ស្នេហា៖ ការដែលមានឱកាសរស់នៅជាមួយនឹង មនុស្សដែលយើងស្រលាញ់ វាពិតជាមាន ក្តីសុខខ្លាំងណាស់ ប៉ុន្តែយើង អាចនឹងមានសេចក្តីសុខត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ប្រសិនបើយើងបានដឹងថា មនុស្សដែលយើងរស់នៅជាមួយមិនបានស្រលាញ់យើង ដោយគេគ្រាន់តែយកយើង ជំនួសអ្នកចាស់របស់គេនោះ។
ដើម្បីកុំឱ្យខ្លួនឯង ធ្លាក់ចូលក្នុងរណ្តៅ ឈឺចាប់កាន់តែខ្លាំងអ្នកទាំងអស់គ្នា ត្រូវសង្កេតមើល ទៅលើសញ្ញាដែលបានបង្ហាញ នៅខាងក្រោមនេះ របស់មនុស្សប្រុស ដែលអ្នកស្រលាញ់ព្រោះវាអាចនឹង ជួយប្រាប់ឱ្យអ្នក បានដឹងថា តើមនុស្សប្រុសដែលអ្នកស្រលាញ់ គេគ្រាន់តែយក អ្នកជំនួសអ្នកចាស់ ហើយធ្វើពុតជាស្រលាញ់អ្នក ពិតមែនដែរឬក៏អត់?
សញ្ញាទាំង៤នេះ ដែលគេគ្រាន់តែយក អ្នកជំនួសអ្នកចាស់ហើយធ្វើពុតជា ស្រលាញ់អ្នកតែប៉ុណ្ណោះ៖
១.គេព្យាយាមផ្លាស់ប្តូរអ្នក
នៅពេលដែលគេព្យាយាមផ្លាស់ប្តូអ្នក នោះមានន័យថា អ្នកមិនមែនជា ប្រភេទមនុស្សស្រី ដែលគេស្រលាញ់នោះទេទើបជាហេតុធ្វើឱ្យគេ តែងតែចង់ផ្លាស់ប្តូរអ្នក។ លើសពីនេះ ពេលខ្លះគេចង់ផ្លាស់ប្តូរអ្នកឱ្យដូចទៅនឹងអ្នកចាស់ របស់គេ ដូច្នេះ សញ្ញានេះហើយ ដែលវាបាន បង្ហាញប្រាប់អ្នក ឱ្យបានដឹងថាគេមិនបានស្រលាញ់ អ្នកជាអ្នកឡើយ ជាងនេះទៅទៀត គេគ្រាន់តែយកអ្នក ដើម្បីបន្លប់ខ្លួនឯង ឱ្យភ្លេចអ្នកចាស់ តែប៉ុណ្ណោះ។
២.គេមិនចាប់អារម្មណ៍នឹងអ្នក
សម្រាប់មនុស្សប្រុស ដែលមិនបាន ស្រលាញ់អ្នកពិតប្រាកដឬគ្រាន់តែធ្វើពុត ជាស្រលាញ់នោះ គឺគេនឹងមិនចាប់អារម្មណ៍ លើអ្នកឡើយ។ ជាពិសេស សូម្បីតែអ្វីដែល ជាចំណង់ចំណូលចិត្តអ្នក ក៏គេមិនដឹងដែរ នោះហើយដែលវាអាចបញ្ជាក់បានថារាល់ការស្រលាញ់របស់គេ វាគ្រាន់តែជា ការធ្វើពុតតែប៉ុណ្ណោះ។ ហេតុនេះហើយ មនុស្សស្រីគួរតែដកខ្លួនឱ្យបានលឿនជៀសវាងរងការឈឺចាប់ កាន់តែខ្លាំង។
៣. គេមិនដែលចង់ឃើញចង់ដឹង ឬចាប់អារម្មណ៍លើរឿងរបស់អ្នក
ប្រសិនបើរាល់ពេល ដែលអ្នកនិយាយ រឿងរ៉ាវពីបញ្ហាអ្វីមួយ ហើយគេតែងតែមិនសូវ យកចិត្តទុកដាក់ស្តាប់ និងសួរនាំអ្វីពីអ្នកនោះ។ វាជាសញ្ញាមួយ ដែលបង្ហាញថាគេមិនបានខ្វាយខ្វល់ និងយកចិត្តទុកដាក់ ជាមួយនឹងអ្នកនោះទេ ហេតុនេះរាល់ការស្រលាញ់ដែល គេបានបង្ហាញកន្លងមកនោះ គ្រាន់តែជាការធ្វើពុត ជាស្រលាញ់តែប៉ុណ្ណោះ។
៤.គេមិនដែលខ្វល់ពីសេចក្តីសុខរបស់អ្នក
មនុស្សប្រុស ដែលគេគ្រាន់តែធ្វើពុត ជាស្រលាញ់អ្នកនោះទំនាក់ទំនង រវាងអ្នកនឹងគេ ប្រៀបដូចជាមិត្តភក្តិអញ្ចឹង គឺពេលខ្លះ គេធ្វើជាខ្វល់ពីអ្នក ហើយពេលខ្លះទៀត គេក៏មិនខ្វល់ពីអ្នក លើសពីនេះទៅទៀត គេមិនដែលផ្តល់ ភាពផ្អែមល្ហែមនិងធ្វើអ្វីមួយ ដើម្បីឱ្យអ្នក មានភាពរំភើបម្តងណាឡើយ បើទោះបីជាដឹងថា វាជាសេចក្តីសុខរបស់ មនុស្សស្រីក៏ដោយទាំងនោះហើយ ដែលវាក៏ជាសញ្ញាមួយ ដែលបង្ហាញប្រាប់ថា មនុស្សប្រុសដែលអ្នកស្រលាញ់ គេគ្រាន់តែធ្វើពុតជាស្រលាញ់អ្នកនិងយកអ្នកមក គ្រាន់តែជំនួសអ្នកចាស់ ដែលគេស្រលាញ់តែប៉ុណ្ណោះ៕
ប្រភព៖ phunuvagiadinh