គ្មានថ្ងៃជួបស្នេហ៍ពិតទេ បើនៅតែលេងចរិតបែបនេះ - TrueID

គ្មានថ្ងៃជួបស្នេហ៍ពិតទេ បើនៅតែលេងចរិតបែបនេះ

December 21, 2022

ស្នេហា៖ ស្នេហាពិតវាមិនចេះតែអាចកើតមានចំពោះមនុស្សគ្រប់គ្នាបាននោះទេវារមែងតែកើតឡើងចំពោះមនុស្សដែលស័ក្កសមនឹងបានជួបវា ព្រោះថាការដែលអាចមានសំណាងបានជួបស្នេហាពិត វាក៏កើតចេញពីអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាផងដែរ។

ដូច្នេះហើយអ្នករាល់គ្នាត្រូវដឹងថា អ្នកនឹងគ្មានថ្ងៃបានជួបស្នេហាពិតប្រាកដដូចគេបានឡើយប្រសិនបើអ្នកនៅតែលេងចរិត ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៀត ព្រោះថាមនុស្សដែលលេងចរិតបែបនេះគ្មានអ្នកណាចង់ស្រលាញ់និងនៅក្បែរបានយូរនោះទេ។

គ្មានថ្ងៃជួបស្នេហ៍ពិតទេបើនៅតែលេងចរិតបែបនេះ៖

១. ចង់បានតែមិនចេះផ្តល់ឱ្យ

រូបតំណាង
រូបតំណាង

ជាការពិតណាស់ អ្នកនឹងគ្មានថ្ងៃបានជួបស្នេហាពិតសមដូចបំណងឡើយប្រសិនជាអ្នកជាមនុស្សម្នាក់ ដែលតែងតែចង់បានពីគេ​ តែអ្នកខ្លួនឯងបែរជាមិនចេះផ្តល់ឱ្យគេវិញនោះ ដូច្នេះហើយ វាមិនចម្លែកទេដែលរាល់មនុស្សដែលចូលមកស្រលាញ់អ្នក គេនៅមិនបានយូរ ព្រោះគ្មានអ្នកណាទ្រាំនៅស្រលាញ់មនុស្សអាត្មានិយមបែបនេះឡើយ។

២. ចូលចិត្តគិតច្រើន

រូបតំណាង
រូបតំណាង

ស្នេហាពិតជាស្នេហាដែលកើតចេញពីក្តីស្រលាញ់ និងការដែលចេះមានភាពជឿជាក់លើគ្នាទៅវិញទៅមក តែបើរាល់ពេលដែលមានស្នេហាម្តងៗ អ្នកចូលចិត្តគិតច្រើន សង្ស័យចំពោះគេច្រើន និងចាត់ទុកគេដូចជាជនសង្ស័យនោះ អ្នកនឹងគ្មានថ្ងៃទទួលបានស្នេហាពិតពីគេឡើយព្រោះគ្មានអ្នកណាអាចទ្រាំនៅជាមួយចរិតបែបនេះទេ។

៣.ធ្វើខ្លួនដូចព្រះនាង

រូបតំណាង
រូបតំណាង

នៅក្នុងរឿងស្នេហា ប្រសិនបើគេចាត់ទុកអ្នកដូចជាព្រះនាងអ្នកនឹងមានសំណាងក្នុងរឿងស្នេហា តែបើអ្នកចាត់ទុកខ្លួនឯងជាព្រះនាងវិញអ្នកនឹងមិនមានសំណាងក្នុងរឿងស្នេហាឡើយ ព្រោះថានៅពេលដែលអ្នកចាត់ទុកខ្លួនឯងជាព្រះនាងអ្នកតែងតែចង់ឱ្យគេតាមលួង តាមទ្រអ្នកគ្រប់ពេល ដែលជាហេតុធ្វើឱ្យមនុស្សដែលចូលមកស្រលាញ់អ្នកនៅមិនបានយូរ។

៤.ចូលចិត្តគ្រប់គ្រងលើគេ

រូបតំណាង
រូបតំណាង

អ្នករាល់គ្នាត្រូវដឹងថាគ្មានអ្នកណាចង់ឱ្យជីវិតខ្លួនឯងត្រូវបានគេគ្រប់គ្រងលើនោះទេ អញ្ចឹងហើយប្រសិនបើអ្នកមិនចង់ឱ្យខ្លួនឯង គ្មានឱកាសក្នុងការទទួលបានស្នេហាពិតទេនោះរាលល់ពេលដែលមានស្នេហាម្តងៗ អ្នកគួរតែកុំប្រើចរិតដែលចូលចិត្តគ្រប់គ្រងលើជីវិតរបស់គេឱ្យសោះ បើទោះបីជាអ្នកស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...