ស្នេហា៖ ពេលខ្លះអ្នកប្រហែលជាឆ្ងល់ថា តើបុរសគិតយ៉ាងម៉េច នៅពេលពួកគេ ជួបអ្នកដំបូង? អ្នកតែងតែគិតអវិជ្ជមានថា បុរសតែងតែប្រើក្រសែភ្នែក ដែលមិនល្អសំលឹងមក រាងកាយរបស់អ្នក។ ប៉ុន្តែយោងទៅតាម ការស្រាវជ្រាវ បានឲ្យដឹងថា បុរសយកចិត្តទុកដាក់ លើរឿងផ្សេងទៀត មិនមែនសំដៅតែ រាងកាយរបស់អ្នកនោះទេ។
ជាដំបូងពួកគេអាច ចាប់អារម្មណ៍ជាមួយ កែវភ្នែកដ៏ស្រស់ស្រាយរបស់អ្នក ការតែងខ្លួន ឬក៏ជាក្លិនក្រអូប ដែលធ្វើឲ្យបុរសឈ្លក់វង្វេង។ បន្ទាប់មក បុរសទាំងនោះនឹង ចាប់ចិត្តជាមួយ ចរិតលក្ខណៈរបស់អ្នក ដោយមិនដឹងខ្លួន ព្រោះអ្នកមានភាពទាក់ទាញ ពីធម្មជាតិ គ្មានបុរសណាអាច គេចផុតពីអន្លង់ស្នេហ៍អ្នកបាន។
ប្រសិនបើ អ្នកចង់អានគំនិត របស់បុរស និងស្គាល់គំនិតរបស់ពួកគេ នៅពេលអ្នកបាន ជួបគ្នាដំបូង។ អត្ថបទខាងក្រោម អាចជួបអ្នកបាន នឹងជួយឲ្យអ្នកដឹងថា ខ្លួនឯងមានចំណុចទាក់ទាញ យ៉ាងច្រើន ដែលធ្វើឲ្យ បុរសចាប់អារម្មណ៍។
ចំនុចទាំង៤ ខាងក្រោម ដែលបុរសចាប់អារម្មណ៍ខ្លាំង ពេលជួបអ្នកដំបូង៖
១. អាកប្បកិរិយាទូទៅ
បុរសកត់សម្គាល់ ឥរិយាបថរបស់ស្ត្រី យ៉ាងឆាប់រហ័ស។ ស្ត្រីដែលមានភាពរួសរាយ រាក់ទាក់ និងលេងសើច តែងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង។ មានបុរសជាច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នារីម្នាក់ ដោយមិនដឹងខ្លួន ព្រោះតែថាមពលរីករាយ និងសុទិដ្ឋិនិយម ដែលមាននៅក្នុងខ្លួន របស់នារីម្នាក់នោះ។ ស្នាមញញឹម ទាំងនោះអាច ធ្វើឱ្យបុរស មានអារម្មណ៍ល្អប្រសើរជាងមុន និងសប្បាយរីករាយ បានពេញមួយថ្ងៃ។
២. កែវភ្នែក
៧០% នៃបុរស គឺកត់សម្គាល់កែវភ្នែក របស់ស្ត្រីជាមុន។ ដំបូងគាត់នឹងមើល ទៅកែវភ្នែករបស់អ្នក។ មិនថាអ្នកមានភ្នែកពណ៌ត្នោត ពណ៌បៃតង ឬខៀវទេ បុរសមានចំណង់ចំណូលចិត្ត ខុសគ្នាទាំងស្រុង ហើយតាមពិត ពណ៌របស់ពួកគេ ពិតជាមិនសំខាន់ប៉ុន្មានទេ។ អ្វីដែលពួកគេនឹងឃើញ ដំបូងគឺជាពន្លឺ និងសុភមង្គល ដែលអ្នកបង្ហាញតាមរយៈកែវភ្នែករបស់អ្នក។ កែវភ្នែកគឺជា ការឆ្លុះបញ្ចាំង ពីចិត្តរបស់អ្នក ហើយភាគច្រើន វាបង្ហាញថា អ្នកកំពុងសប្បាយចិត្ត ក្រៀមក្រំ ភ័យ ឬស្រឡាំងកាំង។ ការពិត ភ្នែកគឺប្រាប់ អំពីបុគ្គលិកលក្ខណៈរបស់អ្នក។
៣. ការតុបតែងមុខ
ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញថា ការតុបតែងក៏ជា ចំណុចទាក់ទាញមួយ របស់នារីដែល។ អ្នកមិនចាំបាច់ បន្ថែមពណ៌ដឹតនៅលើមុខ ជាមួយនឹងរោម ភ្នែកក្លែងក្លាយទេ។ បុរសចូលចិត្តអ្វីគ្រប់យ៉ាង ឱ្យមានលក្ខណៈសាមញ្ញ តាមដែលអាចធ្វើទៅបាន។ អ្វីដែលល្អបំផុត ដែលអ្នកអាចធ្វើបាន គឺស្វែងរកគ្រឿងសំអាង បែបធម្មជាតិ ដែលគ្រាន់តែបញ្ជាក់ ពីសម្រស់របស់អ្នក។
៤. ស្នាមញញឹមរបស់អ្នក
ស្នាមញញឹមរបស់នារី គឺជាសញ្ញាមួយ ដែលបង្ហាញ អំពីចិត្តសប្បុរស ភាពចិត្ត និងភាពកំប្លុកកំប្លែង ផងដែរ។ តើអ្នកណាដែលមិនចង់ ណាត់ជួបមនុស្សបែបនេះ? ស្នាមញញឹមរបស់នារី ប្រៀបដូចជាមេដែក ទាក់ទាញការយកចិត្តទុកដាក់ របស់បុរស។ ស្នាមញញឹមរបស់នារី ពិតជាស្រស់ស្អាតគ្មាន បុរសណាម្នាក់អាចគេចផុត ពីស្នាមញញឹមដ៏ទាក់ទាញ មួយនោះបានទេ៕
ប្រភព : dazzling