ធ្លាប់បានលឺនៅ? ពាក្យបែកគ្នាដ៏ពេញនិយម ដែលគ្រាន់តែជាលេស សម្រាប់អ្នកចង់បែក - TrueID

ធ្លាប់បានលឺនៅ? ពាក្យបែកគ្នាដ៏ពេញនិយម ដែលគ្រាន់តែជាលេស សម្រាប់អ្នកចង់បែក

November 2, 2021

ស្នេហា៖ មនុស្សដែលគេលែងស្រលាញ់ ពេលដែលបែកគ្នា ពាក្យសម្តីគេនិយាយចេញមកគឺសុទ្ធតែត្រឹមត្រូវនឹងមានហេតុផលច្បាស់លាស់ក្នុងការបែកគ្នាជានិច្ច​ តែពាក្យសម្តីទាំងអស់នោះគឺមានតែមនុស្សដែលអស់ចិត្តស្រលាញ់និងចង់បែកទេ ទើបប្រើពាក្យពេចន៍ទាំងនោះនិយាយចេញមកកើត។

អញ្ចឹងហើយ មនុស្សដែលគេចង់បែកចិត្តពីអ្នក គេតែងប្រើពាក្យសម្តីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីលើកយកមកនិយាយ នៅពេលដែលគេចង់បែកពីអ្នក ហើយពាក្យសម្តីទាំងនោះ គឺជាពាក្យសម្តីដ៏ពេញនិយមបំផុតដែលគ្រាន់តែជាលេសរបស់មនុស្សដែលគេលែងស្រលាញ់ និងចង់បែកប៉ុណ្ណោះ។

ពាក្យបែកគ្នាដ៏ពេញនិយម ដែលគ្រាន់តែជាលេសសម្រាប់មនុស្សដែលចង់បែក៖

១. «ពួកយើងមិនសាកសមនឹងគ្នាទេ»

រូបតំណាង
រូបតំណាង

ស្នេហាគ្មានពាក្យថាសាកសមឬមិនសាកសមនោះទេសំខាន់ឱ្យតែមនុស្សពីរនាក់ មានចិត្តស្រលាញ់ចំពោះគ្នាទៅវិញទៅមកដោយស្មោះត្រង់ ប៉ុន្តែចំពោះមនុស្សដែលគេចង់បែកពីអ្នកគេនឹងប្រើប្រយោគថាមិនសាកសមនឹងអ្នក លើកយកមកនិយាយដាក់អ្នកជាក់ជាមិនខាន ហើយឃ្លាមួយនេះជាឃ្លាដ៏ពេញនិយមបំផុត ដែលគ្រាន់តែជាលេសរបស់មនុស្សដែលគេចង់បែក។

២. «គ្មានពេលគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យទេ»

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗ សុទ្ធតែមាន២៤ម៉ោងដូចៗគ្នាប៉ុន្តែហេតុអ្វី គូស្នេហ៍មួយចំនួន គេនៅតែឆ្លៀតមានពេលវេលាផ្តល់ឱ្យគ្នាបាន?នោះក៏ដោយសារតែគេពិតជាស្រលាញ់គ្នាយ៉ាងស្មោះស្មគ្រ័ពិតមែន មិនមែនគ្រាន់តែគ្មានពេលវេលាគ្រប់គ្រាន់ ក៏ប្រើលេសថាគ្មានពេលវេលាក្នុងការផ្តល់ឱ្យ ហើយក៏សម្រេចចិត្តថាបែកគ្នានោះទេផ្ទុយទៅវិញ គឺមានតែមនុស្សដែលចង់បែកតែប៉ុណ្ណោះ ទើបយកពាក្យទាំងនេះ មកធ្វើជាលេសបែកគ្នា។

៣. «ចង់នៅម្នាក់ឯង»

រូបតំណាង
រូបតំណាង

ពេលស្រលាញ់គ្នាដំបូង ម្នាក់ៗសុទ្ធតែនិយាយថាច្បាស់ជាមិនអាចរស់នៅបានឡើយ ប្រសិនបើគ្មានគ្នា ក៏ប៉ុន្តែលុះដល់ពេលដែលលែងស្រលាញ់ ហើយក៏ចង់បែក បែរជានិយាយថាចង់មានពេលវេលាផ្ទាល់ខ្លួន និងចង់នៅម្នាក់ឯងទៅវិញ នោះមិនមែនមកពីចង់មានពេលវេលាសម្រាប់ខ្លួនឯង ឬពិតជាចង់នៅម្នាក់ឯងទេ តែមកពីមនុស្សម្នាក់នោះគឺគេពិតជាចង់បែកពិតមែន ទើបយកពាក្យនេះមកធ្វើជាលេសដើម្បីបានបែកគ្នា៕

ប្រភព៖​ gangbeauty

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...