ប្រុសៗ បើធ្វើរឿង៣នេះមិនបាន កុំបន្ទោសថាគេអស់ចិត្ត - TrueID

ប្រុសៗ បើធ្វើរឿង៣នេះមិនបាន កុំបន្ទោសថាគេអស់ចិត្ត

December 23, 2022

ស្នេហា៖ មនុស្សប្រុសគ្រប់រូបត្រូវដឹងថាមនុស្សស្រីបើស្រលាញ់គឺស្រលាញ់ខ្លាំងបំផុត តែបើធ្វើឱ្យនាងអស់ចិត្ត នាងក៏ងាយនឹងអស់ចិត្តខ្លាំងបំផុតដូចគ្នាហើយក៏គ្មានអ្វីដែលអាចមករារាំងមិនឱ្យនាងដើរចេញពីអ្នកបានដែរ បើអ្នកមិនចេះថែរក្សាក្តីស្រលាញ់របស់នាងនោះ។

ដូច្នេះហើយ ប្រុសៗកុំទៅបន្ទោសមនុស្សស្រីថាគេឆាប់អស់ចិត្តពីអ្នកឱ្យសោះប្រសិនបើអ្នកមិនអាចគ្រាន់តែធ្វើរឿងសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដើម្បីនាងនោះព្រោះថាទាល់តែមានទង្វើទាំងនេះ ទើបអាចបញ្ជាក់ឱ្យមនុស្សស្រីបានដឹងពីក្តីស្រលាញ់របស់អ្នកបានកម្រិតណា។

ប្រុសៗបើធ្វើរឿង៣នេះមិនបាន កុំបន្ទោសថាគេអស់ចិត្ត៖

១. ផ្តល់ពេលវេលាឱ្យនាង

រូបតំណាង
រូបតំណាង

អ្នកណាក៏ចេះរវល់ដែរ ប៉ុន្តែបើអ្នកជាមនុស្សប្រុសមិនអាចផ្តល់ពេលវេលាឱ្យនាងបានសូម្បីតែឆ្លៀតពេលសម្រាប់ថ្ងៃសំខាន់របស់នាងនោះ មនុស្សស្រីគេច្បាស់ឆាប់អស់ចិត្ត ហើយអ្នកក៏កុំទៅបន្ទោសគេឱ្យសោះព្រោះទង្វើដែលអ្នកមិនអាចផ្តល់ពេលវេលាឱ្យនាង​ វាបង្ហាញឱ្យនាងដឹងថានាងមិនបានសំខាន់សម្រាប់អ្នកទាល់តែសោះ អញ្ចឹងហើយ វាគ្មានអ្វីដែលចម្លែកទេបើនាងអស់ចិត្តពីអ្នក។

២. ខ្វាយខ្វល់ពីនាង

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនដែលត្រូវការអ្វីច្រើន ពីមនុស្សប្រុសដែលនាងស្រលាញ់ឡើយក្រៅពីការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ពីនាង តែបើអ្នកតែងតែទុកនាងចោលហើយមិនខ្វាយខ្វល់ពីនាង ទោះនាងមានអ្នកថ្មី ក៏នាងមិនខុសដែរ ព្រោះថាទង្វើរបស់អ្នកដែលមិនបានខ្វល់ពីនាងទាល់តែសោះនោះវាប្រៀបបីដូចជាមានឈ្មោះត្រឹមជាសង្សារ ប៉ុន្តែទង្វើប្រៀបមិនបានទៅនឹងអ្នកដទៃ។

៣. ច្បាស់លាស់នឹងនាង

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីគ្រប់រូបគឺពិតជាចង់បានភាពច្បាស់លាស់ពីមនុស្សប្រុសដែលខ្លួនស្រលាញ់ខ្លាំងណាស់គ្មានមនុស្សស្រីណាដែលចង់ស្រលាញ់គ្នាបែបកូនក្មេង ដែលបានមួយឆាវក៏បែកបាក់គ្នានោះទេ ដូច្នេះប្រសិនបើអ្នកមិនអាចបង្ហាញឱ្យនាងបានឃើញថា អ្នកពិតជាចង់ច្បាស់លាស់ជាមួយនឹងនាងទេនោះមនុស្សស្រីគេមិនទ្រាំនៅទៀតឡើយ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...