ស្នេហា៖ ការជ្រើសរើសនរណាម្នាក់មកធ្វើជាប្តី វាមិនមែនជារឿង ដែលអាចលេងសើចបានឡើយ ព្រោះមនុស្សប្រុសដែលមនុស្សស្រីរៀបការជាមួយគឺជាមនុស្សដែលនឹងត្រូវ រួមរស់នៅជាមួយគ្នាអស់មួយជីវិត ហេតុនេះហើយ បានជាមនុស្សស្រី ត្រូវមើលឱ្យបានល្អិតល្អន់ ជាមុនសិនមុននឹងសម្រេចចិត្ត ជ្រើសរើសយកនរណាម្នាក់ មកធ្វើជាប្តី។
ជាងនេះទៅទៀតការយកនរណាម្នាក់មកធ្វើជាប្តី វាមិនមែនគ្រាន់តែមានពាក្យថាស្រលាញ់មួយមាត់ គឺវាអាចបញ្ជាក់ពីក្តីស្រលាញ់បានឡើយ តែវាត្រូវការ ការផ្តល់ក្តីស្រលាញ់មួយដែល បង្ហាញឱ្យឃើញ តាមរយៈទង្វើ ដូច្នេះហើយប្រសិនបើមនុស្សប្រុស បានផ្តល់ក្តីស្រលាញ់ឱ្យអ្នក ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះគឺអ្នកជ្រើសយកគេធ្វើប្តី គឺមិនខុសឡើយ។
មនុស្សស្រីបើគេផ្តល់ការស្រលាញ់ចំពោះអ្នកបែបនេះជ្រើសយកគេធ្វើ ប្តីគឺមិនខុសឡើយ៖
១. តែងតែទុកចិត្តលើអ្នក
ការទុកចិត្តពីមនុស្សប្រុស វាគឺជាអ្វីដែល ដែលបង្ហាញពីក្តីស្រលាញ់ របស់មនុស្សប្រុសដែលមាន ចំពោះមនុស្សស្រី ព្រោះនៅក្នុងទំនាក់ទំនងស្នេហា គឺត្រូវការឱ្យមនុស្សពីរនាក់ មានការទុកចិត្ត និងជឿជាក់លើគ្នា ហេតុនេះហើយ ប្រសិនបើអ្នក តែងតែទទួលបានការជឿទុកចិត្ត ពីមនុស្សប្រុសដែលអ្នកស្រលាញ់នោះ អ្នកគួរតែជ្រើសយកគេ ធ្វើជាប្តី ព្រោះថាមានមនុស្សប្រុសមួយចំនួន មិនដែលបង្ហាញការទុកចិត្ត លើមនុស្សស្រីដែលខ្លួនស្រលាញ់់ឡើយ។
២. គោរពនិងស្រលាញ់ដល់ក្រុមគ្រួសារអ្នក
មុននឹងយកមនុស្សប្រុសណាម្នាក់មកធ្វើជាប្តីអ្នកត្រូវមើលថា គេមានផ្តល់ការគោរព និងការស្រលាញ់ ទៅដល់ក្រុមគ្រួសារ ជាពិសេសឪពុកម្តាយរបស់អ្នកដែរឬអត់ ព្រោះការរៀបការ មិនមែនជារឿងរបស់មនុស្សពីរនាក់ឡើយតែវាក៏ជារឿង របស់ក្រុមគ្រួសារទាំងសងខាងដែរ ម្យ៉ាងវិញ ប្រសិនបើអ្នក ជ្រើសប្តីដែលមិនមានការគោរពនិងស្រលាញ់ចំពោះក្រុមគ្រួសារអ្នកទេនោះពេលដែលរៀបការហើយ បញ្ហានឹងកើតមានឥតឈប់ឈរជាមិនខាន។
៣. ផ្តល់សិទ្ធសេរីភាពឱ្យអ្នកជាអ្នកសម្រេច
វាអាចនឹងពិបាកបន្តិច សម្រាប់មនុស្សស្រី ក្នុងការស្វែងរកមនុស្សប្រុស ដែលផ្តល់សិទ្ធសេរីភាព គ្រប់យ៉ាងឱ្យពួកគេជាអ្នក សម្រេចចិត្តធ្វើអ្វីដោយខ្លួនឯងព្រោះមនុស្សប្រុសមួយចំនួន តែងតែចូលចិត្តហួងហែង និងបិទសិទ្ធ ហាមនេះហាមនោះមិនឱ្យមនុស្សស្រីធ្វើ ដូច្នេះហើយ ប្រសិនបើអ្នក បានជួបមនុស្សប្រុស ដែលគេមិនចេះហួងហែងនិងបិទសិទ្ធអ្នក លើសពីនេះ ផ្តល់សិទ្ធសេរីភាពឱ្យអ្នក បានធ្វើអ្វីដែលអ្នកចង់ធ្វើនោះ ជ្រើសគេធ្វើជាប្តីទៅ គឺមិនខុសឡើយ។
៤. តែងតែលើកតម្កើងអ្នកនៅចំពោះមុខអ្នកដទៃ
ចំណុចមួយនេះ គឺសំខាន់សម្រាប់មនុស្សស្រីណាស់ ដែលមនុស្សស្រីគ្រប់រូប គួរតែសង្កេតមើល ព្រោះប្រសិនបើអ្នក ជ្រើសមនុស្សប្រុស ដែលមិនដែលលើកតម្កើន ឬផ្តល់កិត្តិយសឱ្យអ្នក សូម្បីតែបន្តិចទេនោះពេលដែលរៀបការហើយ គេនឹងមិនត្រឹមតែ មិនផ្តល់តម្លៃឱ្យអ្នកទេ គេអាចនឹងមើលងាយអ្នក ថែមទៀតផង។ ហេតុនេះហើយ ប្រសិនបើចង់ជ្រើសប្តីឱ្យបានត្រឹមត្រូវគឺមនុស្សស្រីត្រូវតែចេះជ្រើសមនុស្សប្រុសណា ដែលចេះលើកតម្កើនអ្នក នៅចំពោះមុខអ្នកដទៃទើបវាជាការប្រសើរ៕
ប្រភព៖ phunutoday.vn