យល់ដឹង៖ តើអ្នកធ្លាប់បាន ជួបនរណាម្នាក់ ដែលធ្វើឲ្យ អ្នកមានអារម្មណ៍ថា គាត់ជាមនុស្សល្អឥតខ្ចោះបំផុត? តើអ្នកចង់បង្ហាញពួកគេទេថា អ្នកកំពុងចាប់អារម្មណ៍ពួកគេ? បច្ចុប្បន្នមាន មនុស្សជាច្រើនដែល កំពុងលួចស្រលាញ់គេតែម្នាក់ឯង ប៉ុន្តែមិនហ៊ានសារភាព ដោយសារខ្លាចទទួលបាន ការបដិសេធ ឬបាត់បង់មិត្តភាព។
ជាការពិតណាស់ការស្រលាញ់គេ តែម្នាក់ឯងវាពិតជា ពិបាកណាស់ ព្រោះយើងមិនអាចមើលដឹងថា គេគិតយ៉ាងមិចចំពោះយើង។ បើចង់ដឹងថា គេគិតអ្នកជាស្នេហា ឬត្រឹមជាមិត្តធម្មតា អ្នកត្រូវបង្ហាញអារម្មណ៍ដែលមានចំពោះគេជាមុនសិន បន្ទាប់មកព្យាយាម បង្ហាញទង្វើល្អ និងភាពក្លាហានរបស់ខ្លួនចេញមក។
ជាពិសេសគឺ ចំណងចំនូលចិត្តរបស់គេ និងប្រភេទ មនុស្សដែលគេចូលចិត្ត។ និងជៀសវាងឲ្យឆ្ងាយ ពីអ្វីដែលគេស្អប់បំផុត។ ម៉្យាងទៀតអ្នកគួរតែផ្តល់ភាព ផ្ទាល់ខ្លួនឲ្យពួកគេ កុំតាមគេស្អិតពេក វានឹងធ្វើឲ្យមនុស្សម្នាក់នោះ ធុញទ្រាន់ទៅវិញទេ។
សូមអាន សម្រាប់ដំបូន្មាន មួយចំនួន ស្តីពីការឈ្នះបេះដូង របស់មនុស្សពិសេស៖
១. ស្វែងយល់ពីចំណង់ចំណូលចិត្ត របស់ពួកគេ
រៀននិងពេញចិត្តចំពោះ អ្វីដែលពួកគេចូលចិត្ត។ កុំក្លែងបន្លំ ឬសម្តែងធ្វើជាចូលចិត្ត ព្យាយាមមើលវា និងចូលចិត្តតាមធម្មជាតិដែលអ្នក អាចធ្វើទៅបាន។ នេះនឹងជួយឱ្យអ្នក ផ្សារភ្ជាប់ និងស្វែងរកអ្វីដែលដូចគ្នា ហើយកាន់តែអាចចុះសម្រុងជាមួយគ្នា បានកាន់តែច្រើន។
២. គាំទ្រពួកគេ នៅពេលពួកគេមានការលំបាក
ពួកគេទំនង ជាយកចិត្តទុកដាក់ ចំពោះអ្នក ប្រសិនបើអ្នកបង្ហាញគាត់ថា គាត់អាចពឹងផ្អែកលើអ្នក ដោយមានអារម្មណ៍ថា អ្នកមានជំនឿលើពួកគេ សូម្បីតែនៅពេលដែល អ្នកដទៃមិនមាន។ ជួយពួកគេដោះស្រាយបញ្ហា របស់ពួកគេ នៅពេលដែល អ្នកអាចធ្វើបាន។
៣. បង្ហាញពួកគេថា អ្នកជាមនុស្សអស្ចារ្យម្នាក់
ចែករំលែកចំណង់ចំណូលចិត្ត របស់អ្នក ជាមួយពួកគេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេ មើលឃើញពី ការព្យាយាមរបស់អ្នក។ ពួកគេគួរតែឃើញថា អ្នកសប្បាយចិត្ត និងរីករាយ ព្រោះអ្នកបានធ្វើអ្វីដែល អ្នកស្រលាញ់។ ពួកគេនឹងឃើញថាវាគួរឱ្យទាក់ទាញ នៅពេលដែលអ្នកព្យាយាម ធ្វើឲ្យជីវិតរបស់ អ្នកកាន់តែប្រសើរឡើង។
៤. បង្កើតការទុកចិត្តគ្នា
កុំសង្ស័យជានិច្ច នូវអ្វីដែលពួកគេនិយាយ និងធ្វើ។ ផ្តល់ការទុកចិត្ត និងបង្ហាញពួកគេថា អ្នកជឿទុកចិត្តពួកគេ។ បង្ហាញពួកគេថា អ្នកជាកន្លែងសុវត្ថិភាព ដែលពួកគេ អាចរក និងផ្តល់ការទុកចិត្ត ដោយមិនចាំបាច់បារម្ភ ថាពួកគេនឹងមានការឈឺចាប់ឡើយ។ ប្រសិនបើពួកគេប្រាប់អ្នក នូវអាថ៌កំបាំង ដូច្នេះអ្នកត្រូវរក្សាទុកវា។ ចែករំលែកអាថ៌កំបាំងរបស់អ្នក ជាមួយពួកគេ ហើយអនុញ្ញាតឱ្យពួកគេ មើលឃើញពីអ្នក ដែលគ្មាននរណាម្នាក់អាចធ្វើបាន៕
ប្រភព ៖ wikihow