ស្រលាញ់គ្នា បើរវល់តែខ្វល់រឿងទាំងនេះ កុំសង្ឃឹមថាបាននៅជាមួយគ្នា - TrueID

ស្រលាញ់គ្នា បើរវល់តែខ្វល់រឿងទាំងនេះ កុំសង្ឃឹមថាបាននៅជាមួយគ្នា

August 1, 2022

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់បើស្រលាញ់គ្នាដោយមិនខ្វល់ពីអ្វីទាំងអស់ គឺគ្មានអ្វីដែលអាចមកបំបែកបាក់បានដោយងាយឡើយ តែបើស្រលាញ់គ្នារវល់តែខ្វល់ពីនេះពីនោះច្រើនពេក វានឹងធ្វើឱ្យទំនាក់ទំនងងាយបែកបាក់គ្នា។

ដូច្នេះហើយ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា បើរវល់តែខ្វល់ពីរឿងទាំងអស់នេះ កុំសង្ឃឹមថានឹងបានរួមរស់នៅជាមួយគ្នានៅថ្ងៃអនាគតឱ្យសោះព្រោះរឿងទាំងនោះវាមិនមានផលល្អ ដល់ទំនាក់ទំនងឡើយ ម្យ៉ាងបើកាន់តែខ្វល់ វាកាន់តែធ្វើឱ្យចំណងស្នេហាកាន់តែផុយស្រួយ។

ស្រលាញ់គ្នា បើរវល់តែខ្វល់រឿងទាំងនេះកុំសង្ឃឹមថាបាននៅជាមួយគ្នា៖

១. អតីតកាល

រូបតំណាង
រូបតំណាង

អ្នកណាក៏មានអតីតកាលដែរម្យ៉ងអតីតកាល វាគ្រាន់តែជារឿងដែលកន្លងហួសបាត់ទៅហើយ ទោះលើកយកនិយាយ ក៏គ្មានបានអ្វីមកវិញដែរព្រោះថាយើងគ្រប់គ្នាមិនអាចទៅកែប្រែអ្វីបានឡើយ ហើយចំពោះមនុស្សពីរនាក់ដែលស្រលាញ់គ្នា បើរវល់តែខ្វល់ និងប្រកាន់អតីតកាលរបស់គ្នា គឺច្បាស់ជាគ្មានថ្ងៃដែលបាននៅជាមួយគ្នាឡើយ។

២. ភាពស័ក្កសម

រូបតំណាង
រូបតំណាង

ស្នេហាគ្មានពាក្យថាស័ក្កសមឡើយសំខាន់ឱ្យតែមនុស្សពីរនាក់មានចិត្តស្រលាញ់គ្នាពិតប្រាកដ មិនថាខុសវ័យ ខុសភេទ ឬខុសវណ្ណៈទេអ្វីដែលសំខាន់គឺមនុស្សពីរនាក់មានក្តីសុខពេលដែលបាននៅជាមួយគ្នាតែបើរវល់តែខ្វល់ពីពាក្យថាស័ក្កសម មួយជីវិតនេះអ្នកទាំងពីរកុំសង្ឃឹមថានឹងបានរស់នៅជាមួយគ្នាឱ្យសោះ ហើយអ្នកទាំងពីរនឹងមានការស្តាយក្រោយ បើខ្វល់ពីពាក្យថាស័ក្កសមនេះពេក។

៣. ការគិតរបស់អ្នកដទៃ

រូបតំណាង
រូបតំណាង

បើអ្នកទាំងពីររវល់តែខ្វល់នឹងពាក្យសម្តីនិងការគិតរបស់អ្នកដទៃ មិនថាអ្នកទាំងពីរស្រលាញ់គ្នាប៉ុណ្ណាខំលះបង់ដើម្បីគ្នាប៉ុណ្ណាទេ ចុងបញ្ចប់គឺច្បាស់ជាបែកបាក់គ្នា ហេតុនេះហើយ បើដាក់ចិត្តថាស្រលាញ់គ្នាហើយ គួរតែរៀនកុំខ្វល់ពីការគិតរបស់អ្នកដទៃ ព្រោះថាយើងគ្រប់គ្នា មិនអាចផ្គាប់ចិត្តមនុស្សទាំងលោកឱ្យមកពេញចិត្ត នូវអ្វីដែលយើងធ្វើបានឡើយ។

៤. ចំណុចអាក្រក់របស់គ្នា

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់រៀងៗខ្លួន គ្មានអ្នកណាកើតមកអាចល្អឥតខ្ជោះបានឡើយ ដូច្នេះបើអ្នកទាំងពីរ រវល់តែខ្វល់ពីចំណុចអាក្រក់របស់គ្នាទៅវិញទៅមកដោយមើលរំលងពីចំណុចល្អរបស់គ្នា អ្នកទាំងពីរគឺច្បាស់ជាឆាប់បែកបាក់គ្នា ទៅថ្ងៃមុខ ក៏ប្រាកដជាមិនបានរួមរស់នៅជាមួយគ្នា៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...