យល់ដឹង៖ បើទោះបីជាមនុស្សស្រី ងាយនឹងយកចិត្តបានក៏ពិតមែនប៉ុន្តែចំពោះរឿងខ្លះ មនុស្សស្រីគឺពិតជាធ្វើឱ្យមនុស្សប្រុសឈឺក្បាល និងពិបាកក្នុងការយល់ពីមនុស្សស្រីខ្លាំងណាស់ហើយពេលខ្លះទៀត សូម្បីតែមនុស្សស្រីខ្លួនឯង ក៏មិនយល់ពីខ្លួនឯងដែរ។
ជាងនេះទៅទៀត នៅពេលដែលមនុស្សប្រុសមិនយល់ មនុស្សស្រីគឺតែងតែខឹងរករឿង ថាមកពីមិនស្រលាញ់ពួកគេ ទើបមិនខ្វល់ខ្វាយ និងមិនយល់ពីពួកគេបែបនេះប៉ុន្តែចំពោះរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺមនុស្សស្រីពិតជាធ្វើឱ្យមនុស្សប្រុសពិបាកនឹងយល់ខ្លាំងពិតមែន បើទោះបីព្យាយាមយល់យ៉ាងណាក៏ដោយ។
៥យ៉ាងពីមនុស្សស្រី ដែលធ្វើឱ្យមនុស្សប្រុសពិបាកនឹងយល់៖
១. ប្រាប់ថាមិនកើតអីតែតាមពិតគឺកំពុងតែខឹង
មនុស្សស្រីភាគច្រើនឱ្យតែពេលដែលខឹង និងអន់ចិត្តម្តងៗ គឺតែងតែចូលចិត្តឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់តាមលួងលោម តាមទ្រ ប៉ុន្តែនៅពេលដែលមនុស្សប្រុសតាមសួរនាំ បែរជានិយាយថាមិនបានកើតអ្វីទាំងអស់ ទាំងដែលខ្លួនឯងកំពុងតែខឹង ដោយទាំងអស់នេះហើយ ធ្វើឱ្យមនុស្សប្រុសភាគច្រើន ពិបាកនឹងយល់ពីមនុស្សស្រីខ្លាំងណាស់។
២. ប្រាប់ថាញុំាអ្វីក៏បាន
វាជាការពិត សម្រាប់មនុស្សស្រីមុននឹងទៅញុំាអីពួកគេតែងតែនិយាយថាញុំាអ្វីក៏បាន ប៉ុន្តែនៅពេលដែលមនុស្សប្រុសប្រាប់ថាញុំានេះញុំានោះ មនុស្សស្រីតែងតែបដិសេធ ហើយថែមទាំងមួម៉ៅដាក់មនុស្សប្រុសថែមទៀតផង ថាមកពីមនុស្សប្រុសមិនបានស្រលាញ់ ទើបមិនដឹងថាពួកគេចង់ញុំាអ្វី ហើយវាជាអ្វីពីមនុស្សស្រី ដែលធ្វើឱ្យប្រុសៗពិបាកនឹងយល់ចិត្តខ្លាំងមែនទែន។
៣. ចង់នៅម្នាក់ឯង
រាល់ពេលឈ្លោះ ឬមានបញ្ហានឹងគ្នា មនុស្សស្រីចូលចិត្តណាស់ខាងដេញគេ ហើយតែងតែនិយាយថា ចង់នៅម្នាក់ឯងប៉ុន្តែនៅពេលដែលមនុស្សប្រុសធ្វើតាម មនុស្សស្រីបែរជារឹតតែខឹងខ្លាំងទៅវិញ ដែលនេះហើយជារឿងដែលធ្វើឱ្យមនុស្សប្រុសពិបាកនឹងយល់បើទោះបីជាព្យាយាមយល់ពីមនុស្សស្រីខ្លាំងប៉ុណ្ណាក៏ដោយ។
៤. ប្រច័ណ្ឌអត់មូលហេតុ
ស្រីៗចូលចិត្តណាស់ខាងគិតរឿងអវិជ្ជមានទោះមនុស្សប្រុសស្មោះត្រង់ និងបង្ហាញទង្វើឱ្យជឿជាក់យ៉ាងណាក៏ដោយ ក៏មនុស្សស្រីនៅតែមានចិត្តប្រច័ណ្ឌរករឿង ហើយតែងតែស្រមើស្រមៃផ្តេសផ្តាស ថាមនុស្សប្រុសមិនស្មោះត្រង់នឹងខ្លួន ដែលវាធ្វើឱ្យមនុស្សប្រុស ពិបាកនឹងយល់ពីមនុស្សស្រីខ្លាំងបំផុត។
៥. រាល់ពេលឈ្លោះគ្នាតែងតែនិយាយពាក្យថាបែក
ស្ទើរតែមនុស្សស្រីទាំងអស់ទៅហើយឱ្យតែពេលឈ្លោះប្រកែកគ្នាម្តងណា គឺតែងតែចូលចិត្តនិយាយពាក្យថាបែកគ្នាប៉ុន្តែប្រសិនបើមនុស្សប្រុសយល់ព្រមតាមការបែក មនុស្សស្រីនឹងរករឿងថាប្រហែលជាចង់បែកមែនទែនហើយ ទើបព្រមលឿនបែបនេះដោយមនុស្សស្រីមិនដឹងទេថា គ្រប់ពេលដែលមនុស្សប្រុសលឺពាក្យថាបែកគ្នា វាក៏ធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អដែរប៉ុន្តែចំពោះមនុស្សស្រីគឺតែងតែធ្វើតាមអារម្មណ៍ឆេវឆាវរបស់ខ្លួន ហើយវាក៏ជាអ្វី ដែលធ្វើឱ្យមនុស្សប្រុសពិបាកនឹងយល់ ថាមនុស្សស្រីចង់បានបែបណាឱ្យប្រាកដដែរ៕
ប្រភព៖ gangbeauty