ស្នេហា៖ មនុស្សប្រុសមាត់និយាយថាស្រលាញ់ពេញៗមាត់ប៉ុន្តែមិនដែលព្យាយាមយល់ពីមនុស្សស្រីដែលខ្លួនថាស្រលាញ់នោះទេលុះត្រាតែមនុស្សស្រីប្រាប់ ទើបយល់ ហើយមនុស្សស្រីគ្រប់រូប គឺមិនត្រូវការឱ្យមនុស្សប្រុសដែលប្រាប់ថាស្រលាញ់ខ្លួនត្រូវឱ្យពួកគេប្រាប់គ្រប់យ៉ាង និងគ្រប់ពេលនោះទេ។
ហេតុនេះហើយប្រុសៗគួរតែព្យាយាមយល់ពីមនុស្សស្រីឱ្យបានច្រើន ទើបអាចបញ្ជាក់ពីទំហំនៃក្តីស្រលាញ់ និងការមើលថែនាងឱ្យបានល្អបាន ទោះនាងមិនប្រាប់ ក៏អ្នកគួរតែអាចយល់ពីនាង ជាពិសេសយល់ពីរឿងទាំងអស់នេះទើបជាអ្វីដែលមនុស្សស្រីគ្រប់រូបចង់បានពីមនុស្សដែលនិយាយថាស្រលាញ់នាង។
៣យ៉ាងដែលស្រីៗចង់ឱ្យមនុស្សប្រុសយល់ដោយមិនចាំបាច់ឱ្យនាងត្រូវប្រាប់គ្រប់ពេល៖
១. យកចិត្តទុកដាក់លើនាង
ជាសង្សារក៏ដោយជាប្តីក៏ដោយ អ្នកត្រូវមានតួនាទីយកចិត្តទុកដាក់លើមនុស្សស្រីដែលអ្នកនិយាយថាស្រលាញ់ពេញៗមាត់ហើយវាក៏ជាអ្វីដែលមនុស្សស្រីគ្រប់រូបត្រូវការឱ្យមនុស្សប្រុសដែលពួកគេស្រលាញ់យកចិត្តទុកដាក់លើពួកគេដែរ ដោយមិនចាំបាច់ឱ្យពួកគេត្រូវមិននិយាយប្រាប់គ្រប់ពេល ឱ្យមកយកចិត្តទុកដាក់លើពួកគេនោះទេ។
២. ស្រលាញ់និងការពារនាង
មនុស្សស្រីមិនចាំបាច់ត្រូវនិយាយប្រាប់គ្រប់ពេលឱ្យអ្នកស្រលាញ់និងការពារនាងគ្រប់ពេលនោះទេ ព្រោះអ្នកមានតួនាទីស្រាប់ទៅហើយ ក្នុងការស្រលាញ់និងការពារនាង ដោយមិនធ្វើឱ្យនាងខូចចិត្ត ឬឱ្យអ្នកណាម្នាក់មកធ្វើបាបនាងបាន ទាំងនេះជាអ្វីដែលមនុស្សស្រីគ្រប់រូបចង់ឱ្យមនុស្សប្រុសយល់ និងពេញចិត្តធ្វើវាដោយខ្លួនឯង។
៣. ឱ្យតម្លៃលើក្តីស្រលាញ់នាង
មនុស្សស្រីនៅពេលដែលដាក់ចិត្តស្រលាញ់លើអ្នកណាម្នាក់គឺនាងតែងតែដាក់ទាំងចិត្តនិងកាយ ដូច្នេះទើបអ្វីដែលមនុស្សស្រីត្រូវការឱ្យមនុស្សប្រុសដែលនាងស្រលាញ់បានយល់ ដោយមិនចាំបាច់ឱ្យនាងត្រូវប្រាប់គ្រប់ពេលនោះ គឺការឱ្យតម្លៃទៅលើក្តីស្រលាញ់ ដែលនាងបានលះបង់ឱ្យ មិនមែនមើលរំលងនោះទេព្រោះវាធ្វើឱ្យមនុស្សស្រីខកចិត្តជាខ្លាំង នៅពេលដែលមនុស្សប្រុសមើលរំលងក្តីស្រលាញ់ និងការលះបង់របស់នាង៕