹង ប៉ុន្តែបើបន្តរស់នៅក្នុងទំនាក់ទំនងស្នេហា ដែលអ្នកប្រឹងតែម្នាក់ឯង វាបានត្រឹមតែធ្វើឱ្យអ្នកខាតពេលវេលានិងទទួលរងតែការឈឺចាប់ តែប៉ុណ្ណោះ។
ជារួមមកសេចក្តីស្នេហាដែលអាចមានភាពរឹងមាំបាន វាតម្រូវឱ្យមនុស្សពីរនាក់ ចេះតស៊ូនិងប្រឹងប្រែងជាមួយគ្នាក្នុងការថែរក្សាចំណងស្នេហា ក៏ប៉ុន្តែបើសេចក្តីស្នេហានោះ មានការខំប្រឹងតែម្ខាង ទោះប្រឹងដល់ស្លាប់ទៀត ក៏គ្មានថ្ងៃអាចដើរទៅមុខជាមួយគ្នាបានដែរ គឺវាមានតែការឈឺចាប់ សម្រាប់មនុស្សដែលខំប្រឹងតែម្នាក់ឯង តែប៉ុណ្ណោះអញ្ចឹងហើយ បើដឹងថាស្នេហាមានការខំប្រឹងតែម្ខាងហើយនោះ គួរណាតែឆាប់បញ្ចប់ទើបវាសូវមិនឈឺចាប់ខ្លាំង៕
ប្រភព៖ health