ខុសទេ បើស្រលាញ់មនុស្សប្រុស ដែលជាសង្សារចាស់របស់មិត្តភក្កិ? - TrueID

ខុសទេ បើស្រលាញ់មនុស្សប្រុស ដែលជាសង្សារចាស់របស់មិត្តភក្កិ?

September 6, 2021

យល់ដឹង៖ មនុស្សពីរនាក់ ដែលបែកបាក់គ្នាហើយ ប្រៀបដូចជាអ្នកដទៃអញ្ចឹង បើទោះបីជាពេលដែលបែកគ្នា វាបានធ្វើឱ្យម្នាក់ៗ ទទួលរងនូវការឈឺចាប់បន្តិចក៏ពិតមែន ក៏ប៉ុន្តែការឈឺចាប់ទាំងអស់នោះ វាក៏បានកន្លងហួសទៅតាមពេលវេលាដែរ ម្យ៉ាងវិញទៀត មនុស្សយើងម្នាក់ៗមិនអាចស្ពាយការឈឺចាប់ ដែលមាននៅពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្នបានទេ ព្រោះអ្វីៗគ្រប់យ៉ាង វាតែងតែមានការផ្លាស់ប្តូជានិច្ច។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀតវាក៏មានរឿងរ៉ាវជាច្រើន ដែលបានកើតឡើង ហើយធ្វើឱ្យយើងមិននឹកស្មានដល់ទៀតផង ទោះឃាត់មិនចង់ឱ្យវាកើត ក៏វានៅតែកើតឡើងបានដែរ។ ម្យ៉ាងវិញទៀត ដូចជានៅក្នុងសង្គមសព្វថ្ងៃអញ្ចឹងមិត្តភក្តិជិតស្និទ្ធខ្លួនឯង បែរទៅជាស្រលាញ់សង្សារចាស់របស់ខ្លួនឯងទៅវិញ ពិតណាស់វាអាចនឹងធ្វើឱ្យមនុស្សដែលជាមិត្តភក្តិ ទទួលយកមិនចង់បាន ក៏ប៉ុន្តែប្រសិនបើគិតឱ្យដល់ទៅចំពោះមនុស្សដែលស្រលាញ់សង្សារចាស់របស់មិត្តភក្តិ គេក៏មិនបានធ្វើខុសអ្វីដែរព្រោះថាសេចក្តីស្រលាញ់ មិនអាចបង្ខំ ហើយក៏មិនអាចបឈ្ឈប់ បានតាមតែចិត្តយើងចង់បាននោះទេ ទោះចង់ឬមិនចង់ ក៏មិនអាចទៅហាមឃាត់វាបានដែរ។ លើសពីនេះ រឿងរ៉ាវពីអតីតកាលវាក៏បានកន្លងហួស ទៅតាមពេលវេលាដែរ ហើយមនុស្សយើងម្នាក់ៗ ក៏មិនអាចរស់នៅក្នុងអតីតកាលបានរហូតនោះទេ។

រូបតំណាង
រូបតំណាង

មួយវិញទៀត ចំពោះមនុស្សដែលស្រលាញ់ សង្សារចាស់របស់មិត្តភក្តិខ្លួនឯងនោះ មុននឹងអ្នកសម្រេចចិត្ត ទទួលយកទំនាក់ទំនងស្នេហា អ្នកគួរណាតែមានការនិយាយគ្នា ជាមួយមិត្តភក្តិរបស់អ្នក ដើម្បីឱ្យគេព្យាយាមយល់ពីអ្នក ទោះពេលដំបូង មិត្តភក្តិរបស់អ្នកគេអាចនឹងពិបាកទទួលយកបន្តិចក៏ពិតមែន តែមិត្តភក្តិរបស់អ្នក គេក៏មិនអាចយល់ច្រឡំថាអ្នក​ បានក្បត់គេដែរ។ លើសពីនេះ ដាច់ខាតកុំធ្វើលាក់លៀម ឬលាក់បាំងរឿងដែលអ្នកទាក់ទងអតីតមិត្តប្រុស របស់មិត្តភក្តិអ្នកឱ្យសោះព្រោះវាមិនមែនជារឿងដែលអ្នកធ្វើខុសនោះទេ តែប្រសិនបើអ្នកលាក់បាំង មិនឱ្យមិត្តភក្តិរបស់អ្នកបានដឹង នោះវាមិនត្រឹមតែក្លាយ ទៅជារឿងដែលខុសនោះទេតែវាអាចនឹងធ្វើឱ្យមិត្តភក្តិរបស់អ្នក យល់ខុសចំពោះអ្នកហើយទំនាក់ទំនងមិត្តភាព រវាងអ្នកនិងមិត្តភក្តិអ្នក​ ច្បាស់ជាត្រូវបែកបាក់គ្នា ជាក់ជាមិនខាន។

រូបតំណាង
រូបតំណាង

ជារួមមក ការស្រលាញ់និងការទាក់ទងអតីតមិត្តប្រុសរបស់មិត្តភក្តិខ្លួនឯងនោះ វាមិនមែនជារឿងដែលខុសនោះទេ ប៉ុន្តែវាអាចនឹងក្លាយទៅជារឿងដែលខុស ហើយខុសធ្ងន់ទៀតផង ប្រសិនបើអ្នកលាក់បាំងរឿងនេះពីមិត្តភក្តិរបស់អ្នក អញ្ចឹងហើយ ដើម្បីកុំឱ្យបែកបាក់មិត្តភក្តិ ដោយសារតែស្នេហា អ្នកគួរតែព្យាយាមពន្យល់និងប្រាប់ឱ្យមិត្តភក្តិរបស់អ្នកបានដឹងពីរឿងនេះ បើទោះបីជាគេមិនសូវសប្បាយចិត្តបន្តិចក៏ពិតមែន តែយូរៗទៅ គេអាចនឹងយល់ពីអ្នក។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ វាមិនមែនជារឿងដែលខុសទេ ដែលស្រលាញ់អតីតមិត្តប្រុសរបស់មិត្តភក្តិខ្លួនឯងនោះព្រោះក្តីស្រលាញ់ មិនអាចបង្ខំ ហើយក៏មិនអាចបញ្ឈប់ តាមតែចិត្តចង់បានដែរ។ លើសពីនេះសម័យនេះទៅហើយ គ្មានអ្នកណាម្នាក់ចង់ស្ពាយការឈឺចាប់ ដែលមាននៅក្នុងអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននោះទេព្រោះរឿងរ៉ាវដែលហួសហើយ គឺវាបានហួសផុត ទៅតាមពេលវេលាអស់ហើយ ដូច្នេះហើយវាមិនមែនជារឿងដែលខុសនោះទេ៕

ប្រភព៖​ quora

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...