ស្នេហា៖ មនុស្សយើងម្នាក់ៗគឺមិនអាចបញ្ជាបេះដូងខ្លួនឯង ឱ្យទៅស្រលាញ់នរណាម្នាក់ឬទៅបញ្ឈប់ចិត្តស្រលាញ់នរណាម្នាក់ បានតាមតែចិត្តយើងចង់បាននោះទេព្រោះថាសេចក្តីស្រលាញ់ចំពោះនរណាម្នាក់ គឺមិនចាំបាច់ត្រូវការហេតុផលច្រើននោះទេ ដឹងត្រឹមតែថា ពេលបាននៅក្បែរគេគឺមានក្តីសុខខុសប្លែកពីនៅក្បែរមនុស្សទូទៅ។
ដូច្នេះហើយ ការស្រលាញ់នរណាម្នាក់គឺគ្មានកំហុសឡើយ មិនថាមនុស្សម្នាក់នោះ គេមានម្ចាស់ចិត្តរួចហើយក៏អត់នោះទេ ប៉ុន្តែអ្វីដែលខុសធ្ងន់បំផុតនោះ គឺទៅបំបែកបំបាក់គូស្នេហ៍គេ។ ម្យ៉ាងវិញទៀត សេចក្តីស្រលាញ់ចំពោះនរណាម្នាក់គឺយើងមិនអាចទៅបញ្ជាបេះដូងខ្លួនឯង ឱ្យឈប់ស្រលាញ់នរម្នាក់បានឡើយ ប៉ុន្តែយើងអាចមានសមត្ថភាព បញ្ជាចិត្តនិងការគិតរបស់យើង កុំឱ្យទៅធ្វើរឿងអ្វីដែលមិនត្រឹមត្រូវ ដូចជាទៅបំបែកបំបាក់ឬទៅរំខានគូស្នេហ៍គេ នោះទើបវាជាកំហុសដ៏ធ្ងន់ធ្ងរ សម្រាប់មនុស្សដែលលង់ចិត្តស្រលាញ់ទៅលើមនុស្សដែលគេមានម្ចាស់ហើយ។
អ្វីដែលសំខាន់ នៅក្នុងរឿងស្នេហា គឺការស្រលាញ់ចំពោះនរណាម្នាក់យ៉ាងពិតប្រាកដគឺមិនមែនត្រូវតែយកគេឱ្យបាន ហើយទៅបំបែកបំបាក់គូស្នេហ៍គេ ដោយហេតុផលណាមួយនោះទេ។ តែសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ គឺនៅពេលបានឃើញស្នាមញញឹមនិងសេចក្តីសុខរបស់មនុស្សដែលខ្លួនស្រលាញ់ បើទោះបីជាមនុស្សដែលធ្វើឱ្យគេញញឹម និងមានក្តីសុខបានមិនមែនជាយើងក៏ដោយ ក៏យើងអាចមានក្តីសុខ និងសប្បាយចិត្ត នៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខដែរ។
ទាំងអស់នេះហើយ ទើបគេហៅថាវាជាសេចក្តីស្រលាញ់ពិតប្រាកដ មិនមែនស្រលាញ់នរណាម្នាក់ហើយ គឺត្រូវតែយកមនុស្សម្នាក់នោះ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ។ ហេតុនេះហើយបើទោះបីជាស្រលាញ់មនុស្សដែលមានម្ចាស់ហើយក៏ដោយ ក៏អ្នកមិនបានខុសដែរ ព្រោះសេចក្តីស្រលាញ់មិនអាចបញ្ឈប់បានឡើយ ប៉ុន្តែប្រសិនបើអ្នកទៅបំបែកបាក់គេ នោះហើយទើបវាជាកំហុសដ៏ធ្ងន់ធ្ងរ ដែលអ្នកស្រលាញ់មនុស្ស ដែលគេមានម្ចាស់ហើយ។
ជារួមមក វាមិនខុសនោះទេ បើគ្រាន់តែស្រលាញ់មនុស្សមានម្ចាស់នោះតែអ្វីដែលខុស គឺទៅបំបែកបំបាក់គូស្នេហ៍គេ ដើម្បីសេចក្តីខ្លួនឯង ដូច្នេះហើយបើលង់ចិត្តស្រលាញ់លើនរណាម្នាក់ហើយនោះ អ្នកមិនចាំបាច់ទៅបញ្ឈប់បេះដូងខ្លួនឯងឱ្យឈប់ស្រលាញ់ទេ ប៉ុន្តែអ្នកអាចបញ្ឈប់ចិត្ត និងការគិតស្រមៃចង់បានគេនៅក្បែររបស់អ្នកបាន ទើបវាមិនធ្វើឱ្យការស្រលាញ់របស់អ្នក ក្លាយទៅជាកំហុស៕
ប្រភព៖ quora