មនុស្សប្រុសស្រលាញ់អ្នកតិចឬច្រើន មើលតែពេលទាំងនេះទៅដឹងហើយ - TrueID

មនុស្សប្រុសស្រលាញ់អ្នកតិចឬច្រើន មើលតែពេលទាំងនេះទៅដឹងហើយ

June 30, 2022

ស្នេហា៖ ទោះនៅពេលនេះគេស្រលាញ់អ្នកឬល្អជាមួយអ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ក្តីស្រលាញ់របស់គេនៅមិនទាន់អាចឱ្យអ្នកជឿជាក់លើគេបានទាំងស្រុងដែរគឺមានតែពេលវេលាប៉ុណ្ណោះ ទើបអាចផ្តល់ចម្លើយយ៉ាងជាក់លាក់មួយដែលបញ្ជាក់ថាគេស្រលាញ់អ្នកតិចឬច្រើន។

ដូច្នេះហើយដើម្បីចង់ដឹងថាមនុស្សប្រុសម្នាក់ដែលអ្នកស្រលាញ់ គេស្រលាញ់អ្នកតិចឬច្រើនអ្នកកុំមើលនៅពេលដែលល្អដំបូងៗ អ្នកគួរតែមើលនៅពេលទាំងអស់នេះវិញនោះអ្នកនឹងបានដឹងហើយថា ក្តីស្រលាញ់របស់គេមានចំពោះអ្នកតិចឬច្រើន ឬបានតែដំបូងៗ។

មនុស្សប្រុសស្រលាញ់អ្នកតិចឬច្រើនមើលតែពេលទាំងនេះទៅដឹងហើយ៖

១. ពេលឈ្លោះគ្នា

រូបតំណាង
រូបតំណាង

ចង់ដឹងថាមនុស្សប្រុសស្រលាញ់អ្នកតិចឬច្រើនកុំមើលនៅពេលដែលកំពុងស្រលាញ់គ្នាល្អូកល្អើន មើលនៅពេលដែលឈ្លោះគ្នាវិញទើបដឹងថាគេស្រលាញ់អ្នកប៉ុណ្ណា ហើយប្រសិនបើគេមិនដែលចង់ឈ្នះអ្នក គ្រប់ពេលដែលឈ្លោះគ្នាគឺបានន័យថាគេស្រលាញ់អ្នកខ្លាំង ហើយក៏មិនចង់បាត់បង់អ្នកដែរ តែបើគេតែងតែចង់ឈ្នះអ្នក វាអាចនឹងមកពីគេស្រលាញ់អ្នកតិច ឬមិនខ្លាចនឹងការបាត់បង់អ្នក។

២. ពេលអ្នកខឹង

រូបតំណាង
រូបតំណាង

អ្នកនឹងបានដឹងថាគេស្រលាញ់អ្នកតិចឬច្រើននៅពេលដែលអ្នកខឹងនឹងគេ ហើយបើគេពិតជាស្រលាញ់អ្នកខ្លាំងមែន ទោះអ្នកខឹងនឹងគេខ្លាំងប៉ុណ្ណាក៏ដោយក៏គេនៅតែតាមលួងលោមអ្នកដែរ តែបើគេមិនសូវស្រលាញ់អ្នក ទោះអ្នកខឹងដល់ណាទៀត ក៏គេមិនខ្ចីខ្វល់ពីអារម្មណ៍របស់អ្នក ផ្ទុយទៅវិញ អ្នកនឹងក្លាយទៅជាមនុស្សដ៏គួរឱ្យធុញទ្រាន់។

៣. ពេលអ្នកត្រូវ​ការគេ

រូបតំណាង
រូបតំណាង

កុំមើលនៅពេលដែលស្រលាញ់គ្នាដំបូងៗតែគួរមើលនៅពេលដែលអ្នកមានបញ្ហាត្រូវការគេវិញ បើគ្រប់ពេលដែលអ្នកត្រូវការគេគេតែងតែនៅក្បែរអ្នកដោយមិនទុកអ្នកចោលឱ្យនៅម្នាក់ឯងនោះ អ្នកគួរតែបានដឹងពីទំហំនៃក្តីស្រលាញ់របស់គេហើយតែបើគេមិនដែលខ្វល់ តែងតែទុកអ្នកចោល ទោះជាពេលដែលអ្នកត្រូវការគេ អ្នកច្បាស់ជាបានដឹងក្នុងចិត្តខ្លួនឯងហើយ ក្តីស្រលាញ់របស់គេចំពោះអ្នកនៅមានកម្រិតនៅឡើយ។

៤. ពេលអ្នកអន់់ចិត្ត

រូបតំណាង
រូបតំណាង

គេស្រលាញ់អ្នកតិចឬច្រើនអ្នកអាចមើលនៅពេលដែលអ្នកអន់ចិត្តបាន បើគេស្រលាញ់អ្នកខ្លាំង ទោះអ្នកអន់ចិត្តនឹងគេ ចំពោះរឿងតូចតាចក៏ដោយក៏គេនៅតែតាមលួងលោម និងបកស្រាយឱ្យអ្នកបានយល់ដែរ តែបើគេមិនសូវជាស្រលាញ់អ្នកទោះអ្នកអន់ចិត្តនឹងរឿងតូចឬរឿងធំក៏ដោយ ក៏គេមិនខ្ចីនិងបកស្រាយឬតាមលួងលោមអ្នកដែរ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...