ស្នេហាPrivate ឬ​ Public គ្មានអ្វីខុសគ្នាទេ បើខ្វះ៤ចំណុចនេះ - TrueID

ស្នេហាPrivate ឬ​ Public គ្មានអ្វីខុសគ្នាទេ បើខ្វះ៤ចំណុចនេះ

December 12, 2022

ស្នេហា៖ តាមពិតទៅស្នេហា វាមិនសំខាន់ត្រង់ថាមនុស្សពីរនាក់ស្រលាញ់គ្នា ជាលក្ខណៈPrivate ឬក៏ជាPublicនោះទេព្រោះវាគ្មានអ្វីដែលខុសគ្នាឡើយ តែអ្វីដែលសំខាន់នោះ គឺស្ថិតទៅលើមនុស្សពីរនាក់ដែលស្រលាញ់គ្នាតែប៉ុណ្ណោះ។

ដូច្នេះហើយអ្នករាល់គ្នាមិនបាច់ព្រួយចិត្ត ឬខ្វល់ខ្វាយច្រើនពេកនោះទេ ទោះស្នេហារបស់អ្នកជាស្នេហាPrivate ឬក៏Publicក៏ដោយ ព្រោះវាមិនមានអ្វីខុសគ្នាទេប្រសិនបើស្នេហារបស់អ្នក ខ្វះនូវចំណុចសំខាន់មួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះស្នេហារបស់អ្នកក៏គង់តែបែកបាក់គ្នាដដែល។

ស្នេហាPrivate ឬ​ Publicគ្មានអ្វីខុសគ្នាទេ បើខ្វះ៤ចំណុចនេះ៖

១. ខ្វះភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

ពិតណាស់មិនថាស្នេហារបស់អ្នក ជាស្នេហាបែបPrivateឬPublicនោះទេ ប្រសិនបើស្នេហារបស់អ្នក ខ្វះភាពស្មោះត្រង់រវាងគ្នាវាក៏ពិបាកធ្វើឱ្យស្នេហារបស់អ្នកដើរទៅដល់ថ្ងៃអនាគតជាមួយគ្នាដែរ ព្រោះថាមនុស្សពីរនាក់ មិនថាស្រលាញ់គ្នាជាបែបណានោះទេបើចិត្តចង់ក្បត់គ្នាហើយ គឺនៅតែអាចក្បត់គ្នាបានដដែលហ្នឹង អញ្ចឹងហើយទើបនៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ខ្វះភាពស្មោះត្រង់រវាងគ្នាមិនបានឡើយ។

២. ខ្វះភាពច្បាស់លាស់

រូបតំណាង
រូបតំណាង

អ្នកណាក៏ដូចអ្នកណាដែរស្រលាញ់គ្នាគឺតែងតែចង់បានភាពច្បាស់លាស់ពីគ្នា ហើយក៏គ្មានអ្នកណាចង់បានស្នេហាលេងសើចមួយពេលៗរួចក៏បែកបាក់គ្នាទៅវិញនោះទេ អញ្ចឹងហើយ ទើបស្នេហាPrivate ឬPublicវាមិនខុសគ្នាត្រង់ណានោះទេ បើមនុស្សស្រលាញ់គ្នាខ្វះភាពច្បាស់លាស់ឱ្យគ្នានោះ ព្រោះចុងក្រោយ ត្រូវដើរផ្លូវរៀងខ្លួនដដែល។

៣.ខ្វះការជឿជាក់លើគ្នា

រូបតំណាង
រូបតំណាង

ស្នេហាដែលគង់វង្ស និងមិនបែកបាក់គ្នាទៅណា វាមិនសំខាន់ត្រង់ថាជាស្នេហាPrivate ឬស្នេហាPublicនោះទេ ព្រោះវាគ្មានអ្វីដែលខុសគ្នាឡើយ សម្រាប់ទំនាក់ទំនងរវាងមនុស្សពីរនាក់ស្រលាញ់គ្នា អ្វីដែលសំខាន់នោះគឺការជឿជាក់លើគ្នាទៅវិញទៅមក តែបើស្នេហានោះ ខ្វះការជឿជាក់លើគ្នាហើយ គឺងាយនឹងមានបញ្ហារវាងគ្នាខ្លាំងណាស់។

៤. ខ្វះគោលដៅរួមគ្នា

រូបតំណាង
រូបតំណាង

មនុស្សដែលអាចស្រលាញ់គ្នាបានយូរនិងអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាន វាមិនដោយសារតែការស្រលាញ់គ្នាបែបPrivateឬPublicនោះទេគឺដោយសារតែមនុស្សពីរនាក់ មានគោលដៅជីវិតរួមគ្នា តែបើគ្មានគោលដៅជីវិតរួមគ្នាម្នាក់ចង់បានបែបនេះ និងម្នាក់ទៀតចង់បានបែបនោះ រស់នៅជាមួយគ្នាតទៀតគឺមិនកើតឡើយ អញ្ចឹងហើយ ទើបថាវាមិនខុសគ្នានោះទេប្រសិនបើមនុស្សពីរនាក់ខ្វះគោលដៅរួមគ្នា៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...