ស្នេហា៖ មនុស្សពីរនាក់ ទោះស្រលាញ់គ្នារាប់ឆ្នាំក៏ដោយក៏នៅតែអាចបែកបាក់គ្នាបានដោយងាយបំផុតដែរ ប្រសិនបើម្នាក់ៗ មិនចេះការពារចំណងស្នេហារបស់ខ្លួនព្រោះសម័យនេះ ទោះស្រលាញ់គ្នារាប់ឆ្នាំ ក្លាយជាប្តីប្រពន្ធនឹងគ្នាទៀត ក៏នៅតែបែកបាក់គ្នាបាន។
ដូច្នេះហើយដើម្បីកុំឱ្យការស្រលាញ់គ្នាអស់រយៈពេលរាប់ឆ្នាំ ត្រូវបានរលាយដូចអំបិលត្រូវទឹក ដាច់ខាតកុំបណ្តោយឱ្យរឿងទាំងអស់នេះ កើតឡើងមកនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកឱ្យសោះបើមិនអញ្ចឹងទេ ទោះរាប់ឆ្នាំក៏លែងមានន័យអ្វីសម្រាប់គ្នាទៀតដែរ។
ស្រលាញ់គ្នារាប់ឆ្នាំក៏ដោយបើកើតរឿងទាំងនេះឡើងមក ច្បាស់ជាបែកគ្នា៖
១. ក្បត់ចិត្តមានអ្នកទីបី
ស្នេហាទោះរាប់ឆ្នាំក៏ដោយប្រសិនបើនៅក្នុងទំនាក់ទំនង ស្រាប់តែលេចចេញវត្តមានអ្នកទីបីឡើងមក ទោះកន្លងមក ខំតស៊ូ និងមានអនុស្សាវរីយ៍ច្រើនជាមួយគ្នាប៉ុណ្ណាក៏ដោយស្នេហាមួយនោះក៏មិនអាចបន្តទៅមុខទៀតបានដែរ ព្រោះស្នេហាមិនអាចមានមនុស្សបីនាក់បានឡើយហេតុនេះ កុំឱ្យមានការក្បត់ចិត្តគ្នាកើតឡើងឱ្យសោះបើមិនចង់ឱ្យជាច្រើនឆ្នាំនេះ ត្រូវគ្មានន័យ។
២. មិនច្បាស់លាស់នឹងគ្នា
មនុស្សពីរនាក់ស្រលាញ់គ្នារាប់ឆ្នាំក៏ដោយតែបើមានម្នាក់គ្មានភាពច្បាស់លាស់ ទំនាក់ទំនងស្នេហាមួយនោះ ទោះបន្តទៅមុខទៀតក៏គ្មានន័យអ្វីដែរខាតតែពេលវេលាចោលទទេរៗ ដូច្នេះរយៈពេល វាមិនអាចបញ្ជាក់បានឬកំណត់បានថាអនាគតទៅ នឹងបានរួមរស់នៅជាមួយគ្នាទេ អ្វីដែលសំខាន់ គឺមនុស្សពីរនាក់មានភាពច្បាស់លាស់នឹងគ្នា។
៣. អស់ចំណាប់អារម្មណ៍លើគ្នា
គ្មានអ្នកណាម្នាក់អាចមើលដឹងពីអនាគតទេហេតុនេះហើយ មនុស្សពីរនាក់ទោះស្រលាញ់គ្នាច្រើនឆ្នាំក៏ដោយ បើម្នាក់ៗអស់ចំណាប់អារម្មណ៍លើគ្នាហើយ បន្តទៅមុខទៀតមានតែធ្វើបាបគ្នា ហេតុនេះនៅក្នុងទំនាក់ទំនង ត្រូវតែចេះបង្កើតភាពស្និតស្នាលនឹងគ្នាកុំសោះកក្រោះដាក់គ្នា ទើបមិនធ្វើឱ្យមនុស្សពីរនាក់ឆាប់អស់ចិត្តស្រលាញ់ចំពោះគ្នា។
៤. ម្នាក់ៗចាប់ផ្តើមហត់នឿយនឹងទំនាក់ទំនង
ក្តីស្រលាញ់ធ្វើឱ្យមនុស្សមានក្តីសុខតែបើក្តីស្រលាញ់នោះ ចាប់ផ្តើមធ្វើឱ្យម្នាក់ៗ កាន់តែទាក់ទងគ្នា កាន់តែហត់នឿយនោះទំនាក់ទំនងស្នេហានោះ មិនយូរមិនឆាប់គឺច្បាស់ជាបែកបាក់គ្នា ដូច្នេះ កុំប្រឹងហួងហែងឬដាក់សម្ពាធលើគ្នាពេក ព្រោះថាបើមនុស្សពីរនាក់ ចាប់ផ្តើមហត់នឿយនឹងទំនាក់ទំនងនោះហើយទោះការស្រលាញ់គ្នារាប់ឆ្នាំមកនេះ ក៏គ្មានន័យអ្វីទៀតដែរ។
៥. មិនចេះយល់ពីគ្នាទៅវិញទៅមក
បើមិនចង់ឱ្យទំនាក់ទំនងរាប់ឆ្នាំ ត្រូវបានបែកបាក់គ្នាដោយងាយទេនោះមនុស្សពីរនាក់ត្រូវព្យាយាមស្វែងយល់ពីគ្នាឱ្យបានច្រើនមិនមែនចេះតែស្រលាញ់ តែមិនព្រមយល់ពីគ្នានោះទេព្រោះវានឹងធ្វើឱ្យមនុស្សពីរនាក់នៅក្បែរគ្នាគ្មានថ្ងៃសុខ ម្យ៉ាងនៅក្បែរគ្នាកំដរតែពេលវេលាបែបនេះហើយ បើបណ្តោយឱ្យការទាស់ទែង ដោយសារតែការមិនយល់ពីគ្នាបែបនេះទៀតត្រៀមខ្លួនបែកគ្នាឱ្យហើយទៅ៕