បើ​គេហ៊ាន​នាំ​ អ្នកទៅកន្លែង​ទាំង​៣នេះ សបញ្ជាក់​ថា ​គេ​ស្រលាញ់​អ្នក​ស្មោះហើយ - TrueID

បើ​គេហ៊ាន​នាំ​ អ្នកទៅកន្លែង​ទាំង​៣នេះ សបញ្ជាក់​ថា ​គេ​ស្រលាញ់​អ្នក​ស្មោះហើយ

June 7, 2021

ស្នេហា៖ ​ភាពស្មោះត្រង់និងការក្តីស្រលាញ់ យ៉ាងពិតប្រាកដ គឺមិនអាចបង្ហាញឬក៏បញ្ជាក់បានតាមរយៈ តែពាក្យសម្តី ដែលបាននិយាយ ចេញមកខាងក្រៅនោះទេ ដូច្នេះហើយមនុស្សស្រីគ្រប់រូប ​មិនគួរជឿទៅលើ ពាក្យសម្តីនោះទេ តែអ្នកគួរតែជឿជាក់ ទៅលើទង្វើវិញទើបជាការប្រសើរ។

ផ្ទុយទៅវិញមនុស្សស្រីគ្រប់រូប អាចជឿជាក់ មនុស្សប្រុសម្នាក់បាន គឺតាមរយៈទង្វើ ដែលមនុស្សប្រុស ម្នាក់នោះបានធ្វើជាងនេះទៅទៀតភាពស្មោះត្រង់របស់ មនុស្សប្រុសអាចបញ្ជាក់ តាមរយៈភាពក្លាហាន របស់មនុស្សប្រុសដែលហ៊ាននាំអ្នក ទៅកន្លែងដែលបាន រៀបរាប់នៅខាងក្រោមនេះ ដែលភាពក្លាហាននោះហើយ ដែលមនុស្សស្រី អាចជឿជាក់លើបាន។

មនុស្សប្រុសដែលហ៊ាននាំ អ្នកទៅកន្លែងទាំង៣នេះគឺជាមនុស្សប្រុសដែល ស្មោះត្រង់នឹងអ្នកខ្លាំងបំផុត៖

១. នាំអ្នកទៅផ្ទះដើម្បីជួបឪពុកម្តាយរបស់គេ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលស្រលាញ់ អ្នកយ៉ាងពិតប្រាកដនិងមានភាពស្មោះត្រង់ ជាមួយនឹងអ្នកខ្លាំងនោះ គឺពួកគេច្បាស់ជារកពេលវេលា ដ៏ល្អណាមួយដើម្បីនាំអ្នក ទៅលេងផ្ទះរបស់គេ ជាពិសេសណែនាំអ្នក ឱ្យឪពុកម្តាយ និងសាច់ញាតិរបស់គេ បានស្គាល់ជាមិនខាន។ ដូច្នេះហើយ ប្រសិនបើមិត្តប្រុសរបស់អ្នក មានភាពក្លាហ៊ាន ក្នុងការនាំ អ្នកទៅផ្ទះរបស់គេនោះមានន័យថា គេជាមនុស្សប្រុស ដែលមានភាពស្មោះត្រង់ នឹងអ្នកខ្លាំងបំផុតដែលអាចឱ្យ អ្នកជឿជាក់បាន។

២.នាំអ្នកទៅជួបមិត្តភក្តិរបស់គេ

រូបតំណាង
រូបតំណាង

ការនាំអ្នក ទៅជួបមិត្តភក្តិរបស់គេនោះគឺមានន័យថាគេ ជាមនុស្សប្រុសម្នាក់ ដែលចេះឱ្យតម្លៃអ្នក ជាពិសេស វាក៏អាចបញ្ជាក់បានថាគេជាមនុស្សប្រុស ដែលស្មោះត្រង់ នឹងអ្នកខ្លាំងណាស់ ព្រោះមានមនុស្សប្រុសជាច្រើននិយាយបានតែមាត់ តែប៉ុណ្ណោះ តែមិនសូវឃើញមាន ភាពក្លាហានក្នុងការណែនាំ ឱ្យមនុស្សជុំវិញខ្លួន បានស្គាល់នោះទេ។ ដូច្នេះហើយ​ ប្រសិនបើគេណែនាំអ្នក ឱ្យមិត្តភក្តិរបស់គេបានស្គាល់នោះអ្នកអាចជឿជាក់បានហើយថា គេពិតជាមានភាពស្មោះត្រង់ណាស់។

៣. នាំអ្នកតែម្នាក់គត់ចូលទៅក្នុងបេះដូងរបស់គេ

រូបតំណាង
រូបតំណាង

មនុស្សដែលស្រលាញ់ និងស្មោះត្រង់នឹងអ្នក យ៉ាងពិតប្រាកដមែននោះ គឺពួកគេមិនដែល មើលឃើញមនុស្សស្រីណា ដែលល្អ ជាងអ្នកនោះទេបើទោះបីជាអ្នក មិនមែនជាមនុស្សស្រី ដែលល្អឥតខ្ចោះក៏ដោយ ក៏អ្នកនៅតែឥតខ្ចោះសម្រាប់គេជានិច្ច ហើយក៏ជាមនុស្សស្រីតែម្នាក់គត់ ដែលគេស្រលាញ់និងស្មោះគ្មានថ្ងៃប្រែ ហើយក្តីស្រលាញ់ និងភាពស្មោះត្រង់ទាំងអស់នេះគឺវាតែងតែបង្ហាញ តាមរយៈការយកចិត្តទុកដាក់ ការមើលថែ និងតែងតែផ្តល់ ទំនុកចិត្តឱ្យអ្នកគ្រប់ពេល នោះហើយដែល ជាក្តីស្រលាញ់យ៉ាងពិតប្រាកដដែលអាចបង្ហាញឱ្យឃើញថា គេបាននាំអ្នកតែម្នាក់គត់ ចូលទៅក្នុងបេះដូងរបស់គេ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...