កុំបន្តទាំងគ្មានន័យ! សញ្ញាបង្ហាញថាស្នេហាអ្នក ចាប់ផ្តើមប្រែប្រួលលែងដូចមុន - TrueID

កុំបន្តទាំងគ្មានន័យ! សញ្ញាបង្ហាញថាស្នេហាអ្នក ចាប់ផ្តើមប្រែប្រួលលែងដូចមុន

April 22, 2022

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហាមួយប្រសិនជាដឹងថាបន្តទៅមុខទៀតលែងកើតហើយនោះ ម្នាក់ៗគួរតែសម្រួលគ្នាហើយដើរចេញទៅរកក្តីសុខថ្មីរៀងៗខ្លួន កុំបន្តទៅមុខទាំងដែលដឹងថាវាមិនអាចទៅរួចអីព្រោះវាមានតែធ្វើឱ្យម្នាក់ៗបាត់បង់ក្តីសុខ ហើយខាតទាំងពេលវេលាទៀតនោះទេ។

ដូច្នេះហើយដើម្បីកុំឱ្យខាតពេលវេលា និងគ្មានក្តីសុខពេលដែលនៅក្បែរគ្នាមនុស្សពីរនាក់គួរតែសង្កេតមើលគ្នា ថាមានអ្វីប្រែប្រួលចំពោះគ្នាដែរឬអត់ ព្រោះបើសង្កេតទៅ ឃើញថាទំានក់ទំនងស្នេហារបស់អ្នកនិងគូស្នេហ៍ ចាប់ផ្តើមប្រែប្រួលលែងដូចពីមុនហើយនោះគួរតែប្រញាប់បញ្ចប់។

កុំបន្តទាំងគ្មានន័យ! សញ្ញាបង្ហាញថាស្នេហាអ្នកចាប់ផ្តើមប្រែប្រួលលែងដូចមុន៖

១. ឆាប់មួម៉ៅដាក់គ្នា

រូបតំណាង
រូបតំណាង

ប្រសិនបើស្នេហារបស់អ្នកស្រាប់តែឆាប់មួម៉ៅដាក់គ្នាទាំងដែលមិនមានរឿងអ្វីជាមួយគ្នាទាល់តែសោះនោះគឺបានន័យថាក្តីស្រលាញ់ និងភាពកក់ក្តៅដែលធ្លាប់តែនៅក្បែរគ្នា គឺចាប់ផ្តើមប្រែប្រួលហើយ អញ្ចឹងហើយ ទោះបន្តទៅមុខទៀតក៏គ្មានន័យ និងគ្មានក្តីសុខសម្រាប់គ្នាដែរ។

២. មានគ្នាក៏បាន អត់គ្នាក៏បាន

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់គ្នាពិតប្រាកដគឺគេពិបាកនឹងរស់ដោយខ្វះគ្នាមិនបានខ្លាំងណាស់ តែបើចំពោះស្នេហារវាងអ្នកនិងគូស្នេហ៍ រស់មានគ្នាក៏បានអត់គ្នាក៏បាននោះ វាគឺជាអ្វីដែលបង្ហាញឱ្យអ្នកបានដឹងហើយថា ស្នេហារបស់អ្នកប្រែប្រួលលែងដូចមុនហើយបន្តទៅមុខទៀត ក៏គ្មានន័យអ្វីទៀតដែរ។

៣. នៅក្បែរគ្នាគ្មានក្តីសុខដូចមុន

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗឱ្យតែបាននៅក្បែរនឹងមនុស្សដែលខ្លួនស្រលាញ់ ទោះគ្មានអ្វីដែលពិសេសក៏ដោយ ក៏មានអារម្មណ៍ថាមានក្តីសុខខ្លាំងបំផុតដែរតែបើអ្នកនិងគូស្នេហ៍អ្នក​ ស្រាប់តែលែងមានក្តីសុខដូចមុន ពេលដែលបាននៅក្បែរគ្នានោះគឺបានន័យថាស្នេហាអ្នកប្រែប្រួលហើយ គួរតែឆាប់បញ្ឈប់ ទើបល្អទាំងអស់គ្នា។

៤.មិនដោះស្រាយបញ្ហាជាមួយគ្នា

រូបតំណាង
រូបតំណាង

គូស្នេហ៍ណាដែលថាមិនចេះឈ្លោះប្រកែកគ្នានោះខុសត្រង់ថាគូស្នេហ៍ ដែលគេនៅស្រលាញ់គ្នាពិត មិនថាមានបញ្ហា ឬឈ្លោះប្រកែកគ្នាខ្លាំងប៉ុណ្ណានោះទេគេច្បាស់ជាមិនដើរចេញ ឬទុកឱ្យម្ខាងជាអ្នកដោះស្រាយតែម្នាក់ឯងនោះទេ ព្រោះការដែលមិនចេះជួយគ្នាដោះស្រាយបញ្ហា គឺមានតែទំនាក់ទំនស្នេហា ដែលចាប់ផ្តើមប្រែប្រួលចំពោះគ្នាទេ ទើបគេមិនខ្វល់ពីគ្នា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...