ពេលស្រលាញ់គ្នា បើគេចេញចរិតទាំងនេះ អ្នកគួរតែភ្ញាក់ខ្លួន - TrueID

ពេលស្រលាញ់គ្នា បើគេចេញចរិតទាំងនេះ អ្នកគួរតែភ្ញាក់ខ្លួន

November 14, 2022

ស្នេហា៖ ស្រីៗជឿទៅមនុស្សប្រុសពេលដែលគេតាមចែចង់អ្នកដំបូងៗ គេអាចនឹងល្អគ្រប់ដប់ដើម្បីឱ្យអ្នកទទួលយកគេធ្វើជាសង្សារ អញ្ចឹងហើយ កុំទាន់ជឿងប់ងល់ និងទុកចិត្តខ្លាំងពេក ចាំដល់ពេលស្រលាញ់គ្នាបានមួយរយៈធំចាំទុកចិត្តតាមក្រោយ ទើបអ្នកមិនត្រូវប្រឈមមុខនឹងការខកចិត្ត។

ដូច្នេះហើយមនុស្សស្រីគ្រប់រូបត្រូវដឹងថា នៅពេលដែលស្រលាញ់គ្នាគេចាប់ផ្តើមបញ្ចេញចរិតយ៉ាប់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះអ្នកគួរតែប្រញាប់ដកចិត្ត និងភ្ញាក់ខ្លួនឡើងវិញ ថាគេជាមនុស្សម្នាក់ ដែលមិនអាចផ្តល់ក្តីសុខឱ្យអ្នកបានឡើយទោះគេថាស្រលាញ់អ្នកយ៉ាងណាក៏ដោយ។

ពេលស្រលាញ់គ្នាបើគេចេញចរិតទាំងនេះ អ្នកគួរតែភ្ញាក់ខ្លួន៖

១. ព្រងើយៗដាក់អ្នក

រូបតំណាង
រូបតំណាង

ដំបូងៗ គេអាចនឹងល្អឱ្យអ្នកលង់ស្រលាញ់គេខ្លាំងក៏ពិតមែនតែភាគច្រើននៃមនុស្សប្រុស គឺល្អបានតែដំបូងតែប៉ុណ្ណោះនៅពេលណាដែលគេអស់ចំណាប់អារម្មណ៍លើអ្នក គេនឹងសោះកក្រោះ ព្រងើយៗដាក់អ្នកធ្វើដូចជាអ្នកជាអ្នកដទៃ ទាំងនេះហើយដែលអ្នកគួរសង្កេតមើល ពេលដែលស្រលាញ់គ្នាបានមួយរយៈ ហើយបើគេពិតជាចេញចរិតបែបនេះមែន អ្នកគួរតែឆាប់ដកចិត្តវិញ។

២. មិនមានពេលឱ្យអ្នក

រូបតំណាង
រូបតំណាង

ជឿទៅ មនុស្សប្រុសបើគេស្រលាញ់អ្នកពិតប្រាកដមែនមិនថាគេរវល់យ៉ាងណានោះទេ គេច្បាស់ជាឆ្លៀតពេលវេលាឱ្យអ្នកខ្លះ គេមិនទុកអ្នកចោលឡើយតែបើពេលស្រលាញ់គ្នា គេគ្មានពេលវេលាឱ្យអ្នកទាល់តែសោះ ហើយតែងតែមានលេសនេះ លេសនោះដោះសារគ្រប់ពេលអ្នកគួរតែភ្ញាក់ខ្លួន ថាអ្នកមិនបានសំខាន់សម្រាប់គេឡើយ។

៣. គិតពីមិត្តភក្តិច្រើនជាង

រូបតំណាង
រូបតំណាង

ស្រីៗចំណាំមើលទៅនៅពេលដែលស្រលាញ់គ្នា បើមនុស្សប្រុសចាប់ផ្តើមគិតពីមិត្តភក្តិរបស់គេសំខាន់ជាងអ្នកវាជាអ្វីដែលអ្នកគួរតែភ្ញាក់ខ្លួនថាមនុស្សប្រុសម្នាក់នោះគ្មានសមត្ថភាពនឹងផ្តល់សុខសុភមង្គលឱ្យអ្នកបានទៅថ្ងៃក្រោយឡើយព្រោះថាអ្នកមិនបានសំខាន់ស្មើនឹងមិត្តភក្តិគេផង ឱ្យអ្នកទៅរំពឹងអ្វីលើគេបាននោះ។

៤. ធ្វើខ្លួនឱ្យសង្ស័យ

រូបតំណាង
រូបតំណាង

ពេលស្រលាញ់គ្នាប្រសិនបើគេចាប់ផ្តើមចេញចរិតគួរឱ្យសង្ស័យ អ្នកដែលជាមនុស្សស្រីគួរតែត្រៀមចិត្តទុកដាក់ជាមុន ព្រោះថាមនុស្សប្រុសដែលគេស្រលាញ់អ្នកពិតគេមិនធ្វើឱ្យអ្នកមានការសង្ស័យ និងគិតច្រើនអំពីភាពស្មោះត្រង់របស់គេឡើយគេនឹងផ្តល់ទំនុកចិត្តឱ្យអ្នក តែបើគេចេញចរិតចេះលាក់បាំងរឿងពីអ្នកហើយគួរណាតែភ្ញាក់ខ្លួន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...