ដកចិត្តបែបណា បើជ្រុលជាស្រលាញ់សង្សារគេ? - TrueID

ដកចិត្តបែបណា បើជ្រុលជាស្រលាញ់សង្សារគេ?

September 19, 2022

ស្នេហា៖ ក្តីស្រលាញ់មិនអាចបង្ខិតបង្ខំបានឡើយហើយក្តីស្រលាញ់ក៏រឹតតែមិនអាចបញ្ឈប់បានដោយងាយៗ បើដាក់ចិត្តថាស្រលាញ់ហើយ ចង់ឈប់ស្រលាញ់វិញគឺមិនងាយទេប៉ុន្តែទោះជាស្រលាញ់យ៉ាងណាក៏ដោយ ក៏មិនអាចឱ្យខ្លួនឯងក្លាយទៅជាមនុស្សអាត្មានិយមម្នាក់ ដោយសារតែស្នេហាដែរ។

ហេតុនេះហើយ ប្រសិនជាអ្នកជ្រុលចិត្តទៅលង់ស្រលាញ់នឹងមនុស្សម្នាក់ ដែលគេមានសង្សាររួចហើយនោះ អ្នកមិនចាំបាច់បន្ទោសខ្លួនឯងនោះទេ ព្រោះគ្រាន់តែស្រលាញ់មនុស្សម្នាក់វាមិនខុសទេបើខុសនោះគឺការដែលអ្នកទៅបំបែកបាក់គេ ដូច្នេះចង់កាត់ចិត្តពីគេបាន អ្នករាល់គ្នាត្រូវសាកជាមួយនឹងវិធីដូចដែលបានរៀបរាប់នេះ។

ដកចិត្តបែបណា បើជ្រុលជាស្រលាញ់សង្សារគេ?

១. រក្សាគម្លាតពីមនុស្សម្នាក់នោះ

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេដែលអ្នកគ្រាន់តែស្រលាញ់ តែបើអ្នកដឹងថាគេមានសង្សារហើយអ្នកនៅតែព្យាយាមចង់បានគេទៀតនោះ ទើបជារឿងដែលខុស ដូច្នេះបើចង់កាត់ចិត្តពីមនុស្សដែលគេមានម្ចាស់រួចអ្វីដែលអ្នកត្រូវធ្វើដំបូង គឺរក្សាគម្លាតពីគេ ទោះគេទាក់ទងមកអ្នកមុនក៏ដោយ ក៏អ្នកត្រូវតែនៅឱ្យឆ្ងាយពីគេគឺដើម្បីឱ្យអ្នកកាត់ចិត្តបានឆាប់ ហើយក៏មិនធ្វើឱ្យសង្សារគេឈ្លោះគ្នាដោយសារតែអ្នកដែរ។

២.កុំប្រៀបធៀបខ្លួនឯងទៅនឹងសង្សារគេ

រូបតំណាង
រូបតំណាង

ស្រលាញ់មនុស្សម្នាក់ដែលមានម្ចាស់វាជារឿងដែលឈឺចាប់ណាស់ទៅហើយ កុំប្រៀបធៀបខ្លួនឯងទៅនឹងសង្សារគេ នាំតែធ្វើឱ្យខ្លួនឯងគិតច្រើនទេ គេល្អបែបគេអ្នកល្អបែបអ្នក កុំដោយសារតែស្រលាញ់មនុស្សម្នាក់អ្នកត្រូវមើលរំលងចំណុចល្អរបស់ខ្លួនឯងឱ្យសោះ ដកខ្លួនចេញពីក្តីស្រលាញ់បែបនោះហើយផ្តោតលើខ្លួនឯងឱ្យបានច្រើន មិនខ្វះឡើយមនុស្សល្អៗច្រើនជាងនេះទៀត។

៣.បណ្តោយឱ្យខ្លួនឯងខូចចិត្ត

រូបតំណាង
រូបតំណាង

កុំព្យាយាមដាក់សម្ពាធឱ្យខ្លួនឯងស្រលាញ់ប៉ះចំមនុស្សដែលគេមានសង្សារហើយ ទទួលរងនូវការឈឺចាប់វាជារឿងធម្មតាតែប៉ុណ្ណោះបណ្តោយឱ្យខ្លួនឯងខូចចិត្តមួយរយៈពេល នោះការឈឺចាប់ទាំងប៉ុន្មាន វានឹងរលាយបាត់អស់ទៅតាមពេលវេលាគ្រាន់បើជាជាងនៅធ្វើជាបញ្ហា ឱ្យសង្សារគេឈ្លោះគ្នាដោយសារតែខ្លួនឯងដែរ។

៤. ទទួលយកការពិត

រូបតំណាង
រូបតំណាង

អ្វីដែលអ្នកអាចធ្វើដើម្បីខ្លួនឯងបានក្រោយពីដឹងថាមនុស្សដែលអ្នកស្រលាញ់ គេមានសង្សារហើយនោះ គឺការយល់ព្រមទទួលយកការពិតថាគេមានម្ចាស់រួចហើយ ត្រូវរៀនដកចិត្តពីគេបន្តិចម្តងៗ កុំកុហកខ្លួនឯងជាមួយនឹងក្តីសង្ឃឹមក្លែងក្លាយព្រោះគេគ្មានថ្ងៃបែកពីមនុស្សដែលគេស្រលាញ់ ដើម្បីមកយកមនុស្សដែលគេមិនស្រលាញ់នោះទេ។

៥.ផ្តល់ឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មី

រូបតំណាង
រូបតំណាង

មិនខ្វះឡើយមនុស្សល្អៗសំខាន់ឱ្យតែខ្លួនអ្នកចេះផ្តល់ឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មីៗមិនមែនបិទបេះដូងខ្លួនឯង ដោយសារតែធ្លាប់ខូចចិត្តហើយម្តងនោះទេ ព្រោះធ្វើបែបនេះ គឺមានតែធ្វើឱ្យខ្លួនអ្នកដកចិត្តពីមនុស្សម្នាក់នោះមិនបាន តែបើអ្នកចេះបើកចិត្តម្តងទៀតជាមួយនឹងមនុស្សថ្មីៗអ្នកនឹងអាចស្វែងរកស្នេហាពិតនៅថ្ងៃណាមួយជាក់ជាមិនខាន៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...