ស្នេហា៖ វាជារឿងដែលគួរឱ្យឈឺចាប់ខ្លាំងបំផុតនៅពេលដែលដឹងថាមនុស្សដែលខ្លួនស្រលាញ់ ចាត់ទុកខ្លួនត្រឹមតែជាមនុស្សជំនួសសង្សារចាស់គេហេតុនេះ កុំទ្រាំបន្តរស់នៅក្នុងនាមជាមនុស្សជំនួសអ្នករាល់គ្នាគួរតែធ្វើឱ្យប្រាកដចិត្ត ទើបមិនក្លាយជាមនុស្សល្ងង់។
ដូច្នេះហើយបើអ្នករាល់គ្នាចង់ឱ្យប្រាកដចិត្តជាមួយនឹងសង្សារអ្នក ថាគេចាត់ទុកអ្នកត្រឹមតែជាមនុស្សជំនួសសង្សារចាស់គេឬក៏ស្រលាញ់អ្នកពិតមែន ដោយអ្នកអាចសង្កេតមើលលើចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាននោះអ្នកនឹងបានដឹងចម្លើយ។
៥ចំណុចបង្ហាញថាសង្សារអ្នក គេនៅតែចង់វិលទៅរកអ្នកចាស់៖
១.គេនៅតែរក្សាទំនាក់ទំនងនឹងគ្នា
មនុស្សដែលគេបែកគ្នាហើយកម្រនឹងទាក់ទងរាប់អានគ្នាវិញណាស់ ដូច្នេះប្រសិនបើសង្សារអ្នក គេនៅតែរក្សាទំនាក់ទំនង ជាមួយនឹងអ្នកចាស់គេទៀតអ្នកត្រូវត្រៀមចិត្ត ហើយកុំចិត្តទូលាយពេក ព្រោះវាជាអ្វីដែលគួរឱ្យសង្ស័យ ដែលបង្ហាញថាសង្សារអ្នកគេនៅតែមានចិត្តចង់វិលរកអ្នកចាស់វិញ គ្រាន់តែពេលនេះគេស្ទាក់ស្ទើរដោយសារតែមានអ្នក។
២.គេនៅទុករបស់របរអ្នកចាស់ធ្លាប់ឱ្យគេ
ជឿទៅមនុស្សដែលគេស្រលាញ់អ្នកពិត គេច្បាស់ជាយល់ពីអារម្មណ៍របស់អ្នក ហើយគេក៏មិនធ្វើបាបចិត្តអ្នកឡើយហេតុនេះ គេមិននៅទុករបស់របរដែលអ្នកចាស់ធ្លាប់ឱ្យគេ ធ្វើឱ្យអ្នកខូចចិត្តឬគិតច្រើននោះទេតែបើគេនៅតែទុករបស់របរដែលអ្នកចាស់ធ្លាប់ឱ្យគេ ទាំងដឹងថាអ្នកមិនសប្បាយចិត្តនោះ គឺបានន័យថាគេមិនខ្វល់ពីអារម្មណ៍អ្នកឡើយព្រោះអ្នកមិនសំខាន់ស្មើរនឹងរបស់ដែលអ្នកចាស់គេធ្លាប់ឱ្យ។
៣.គេពិបាកចិត្តគ្មានមូលហេតុ
ប្រសិនបើនៅសុខៗ សង្សារអ្នកគេពិបាកចិត្តទាំងដែលមិនមានបញ្ហាអ្វីនឹងគ្នាទាល់តែសោះនោះ វាក៏អាចជាចំណុចមួយ ដែលអ្នកគួរតែសង្ស័យដែរថាគេនៅតែចង់វិលទៅរកអ្នកចាស់គេប៉ុន្តែគេមិនអាច ព្រោះគេនៅមានអ្នក ឬអ្នកចាស់គេមានអ្នកថ្មី ទើបគេពិបាកចិត្តដូច្នេះត្រូវសង្កេតមើលឱ្យបានច្បាស់ ជៀសវាងការយល់ច្រឡំ។
៤.ចូលចិត្តប្រៀបធៀបអ្នកជាមួយអ្នកចាស់គេ
បើសង្សារអ្នកគេចូលចិត្តប្រៀបធៀបអ្នកជាមួយនឹងអ្នកចាស់គេទាំងដែលដឹងថានឹងធ្វើឱ្យអ្នកមិនសប្បាយចិត្តក៏ដោយនោះ អ្នកគួរតែភ្ញាក់ខ្លួនទៅក្នុងខ្សែភ្នែករបស់គេ អ្នកមិនល្អគ្រប់គ្រាន់ដូចជាសង្សារចាស់គេនោះទេ បើដើរចេញបាន គួរតែឆាប់ដើរចេញបើអ្នកបន្តនៅទៀត អ្នកក៏ត្រឹមតែជាមនុស្សជំនួស។
៥.តែងរំលឹកពីអតីតកាលរបស់គេ
មនុស្សដែលតែងតែព្យាយាមរំលឹកពីអតីតកាលរបស់គេគឺបានន័យថាគេមិនបានពេញចិត្តនឹងរស់នៅក្នុងពេលបច្ចុប្បន្ននេះទេ តែគេពេញចិត្តនឹងការរស់នៅក្នុងអតីតកាលជាងហេតុនេះ បើសង្សារអ្នក គេតែងរំលឹករឿងអតីតកាលរបស់គេ ពាក់ព័ន្ធទៅនឹងសង្សារចាស់គេ វាក៏បានន័យថាគេក៏ពេញចិត្តនឹងការរស់នៅក្នុងពេលអតីតកាលជាងពេលបច្ចុប្បន្ននេះដែលវាក៏បានបង្ហាញថាគេគឺពិតជាចង់វិលទៅរកអ្នកចាស់គេវិញណាស់៕