យល់ដឹង៖ ដើម្បីចង់ដឹង ថាមានមនុស្សតាមលួចស្រលាញ់យើងឬក៏អត់នោះវាមិនមែនជារឿងដែលលំបាកខ្លាំងនោះទេ សម្រាប់មនុស្សស្រី ប្រសិនបើព្យាយាមសង្កេតបន្តិចព្រោះថាមនុស្សដែលតាមលួចស្រលាញ់យើង គេតែងតែបង្ហាញសកម្មភាពប្លែកៗ ខុសពីអ្នកដទៃ។
ដូច្នេះហើយ ដើម្បីដឹងឱ្យបានច្បាស់ កុំឱ្យមានការយល់ច្រឡំតែម្នាក់ឯង ដោយការខកចិត្តទៀតនោះ មនុស្សស្រីគួរតែប្រើវិធីងាយៗដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីឱ្យប្រាកដចិត្តថា មនុស្សប្រុសម្នាក់នោះគឺ កំពុងតែតាមលួចស្រលាញ់អ្នកមែន។
វិធីងាយៗ៤យ៉ាងជួយឱ្យអ្នកបានដឹងថា អ្នកកំពុងតែមានមនុស្សប្រុសម្នាក់តាមលួចស្រលាញ់អ្នក៖
១. ផ្ញើសារទៅកាន់គេ
ប្រសិនបើអ្នកចង់ដឹងថាគេពិតជាតាមលួចស្រលាញ់អ្នកមែនឬក៏អត់នោះ អ្នកអាចសាកល្បងប្រើវិធីសាស្ត្រនេះ ដោយរកហេតុផលណាមួយឱ្យបានសមរម្យដើម្បីផ្ញើសារទៅកាន់គេ ហើយប្រសិនបើគេ ជាមនុស្សដែលកំពុងតែតាមលួចស្រលាញ់អ្នក គេនឹងមិនបណ្តោយឱ្យឱកាសនេះកន្លងផុតទៅទេគេនឹងព្យាយាមសួរនាំអ្នកពីនេះ ពីនោះដើម្បីឱ្យអ្នក និងគេមានភាពស្និទ្ធស្នាលនឹងគ្នាម្យ៉ាងវិញទៀត មនុស្សប្រុសបើមិនចាប់អារម្មណ៍ លើនរណាម្នាក់ គេក៏មិនចំណាយពេលវេលាច្រើនដើម្បីលេងសារជាមួយដែរ។
២. ផ្តល់ស្នាមញញឹមដ៏រីករាយមួយដល់គេ
មនុស្សស្រីស្រស់ស្អាតបំផុតនៅពេលដែលមានស្នាមញញឹមនៅលើផ្ទៃមុខ ដូច្នេះហើយ បើចង់ដឹងថាមនុស្សប្រុសម្នាក់នោះគេតាមលួចស្រលាញ់អ្នកពិតមែនឬក៏អត់នោះ អ្នកអាចសាកល្បង ផ្តល់ស្នាមញញឹមដ៏រីករាយរបស់អ្នកទៅឱ្យគេនោះអ្នកនឹងបានឃើញ ពីប្រតិកម្មចម្លែកៗរបស់គេ ជាក់ជាមិនខាននោះហើយដែលវាជាប្រតិកម្មរបស់មនុស្សដែលតាមលួចស្រលាញ់គេ នៅពេលដែលគេផ្តល់ស្នាមញញឹមឱ្យអញ្ចឹងហើយ ស្រីៗអាចយកវាទៅប្រើបាន។
៣.បង្កើតកិច្ចសន្ទនាខ្លីជាមួយគេ
សម្រាប់មនុស្សដែលតាមលួចស្រលាញ់គេមិនថាពេលវេលាខ្លីប៉ុណ្ណានោះទេ ឱ្យតែបាននៅក្បែរ ហើយនិយាយជាមួយ វាជាសេចក្តីសុខបំផុតណាស់ទៅហើយម្យ៉ាងវិញទៀត មនុស្សដែលតាមលួចស្រលាញ់គេ ភាគច្រើននៅពេលដែលបានជួបនិយាយផ្ទាល់ជាមួយគេគឺតែងតែមិនដឹងនិយាយពីអ្វីមុន រដាក់រដុប ដែលអាចធ្វើឱ្យមនុស្សស្រីមើលដឹង អញ្ចឹងហើយមនុស្សស្រីគួរតែយកលេសអ្វីមួយ ដើម្បីធ្វើជាចូលទៅនិយាយជាមួយគេនោះអ្នកនឹងបានចម្លើយ នូវអ្វីដែលអ្នកចង់បាន។
៤. ព្យាយាមនៅឱ្យកៀកៗគេ
បើចង់ដឹងថាគេជាមនុស្សប្រុសម្នាក់ ដែលស្ថិតនៅក្នុងចំណោមមនុស្ស ដែលតាមលួចស្រលាញ់អ្នកមែនឬអត់នោះអ្នកអាចប្រើវិធីងាយៗនេះ ទៅកៀកៗនឹងគេ នោះគេនឹងបញ្ចេញប្រតិកម្មចម្លែកៗ ដោយព្យាយាមគេចវេសពីអ្នក ហើយប្រែទឹកមុខភ្លាមៗ នោះក៏ព្រោះតែគេពិបាកនឹងទប់អារម្មណ៍អៀនចំពោះអ្នក ដូច្នេះហើយ ស្រីៗបើចង់ដឹងកាន់តែច្បាស់ថាគេតាមលួចស្រលាញ់មែន ឬក៏អត់នោះ អ្នកអាចប្រើវិធីសាស្ត្រនេះបាន៕
ប្រភព៖ phunutoday